កម្ពុជាដំណឹង

រូបភាព ហ៊ុន សែន – យន្ដ មីន មួយនេះ មានន័យ​ច្រើនយ៉ាង

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកតៗគ្នា នូវរូបភាពមួយសន្លឹកខាងលើនេះ ហើយបាននាំគ្នា ធ្វើអត្ថាធិប្បាយចម្រុះគ្នា និង«មានន័យ​ច្រើនយ៉ាង»។

រូបនោះ បង្ហាញឲ្យឃើញលោក ហ៊ុន សែន ដែលទៅដល់ផ្ទាល់​ក្នុង​កន្លែងកើតហេតុ នៃការបាក់រលំអគារចិន ក្នុងខេត្តព្រះសីហនុ កំពុងអង្គុយនៅលើកៅអីមួយ ដែលមានកំពស់ខ្ពស់ជាងគេ ខណៈលោក វង្ស ពិសេន អគ្គមេបញ្ជាការកងខេមរភូមិន្ទ អង្គុយក្នុងកៅអី រាងទាបជាងបន្តិច។

តែអ្វីសំខាន់ជាងគេ គឺលោក យន្ដ មីន ដែលអង្គុយចោងហោង នៅផ្ទាល់ដី បន្ទន់ជង្គង់ ដែលដូចជារកកន្លែងអង្គុយមិនបាន នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណឹង នៅចំពោះមុខលោក ហ៊ុន សែន លោក«អតីត»អភិបាលខេត្តព្រះសីហនុ បានយកដៃទាំងពី ដាក់ប្រណមមកមុខ។

គេមិនយល់ថា ក្នុងឋានៈលោក​ ជាអភិបាលខេត្តមួយទាំងមូល តើលោក យន្ដ មីន ចង់ប្រើប្រាស់កាយវិការមួយនេះ ដើម្បីអង្វរករអ្វីមួយ ពីបុរសខ្លាំងកម្ពុជា ដែលកាន់អំណាចចាស់វស្សាជាងគេ នៅទ្វីបអាស៊ី ឬគ្រាន់ជាការជជែក រយៈពេលខ្លីមួយនោះទេ?

លោក យន្ដ មីន ត្រូវបានលោក ហ៊ុន សែន ផ្លាស់ចេញពីខេត្តព្រះសីហនុ មកបម្រើការ នៅទីស្ដីការក្រសួងមហាផ្ទៃវិញ កាលពីថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០១៩។ លោក ហ៊ុន សែន បានពន្យល់ពីការសម្រេចរបស់លោកថា គឺលោកស្របតាមការស្នើសុំលាលែង របស់លោក យន្ដ មីន ខ្លួនលោក ដែលត្រូវបានវាយតម្លៃថា ដើម្បីបង្ហាញ «ពីការទទួលខុសត្រូវ​របស់អាជ្ញាធរ» នៅចំពោះមុខប្រជា​ពលរដ្ឋ។

ឮសូរថា ឥឡូវក្លាយជា វីរបុរស ទៀត? ខ្ញុំសូមបន្ថែមបន្តិច «វីរបុរសឱបពង» !

Posted by Cambodia My love on Tuesday, June 25, 2019

មានន័យ​ច្រើនយ៉ាង …

បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បានយករូបភាពមកធ្វើអត្ថាធិប្បាយ បង្ហាញថា នេះហើយជាចរិត«អ្នកធំ»នៅប្រទេសកម្ពុជា ដែលគ្មានសមត្ថភាពពិតប្រាកដ តែបានឡើងបុណ្យស័ក្ដិ តាមរយៈបក្សពួក និងទុកឲ្យមនុស្សម្នាក់ សម្រេចជោគវាសនាខ្លួន តាមទំនើងចិត្ត។

លុតក្រាប ឱនឱបពង លាងកំហុសបានហើយ ។

Posted by ឈាម ខ្មែរ on Sunday, June 23, 2019


ធ្ងន់ធ្ងរជាងគេ លោក ប៉ា ងួងទៀង នាយកមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសរសេរអមនឹងរូបភាពនេះថា៖

«កាយវិការនៃការខ្លាចរបស់មន្រ្តី ក្រោមអំណាចមេដឹកនាំផ្តាច់ការ គឺបាត់ទាំងស្រុងសេចក្តីថ្លៃថ្នូរជាមន្ត្រី ភាពជាសហការី និងរបៀបធ្វើការ មានច្បាប់ទម្លាប់៕»

កាយវិការនៃការខ្លាចរបស់មន្រ្តីក្រោមអំណាចមេដឹកនាំផ្តាច់ការ គឺបាត់ទាំងស្រុងសេចក្តីថ្លៃថ្នូរជាមន្ត្រី ភាពជាសហការី និង របៀបធ្វើការមានច្បាប់ទន្លាប់។

Posted by Teang Pa on Monday, June 24, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បន្ទោស​អភិបាល​ខេត្ត-ក្រុង ថាមិនប្រើ​អំណាច​ផ្អាកមង្គលការ

នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាបានត្រៀម សម្ភារៈ​និង​បរិក្ខារ​ពេទ្យ រួចហើយ

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកបានត្រៀមបម្រុង សម្ភារៈ​និង​បរិក្ខារ​ពេទ្យ ក្នុងស្ដុករួចស្រេចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏ឧត្បាតមួយនេះ។ សម្រាប់អ្នកឃ្លាំមើល បានលើកឡើងថា ...
កម្ពុជា

ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.