• វិមាន​ឈ្នះឈ្នះ​ចាយ​ប្រាក់​សាលារាជធានី​អស់​១២លាន​ដុល្លារ និង​នៅ​មាន​ចំណាយ​ផ្សេងទៀត

    សាលារាជធានីភ្នំពេញ បានចំណាយប្រាក់អស់ ១២លានដុល្លារ ក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ដូបចងចាំនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ តែការចំណាយនេះ គ្រាន់តែជាតួលេខ ក្នុងជំហានដំបូងប៉ុណ្ណោះ ខណៈលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ បានអះអាងថា ការចំណាយទៅលើការសំណង់ខាងលើ​ មិនទាន់ត្រូវបានបូកសរុប នៅឡើយទេ។ លោក ទៀ បាញ់ បានថ្លែងស្នើសុំថវិកាបន្ថែមទៀត ពីលោក ហ៊ុន សែន ដើម្បីយកមកបង្ហើយ ការសាងសង់មួយចំនួនទៀត នៅជុំវិញវិមានខាងលើ។ ស្ដូបចងចាំ ...
  • «ក្រុងគុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

    រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ នៅក្នុងតំបន់។ ចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេស ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានធ្វើការសិក្សា ដោយឯករាជ្យ ទៅលើគុណភាពជីវិត និងការរស់នៅក្នុងទីក្រុងធំៗទាំងនោះ ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ​និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម​មានហនិភ័យ) – សេវាកម្មថែទាំសុខភាព និងការអប់រំ-វប្បធម៌ និងគុណភាពនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ...
  • ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

    ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅចំពោះបញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មកម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បីធ្វើគម្រោង ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់រយៈពេលយូរ។ មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់…» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី ...