• សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

    នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា មានបំណងរៀបចំ ឲ្យកូនប្រុស​ពៅ​​របស់លោក ឡើងទៅយក​តំណែង​រដ្ឋមន្ត្រីមហាផ្ទៃ ពីលោក ស ខេង។ សំណេរ​របស់លោក សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការទម្លាយ ការសម្ងាត់មួយ កាលពីយប់ម៉ិញ ដែលអះអាងថា លោក ស ខេង បានរៀបចំគម្រោង ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង និរទេសខ្លួន​នៅក្រៅប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ...
  • សម រង្ស៊ី បង្ហើប​ថា ស ខេង ជា​អ្នក​រៀបចំ​គម្រោង​ឲ្យ​លោក​និរទេស​ខ្លួន

    ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹង នៅថ្ងៃនេះថា ការខកខាន នៃការវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលធ្វើឲ្យលោក រស់នៅនិរទេសខ្លួន នៅក្រៅប្រទេស រហូតមកដល់ថ្ងៃនេះ គឺមានការរៀបចំគម្រោងដំបូងឡើយ ដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។  មេដឹកនាំប្រឆាំង បានថ្លែងអះអាងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានម៉ោងមុន នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មាន លោក ជុន ច័ន្ទបុត្រ ជុំវិញការប្ដូរជំហររបស់លោក មិនវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី១៦ ...
  • កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅចុង​ខែមករា​ខាងមុខ?

    ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចនឹងត្រូវដោះលែង នៅចុងខែមករាខាងមុខ។ នេះ បើតាមប្រភពមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានស្រង់សំដី មកផ្សាយនៅលើ​បណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន ឌឺខេមបូឌៀដេលី (The Cambodia Daily)។ បើតាមប្រភពមន្ត្រីជាន់ខ្ពស់ ដែលសារព័ត៌មាន មិនបានបង្ហើប ឲ្យដឹងពីឈ្មោះរូបនោះ បានបញ្ជាក់ថា គម្រោងដោះលែង ប្រធានគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីជំនួបមួយ រវាងអនុប្រធានរដ្ឋសភាបារាំង លោក «Sylvain WAERMAN» និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ កាលពីដើមសប្ដាហ៍កន្លងមក។ ...
  • ហ៊ុន សែន៖ «គ្មានការដកតំណែង សាយ ឈុំ និង ស ខេង ទេ»

    នាយករដ្ឋមន្រ្តី នៃរបបក្រុងភ្នំពេញ បានថ្លែងច្រានចោល ដំណឹងលេចឮទាំងឡាយ ដែលថានឹងមានការដកតំណែង អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំងពីររូប គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ។ បុរសខ្លាំងកម្ពុជា ថែមទាំងបានហៅ អ្នកដែលបញ្ចេញដំណឹងនេះ ថាជា«ជនពាល»នោះផងទៀត។ តាំងពីម្សិលម៉ិញ ដំណឹងដកតំណែងលោក សាយ ឈុំ និងលោក ស ខេង ត្រូវបានលោក ឆាំ ឆានី អ្នកប្រើប្រាស់ហ្វេសប៊ុកដ៏ល្បីមួយរូប បង្ហោះនៅលើបណ្ដាញសង្គម មុននឹងដំណឹងនេះ ត្រូវបានចែករំលែក យ៉ាងច្រើនសន្ធឹកសន្ធាប់ តែប៉ុន្មានម៉ោងក្រោយមក។ លោក ...
  • ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ជាប់​«បញ្ជីខ្មៅ»ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

    ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ទៅលើ​ជន​ទាំង​ឡាយណា ដែលបានធ្វើឲ្យខូច ដល់លទ្ធិ​ប្រជាធិបតេយ្យ នៅកម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងនោះ រួមមាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមមន្ត្រី​ជំនិតៗ និងកូនៗ​របស់លោក។ ច្បាប់ខាងលើ ដែលមានឈ្មោះ «Cambodia Democracy Act» ឆ្នាំ ២០១៨ ត្រូវបាន​រដ្ឋសភា​សហរដ្ឋអាមេរិក អនុម័តកាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ...
  • ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

    លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងជានាយកផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ីសេរី (Radio Free Asia) បានបង្ហើបឲ្យដឹងពីអាថ៌កំបាំងមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ខ្សឹប​ប្រាប់លោក កាលពីពេលកន្លងមកថា លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឈរនៅ​ខាង​គណបក្ស​សង្គ្រោះជាតិ។  នេះ ជាការភ្ញាក់ផ្អើលជាថ្មីទៀត នៅចំពោះអាថ៌កំបាំង ដែលបែកធ្លាយជាបន្តបន្ទាប់ និង​ត្រូវបានលោក ជុន ច័ន្ទបុត្រ អះអាងថា លោកបានដឹងតាមរយៈអ្វីមួយ​ ដែល​អ្នក​សារព័ត៌មាន​រូបនេះ អះអាងថា ជាការខ្សឹបប្រាប់​ពីសំណាក់លោក កឹម ...