• ភេរវកម្មនៅស្ត្រាស្បួរ៖ ជនរងគ្រោះទី៤ ទើបនឹងផុតដង្ហើម

    បន្ទាប់ពីស្ថិតក្នុងការសង្គ្រោះបន្ទាន់ អស់រយៈពេល៣ថ្ងៃ បន្ទាប់ពីហេតុការណ៍ភេរវកម្មបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារ នាផ្សារលក់ទំនិញ ណូអែល ក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) ជនរងគ្រោះមួយរូបទៀត បានផុតដង្ហើមនៅយប់ថ្ងៃសុក្រនេះ។ ជនរងគ្រោះរូបនោះ ជាអ្នកសារព័ត៌មានជាតិអ៊ីតាលី ឈ្មោះ «Antonio Megalizzi» អាយុ២៨ឆ្នាំ។ នេះ បើតាមការប្រកាសឲ្យដឹង ជាផ្លូវការ ពីសំណាក់ក្រសួងការបរទេសអ៊ីតាលី ក្នុងយប់ថ្ងៃសុក្រដដែល។ មរណភាពរបស់លោក «Antonio Megalizzi» នឹងធ្វើឲ្យតុល្យភាពនៃជនរងគ្រោះ មានសភាពធ្ងន់ធ្ងរឡើង៖ មនុស្សស្លាប់៤នាក់ និងរបួស១២នាក់។ ក្រោយពេលកើតហេតុភ្លាមៗ មនុស្សពីរនាក់បានស្លាប់ (ក្នុងនោះ មានទេសចរណ៍ជាតិថៃ មួយរូបផង) ខណៈជនរងគ្រោះទីបី បានផុតដង្ហើម ...
  • រូបភាព​ចុងក្រោយ នៅ​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បង្ក្រាប

    ការតាមប្រមាញ់ជនសង្ស័យ ដែលមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ ជនសង្ស័យ ជាខ្មាន់កាំភ្លើង ឈ្មោះ «Chérif Chekatt» ត្រូវបានអាជ្ញាធរបង្ក្រាប ដោយបានបាញ់សម្លាប់ នៅនឹងកន្លែង។ រដ្ឋអាជ្ញាបារាំង ដែលទទួលបន្ទុកស៊ើបអង្កេត ក្នុងរឿងនេះ បានអះអាងថា ជនសង្ស័យបានបើកការបាញ់ប្រហារមុន មកលើកងកម្លាំងនគរបាល ដែលបានហៅជននេះ ដើម្បីធ្វើការត្រួតពិនិត្យ ក្រោយពីទទួលបាន​ការរាយការណ៍ ពីពលរដ្ឋ។ តែជននេះ បានដកកាំភ្លើងខ្លីរបស់ខ្លួន បាញ់សំដៅក្រុមនគរបាល ដែលជាហេតុធ្វើឲ្យកងកម្លាំង ត្រូវតបតរវិញ។ បើតាមការប្រកាសមួយ របស់ទីភ្នាក់ងារឃោសនា «Amaq» របស់អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ ...
  • អាជ្ញាធរ​បារាំង​​បង្ក្រាប​«ខ្មាន់កាំភ្លើង»​នៅ​ស្ត្រាស្បួរ៍​-ISIS ​ទទួល​ស្គាល់ភេរវកម្ម

    បុរសឈ្មោះ «Cherif Chekatt» ជនសង្ស័យជា«ខ្មាន់កាំភ្លើង» ដែលបានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារទី១១​ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ ក្នុងយប់ថ្ងៃព្រហស្បត្តិម្សិលម៉ិញ នៅក្នុងសង្កាត់ «Neudorf» ស្ថិតនៅកណ្ដាលក្រុងស្ត្រាស្បួរ៍ ភាគខាងកើតប្រទេសបារាំង។ ក្នុងពេលជាមួយនោះ ទីភ្នាក់ងារឃោសនាផ្លូវការ របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានប្រកាសទទួលស្គាល់ថា បុរសម្នាក់នេះ ជាយុទ្ធជនម្នាក់ ពីក្នុងចំណោមយុទ្ធមិត្តរបស់ផងខ្លួន។ ទីភ្នាក់ងារ «Amaq» របស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរឲ្យដឹងថា៖ «យុទ្ធជន (Cherif ...
  • ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

    មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់  ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) បានថ្លែង​កាលពីយប់ម៉ិញថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៩ និង៥០នាទី ខណៈខ្មាន់កាំភ្លើង ត្រូវបានអាជ្ញាធរស្គាល់អត្តសញ្ញាណ និងកំពុងស្ថិតក្រោមការប្រមាញ់​។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ...
  • ផ្ទុះ​អាវុធ​នៅ​ស្ត្រាស្បួរ ស្លាប់​២នាក់ របួស១៣នាក់ – អាជ្ញាធរ​បារាំង​បើក​ការអង្កេត​ពី​ភេរវកម្ម

    មនុស្ស២នាក់ បានស្លាប់ និង១៣នាក់ផ្សេងទៀត បានរងបួស ក្នុងហេតុការណ៍ផ្ទុះអាវុធមួយ បង្កឡើងដោយបុរសម្នាក់ ដែលបានបើកការបាញ់រះ ទៅលើហ្វូងមនុស្ស ក្នុងផ្សារលក់ទំនិញ ណូអែល កណ្ដាលក្រុងស្ត្រាស្បួរ៍ (Strasbourg) ភាគខាងកើតបារាំង។ ខាងលើនេះ ជាតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្តាណេរ (Christophe Castaner) ធ្វើទៅកាន់អ្នកសារព័ត៌មាន និងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ លោក «Robert Herrmann» ប្រធានតំបន់ ដែលស្ថិតនៅជុំវិញក្រុងស្ត្រាស្បួរ៍ បានអះអាងបន្ថែមថា ៧នាក់ពីចំណោមជនរងរបួស កំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ ដោយឡែក ទូរទស្សន៍បារាំង «BFMTV» និង ...
  • តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

    ក្នុងរយៈពេល២អាណត្តិ = ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក? បារ៉ាក់ ហ៊ូសេន អូបាម៉ា ឈ្នះឆ្នោត​ជាប្រវត្តិសាស្ត្រ ក្លាយជា​ប្រធានាធិបតី​​ដោយមោទនភាព ១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីត​សមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែល​មានសម្បុរ​ខ្មៅ​មុន​គេ​បង្អស់ នៃសហរដ្ឋអាមេរិក។ ...