កម្ពុជាដំណឹង

Covid-19៖ ហ៊ុន សែន ថាបានត្រៀម សម្ភារៈ​និង​បរិក្ខារ​ពេទ្យ រួចហើយ

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកបានត្រៀមបម្រុង សម្ភារៈ​និង​បរិក្ខារ​ពេទ្យ ក្នុងស្ដុករួចស្រេចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏ឧត្បាតមួយនេះ។

សម្រាប់អ្នកឃ្លាំមើល បានលើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើង តាំងពីច្រើនសប្ដាហ៍មុន តែរហូតមកដល់ថ្ងៃនេះ វានៅតែជា«ការត្រៀមបម្រុង» របស់លោក ហ៊ុន សែន ជាដដែល ខណៈគេនៅមិនទាន់ឃើញ សម្ភារៈ និងគ្រឿងបរិក្ខារពេទ្យទាំងនោះ មាននៅក្នុងស្ដុកនៅឡើយទេ។ ផ្ទុយទៅវិញ គេឃើញរដ្ឋាភិបាលលោក ហ៊ុន សែន រួមនឹងប្រព័ន្ធឃោសនា របស់លោកផង ខិតខំបញ្ចេញសារឃោសនា សព្វគ្រប់បែបយ៉ាង និងយ៉ាងសន្ធឹកសន្ធាប់ ដើម្បីយកចិត្តប្រទេសចិនកុម្មុយនីស្ដិ៍។

«ការត្រៀមបម្រុង»ជាបន្ត ដែលជា«ផែនការយុទ្ធសាស្ត្រថ្មីបន្ថែម» របស់លោក ហ៊ុន សែន ត្រូវបានប្រកាសចេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញ និងត្រូវបានយកមកផ្សាយឡើងវិញ ក្នុងរសៀលថ្ងៃទី៥ ខែមេសានេះជាថ្មី នៅលើបណ្ដាញសង្គម។ ទំព័រហ្វេសប៊ុក របស់បុរសខ្លាំងកម្ពុជា បានសរសេរឲ្យដឹងថា៖

«សម្តេចតេជោ បានបញ្ជាអោយបន្ថែមនូវស្តុក ម៉ាសចំនួន១០ លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន ១លានលីត្រ។»

ចង់ប្រើប្រាស់ សម្ភារៈ​និង​បរិក្ខារ​ពេទ្យ ត្រូវស្នើសុំលោក ហ៊ុន សែន…

ទំព័រផ្លូវការ របស់នាយករដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម បានស្រង់សំដីបុរសខ្លាំងកម្ពុជា មកផ្សព្វផ្សាយទៀតថា៖

«នេះជាការចាំបាច់ ព្រោះយើងមិនអាច ឲ្យគ្រូពេទ្យណាម្នាក់ ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះ ខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុង របស់រាជរដ្ឋាភិបាល មួយកម្រិតថែមទៀត។»

ទំព័រនោះ សរសេរបន្តថា៖

«ទាំងម៉ាស, ទាំងខោអាវសម្រាប់គ្រូពេទ្យ និងទឹកអាល់កុល នៅពេលប្រើអស់ គឺត្រូវទិញឬផលិតយកមកបំពេញបន្ថែម ក្នុងស្តុកភ្លាម។ ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាល ប៉ុន្តែនៅពេលដកយកទៅប្រើប្រាស់ គឺត្រូវដាក់សំណើរ ទៅកាន់ប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ (គឺលោក ហ៊ុន សែន)។»

«ផែនការត្រៀមបម្រុង»ខាងលើនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសជាច្រើនដង រួចហើយ។ កាលពីថ្ងៃពុធ ទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រីបានធានាថា លោកនឹងមិនឲ្យគ្រូពេទ្យកម្ពុជា ដែលប្រៀបបាននឹងកងទ័ព នៅជួរមុខនៃសមរភូមិ គ្មានអាវុធនៅនឹងដៃ ដើម្បីធ្វើការប្រយុទ្ធ ទល់នឹងមេរោគ «Covid-19» នោះឡើយ។ បន្ទាប់មក កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា លោកបានថ្លែងជាថ្មី ឲ្យធ្វើការបញ្ជាទិញម៉ាស់ ៣លាន និងខោអាវពេទ្យ ៥ពាន់កំប្លេ ពីក្រៅប្រទេស។

ក្នុងសារសម្លេង ជាលក្ខណៈឯកជនមួយ ដែលបានធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន កាលពី​ដើម​ខែមេសា លោក ហ៊ុន សែន បានអះអាង​ ម្ដងទៀតថា លោកបានបញ្ជាឲ្យមានរោងចក្រ នៅក្នុងខេត្តព្រះសីហនុ និងក្នុងខេត្តកំពង់ចាម ដើម្បីផលិតម៉ាស់ ប្រមាណជា១លាន ២សែនសម្រាប់ និងផលិតអាល់កុល ជាច្រើនលានលីត្រ សម្រាប់ការប្រើប្រាស់ របស់ក្រុមគ្រូពេទ្យ។

យ៉ាងណា ក៏ការថ្លែងទាំងនោះ បានប្ដូរពីទម្លាប់មុនៗរបស់លោក ដែលប្រកាសឲ្យទាំងពលរដ្ឋ និងគ្រូពេទ្យ ប្រើ«ក្រមា»ជំនួសឲ្យម៉ាស់ ឬឲ្យដេញអ្នកណាក៏ដោយ ដែលពាក់ម៉ាស់ ចេញពីវិមានរដ្ឋាភិបាល។

បណ្ដាក្រុមអ្នកឃ្លាំមើល បានសំដែងការសង្ស័យ ចំពោះការថ្លែងឡើង ជាច្រើនដង តែមិនសូវច្បាស់លាស់របស់លោក ហ៊ុន សែន។ អ្នកឃ្លាំមើលខ្លះ បានធ្វើការបន់ស្រន់ ដើម្បីឲ្យសំដីលោក ហ៊ុន សែន ក្លាយជាការពិត។ ទស្សនាវដ្ដី សូមដកស្រង់ការអះអាង របស់ក្រុមអ្នកឃ្លាំមើលទាំងនោះ មកជម្រាបជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖



You may also like

កម្ពុជា

Covid-19៖ បុរសពីរនាក់ រត់ចេញ​ពីមណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្នុង​ខេត្ត​ព្រៃវែង

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០​នេះ។ បុរសពីរនាក់ ម្នាក់មានអាយុ២១ឆ្នាំ និងម្នាក់ទៀតអាយុ៣២ឆ្នាំ បានរត់ចេញ​ពីមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យ​កំពង់លាវ ក្នុងខេត្តព្រៃវែង និងបានគេចខ្លួន​បាត់​ស្រមោល ខណៈក្រុម​អាជ្ញាធរ ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា ...
ដំណឹង

Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...