បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ របស់ជនរងគ្រោះ ដែល​រួចរស់ជីវិត ពីព្រិត្តិការណ៍នោះ។

ខាងក្រោមនេះ ជាកិច្ចសម្ភាសរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួម ក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាដកម្ម​យ៉ាងរង្គាល។

«ខ្ញុំមិនអាចបំភ្លេចបានទេ ១៦ឆ្នាំហើយ តាំងពីខ្ញុំនៅលីវ ឥឡូវកូនអាយុបាន១៤ឆ្នាំហើយ (…) ហើយខ្ញុំ​ជិះមកធ្វើការ កាត់តាមហ្នឹង ខ្ញុំតែងតែនឹកឃើញមុខរដ្ឋសភា មានព្រឹត្តិការណ៍គប់គ្រាប់បែក។»

អ្នកស្រី ពៅ ស៊ីនួន ជាជនរងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះ ជាច្រើននាក់ផ្សេងទៀត នៅក្នុង​ព្រឹត្តិការណ៍​ នៃការវាយប្រហារ ដោយគ្រាប់បែកដៃចំនួន ៤ គ្រាប់ ទៅលើបាតុកម្ម ដែលដឹកនាំដោយ លោកសម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ។

បាតុកររួចជីវិតរូបនេះ បានរៀបរាប់ពីព្រឹត្តិការណ៍ថ្ងៃនោះ ទាក់ទងនឹងរបួសត្រង់ជើងឆ្វេង និងអំបែងគ្រាប់បែកបីដុំ​ នៅ​ក្នុងជើងទាំងពីរ ដូច្នេះថា៖

«ដល់ខែត្រជាក់ វាចាប់ផ្តើមធ្វើទុក្ខខ្លាំង ខ្ញុំអត់មានលទ្ធភាព ក្នុងការវះចេញទេ ដោយ​សារឪខ្ញុំឯណោះ ក៏អត់មានលទ្ធភាព វះ។ បើខ្ញុំវះវាបាន ប៉ុន្តែទីមួយវាប៉ះពាល់ពេលខ្ញុំធ្វើការ ពេលដែលខ្ញុំវះ ខ្ញុំត្រូវ​ចំណាយពេលយូរ ហើយពីមុនមក អំបែងហ្នឹងវាអត់អណ្តែងទេ តែឥលូវវាអណ្តែត ហើយណាមួយវាសំខាន់ដែរ វាចំ​ត្រយ៉ូងចេក ពេលដែលវះទៅ វាអាចប៉ះពាល់ ដល់សរសៃរ។»

ព្រឹត្តិការណ៍ដ៏រន្ធត់ ក៏បានធ្វើឲ្យអ្នកស្រី មានរបួស​ប៉ះពាល់ ដល់ក្បាលបន្តិចដែរ ដោយសារតែពេលដួល អ្នកស្រីបានបោកក្បាល​ទៅនឹងថ្ម តែវាមិនធ្ងន់ធ្ងរដូចជើងទេ។

«ការឈឺចាប់ យុត្តិធម៌…»

ស្ថិតក្នុងវ័យ៣៥ឆ្នាំ និងជាបុគ្គលិកចុងភៅ នៅភោជនីដ្ឋានមួយនៅភ្នំពេញ អ្នកស្រី ពៅ ស៊ីនួន បានរៀបរាប់បន្តថា ទោះបីជាអ្នកស្រី​មិនបានចេញ ទៅក្រៅប្រទេស ដូចជាជនរងគ្រោះមួយចំនួន ប៉ុន្តែវាអាចជារឿងមួយ ដែលអ្នកស្រី​សំណាងជាងគេ ក្នុងចំណោម​ជនរងគ្រោះ នៅស្រុកខ្មែរ។ អ្នកស្រីបន្តថា៖

«សំណាង ដោយសារខ្ញុំស្គាល់​ ជនជាតិអូស្រ្តាលីម្នាក់ គាត់​តែងតែមើលយើង ជួយយើង ហើយគាត់ចុះកាសែតចុះអីទៅ គេជួយ ផ្តល់លុយ។ (…) កាលហ្នឹង ខ្ញុំទុក​ដល់ជើង​រលួយ ដោយសារខ្ញុំគ្មានលុយ តែគាត់យកខ្ញុំទៅវះកាត់ភ្លាមៗ។ កាលមុនជើងខ្ញុំខើច អញ្ចឹងខ្ញុំត្រូវពាក់​ស្បែកជើង​កល់ ដល់ពេលរៀនដើរយូទៅៗ ម៉ាស្សាយូៗទៅវាទាញ បានគ្រាន់រៀងស្មើរជាមុន។ ឥឡូវ ក៏ដកកល់ជើងចេញទៅ។»

បើទោះអ្នកស្រី ធ្លាប់ទទួលរងរបួស ស្ទើរផុតជីវិតក៏ដោយ អតីតកម្មការិនីរូបនេះ បានប្រាប់ថា អ្នកស្រីមិនបាន​ដាក់ ពាក្យ​បណ្តឹងនោះទេ។ អ្នកស្រីបានពន្យល់ ពីមូលហេតុដូច្នេះថា៖

«ដោយ​សារតែឥឡូវ ស្រុកទេសយើងមិនស្រួល ហើយវា​ចេះតែអាញ៉េអាញ៉ៃ មិនដឹងទៅពឹងពាក់អ្នកណា អោយជួយ ទៅពឹងមេបក្ស គាត់មិននៅកន្លែង គាត់​តែងតែចេញ​ទៅ​ក្រៅ។ វាពិបាកដែរ ខ្ញុំដូចជាអស់ជំនឿ មិនដឹងដាក់ពាក្យប្តឹងនៅឯណា ណាមួយ​ដូចយើង​ដឹងហើយ យើងមិន​អាច​ជឿជាក់ ទៅលើប្រព័ន្ធតុលាការបាន។»

ចំពោះសំនួរ អំពីភាពជឿជាក់ ទៅលើរដ្ឋាភិបាល ក្នុងការស្វែងជនប្រព្រឹត្ត មកដាក់ទោសទណ្ឌនោះ អ្នកស្រី ពៅ ស៊ីនួន បាន​បង្ហាញអារម្មណ៍អស់សង្ឃឹមថា៖

«វាដូចអស់សង្ឃឹម យើងមិនអាចជឿជាក់ ព្រោះអីវាកន្លងមក យើងដឹងហើយ​ វាមាន​បញ្ហាជាច្រើន តាំងពីប្រធានសហជីព ជា វិជ្ជា ត្រូវគេបាញ់ ក៏រកឃាតករអត់ឃើញ អ្នកតវ៉ាតម្លើងប្រាក់ខែ ត្រូវ​បាន​សម្លាប់ វាមានរឿងគ្រប់បែបយ៉ាង។ អញ្ចឹងអោយយើងទៅជឿជាក់ ទៅលើរដ្ឋាភិបាលម៉េចកើត បើឥឡូវរិតតែគាប​សង្កត់​ ជាងមុនទៀត។»

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មានជនរងគ្រោះ១៦នាក់បានស្លាប់ និងជាង១៥០នាក់រងរបួស ក្រោយ​ពីជនមិនស្គាល់មុខ បានគប់គ្រាប់បែកយ៉ាងតិច ៣គ្រាប់ចូលហ្វូងបាតុករ ដែលដឹកនាំដោយ លោក សម រង្ស៊ី ដែលកាលនោះ ជាប្រធានគណបក្សសមរង្ស៊ី

បាតុកម្មនោះ ធ្វើឡើងក្នុង​គោលបំណង ជំរុញឲ្យមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងទាមទារដំឡើងប្រាក់ឈ្នួល ដល់កម្មករ​រោងចក្រកាត់ដេរ នៅមុខអតីតមន្ទីររដ្ឋសភា។ រហូតមកដល់ពេលនេះ មានរយៈពេលជាង១៧ឆ្នាំហើយ តែសមត្ថកិច្ចរបស់កម្ពុជា នៅតែមិនទាន់អាចវែកមុខ ជនល្មើស និងមេខ្លោង យកមកផ្តន្ទាទោសបាននៅឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

មេធាវី​ថា កឹម សុខា «ស្វាគមន៍»​ការ​ប្ដូរ​​ជំហរ​​របស់​​របប​​ក្រុង​​ភ្នំពេញ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមរបបក្រុងភ្នំពេញ ត្រូវបានមេធាវី​របស់​លោកស្រង់សំដី មកបញ្ជាក់ថា លោក«ស្វាគមន៍»ចំពោះសេចក្ដីថ្លែងការណ៍ របស់របបដឹកនាំមួយនេះ ដែលបង្ហាញពីការផ្លាស់ប្ដូរជំហរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើល ...
កម្ពុជា

អ្នកវិភាគ​លើកពី​លទ្ធផល​ពីរ សម្រាប់​«បាតុកម្ម​ភ្លើង​ទៀន»​នៅកូរ៉េ

បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងរសៀលថ្ងៃសៅរិ៍នេះ ទទួលបានចំណាប់អារម្មណ៍ តាំងពីច្រើនថ្ងៃមកហើយ ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកសង្គម និងនយោបាយ បានពន្យល់ថា ...
កម្ពុជា

អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កិច្ចសម្ភាស

កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...

Comments are closed.