• ហ៊ុន សែន ថាក្រដាសប្រាក់​ ១-២-៥​ដុល្លារ នៅតែ​ចាយបាន​ធម្មតា

    នៅចំពោះការភ្ញាក់ផ្អើល ថាកម្ពុជាឈប់ប្រើប្រាស់ ក្រដាសប្រាក់ដុល្លារ​ខ្នាតតូច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញមក​ធានាអះអាង ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។ បុរសខ្លាំងកម្ពុជា បានធ្វើការធានាដូច្នេះ នៅលើបណ្ដាញសង្គម ដោយចាត់ទុក​ការភ្ញាក់ផ្អើលនោះ គ្រាន់តែ​ជាពាក្យ​ចចាមអារាម​​ប៉ុណ្ណោះ។ លោកសរសេរថា៖ «ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានជ្រាបបន្ថែម លើ​ការប្រកាស របស់ធនាគារជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, ...
  • តើ«សន្តិភាព»របស់ CPP ជួយដោះស្រាយអ្វីខ្លះ ក្នុងវិបត្តិ«Covid-19»?

    ចម្លើយខ្លី គឺ«សន្តិភាព» ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងលើកឡើង ប្រាប់ឲ្យពលរដ្ឋ ស្រែកតាមនោះ មិនបានជួយដោះស្រាយអ្វីឡើយ នៅក្នុងវិបត្តិ«Covid-19»។ នេះ បើតាមការអះអាង របស់លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាអ្នកឃ្លាំមើល​បញ្ហាសង្គម យ៉ាងជាប់លាប់​មួយរូប។ តែយ៉ាងហោចណាស់ ក៏ក្នុងមួយរយៈកាលចុងក្រោយ ពាក្យ«អរគុណសន្តិភាព» ហាក់រៀងរសាយ ដោយគេមិនឃើញ​ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ លើកយកពាក្យនេះ មកឃោសនាយ៉ាងសន្ធឹកសន្ធាប់ ដូចលើកមុនៗទេ។ សម្រាប់លោក ប៉ា ងួនទៀង បានពន្យល់ថា នោះគឺដោយសារតែតម្រូវការជាមូលដ្ឋាន និងចំពោះមុខ ក្នុងវិបត្តិនៃការរាតត្បាត មិនមែនគ្រាន់តែ ...
  • រូបភាព ហ៊ុន សែន – យន្ដ មីន មួយនេះ មានន័យ​ច្រើនយ៉ាង

    ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកតៗគ្នា នូវរូបភាពមួយសន្លឹកខាងលើនេះ ហើយបាននាំគ្នា ធ្វើអត្ថាធិប្បាយចម្រុះគ្នា និង«មានន័យ​ច្រើនយ៉ាង»។ រូបនោះ បង្ហាញឲ្យឃើញលោក ហ៊ុន សែន ដែលទៅដល់ផ្ទាល់​ក្នុង​កន្លែងកើតហេតុ នៃការបាក់រលំអគារចិន ក្នុងខេត្តព្រះសីហនុ កំពុងអង្គុយនៅលើកៅអីមួយ ដែលមានកំពស់ខ្ពស់ជាងគេ ខណៈលោក វង្ស ពិសេន អគ្គមេបញ្ជាការកងខេមរភូមិន្ទ អង្គុយក្នុងកៅអី រាងទាបជាងបន្តិច។ តែអ្វីសំខាន់ជាងគេ គឺលោក យន្ដ មីន ដែលអង្គុយចោងហោង នៅផ្ទាល់ដី បន្ទន់ជង្គង់ ដែលដូចជារកកន្លែងអង្គុយមិនបាន នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណឹង នៅចំពោះមុខលោក ហ៊ុន សែន លោក«អតីត»អភិបាលខេត្តព្រះសីហនុ ...
  • អ្នកវិភាគថា ហ៊ុន សែន ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន អំពី​ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា

    ក្រុមអ្នកវិភាគបានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា«ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន» បន្ទាប់ពីបុរសខ្លាំងរូបនេះ បានស្នើឲ្យចាក់ផ្សាយភាពយន្ដភាគចិន រឿង«ប៉ាវចិន» ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ អ្នកវិភាគខ្លះ ថែមទាំងបរិហារលោកនាយករដ្ឋមន្ត្រីទៀតថា នេះបង្ហាញឲ្យកាន់តែឃើញថា លោកបានដឹកនាំប្រទេស ដោយគ្រាន់តែមើលភាពយន្ដទាំងនោះ ហើយស្រែកនិងធ្វើតាមប៉ុណ្ណោះ។ លោក ហ៊ុន សែន បានថ្លែងដូច្នេះ កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញ បន្ទាប់ពីលោកបានទស្សនាភាពយន្ដភាគ រឿង«ប៉ាវចិន» កាលពីមួយថ្ងៃមុន នៅលើគេហទំព័រសារព័ត៌មានមួយ ដែលមាននិន្នាការ​ស្និតនឹងរូបលោក។ លោកនាយករដ្ឋមន្ត្រី បានថ្លែង​នៅចំពោះ​​និស្សិតបញ្ចប់ការសិក្សា ជាច្រើននាក់ថា៖ «ខ្ញុំមើលអា Fresh News។ ...