• ស្ដ្រីរឹងមាំស្រលាញ់មនុស្សប្រុសប្រភេទណា?

    មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ រហូតពេលខ្លះស្ទើរលែងខ្វល់ពីរឿងជីវិតគូស្រករទៀតផង ឬអាចនិយាយបានថា វាជារឿងពិបាកប្រសិនបើបុរសណាម្នាក់ចង់យកឈ្នះបេះដូងនាង គឺមិនងាយនោះទេ លុះត្រាតែនាងមើលឃើញថា៖ ១. គេរឹងមាំជាងនាង ព្រោះនាងខ្លួនឯងរឹងមាំរួចទៅហើយ ដូច្នេះ នាងរឹតតែត្រូវការបុរសម្នាក់ដែលរឹងមាំជាងនាង ដែលអាចជាបង្អែកដ៏រឹងមាំសម្រាប់នាង នៅពេលនាងប្រឈមនឹងបញ្ហាទាំងឡាយ។ នាងហត់នឿយ នឹងកិច្ចការទាំងឡាយហើយ ដូច្នេះ នាងមិនត្រូវការបុរសដែលទន់ជ្រាយ ដែលត្រូវឱ្យនាងមកហត់នឿយបន្ថែមទៀត ក្នុងការតាមយកចិត្តគេ ឬលួងលោមគេនោះទេ។ នាងមិនត្រូវការលុយរបស់អ្នកទេ តែនាងត្រូវការភាពរឹងមាំរបស់អ្នក ដែលអាចលើកទឹកចិត្តនាង ផ្តល់ថាមពលដល់នាងបាន។ ២. ...
  • ចង់​សម្លាប់​ខ្លួន​ឬ? ចូរ​ស្វែង​​យល់​សិន​ព្រោះ​​មាន​​ដំណោះស្រាយ!

    គំនិតចង់សម្លាប់ខ្លួន អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថាអស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គលមួយចំនួនទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់ការធ្វើអត្តឃាត បានសម្រេច។ កន្លងមក យើងបានឃើញការផ្សាយព័ត៌មានមួយចំនួនអំពីករណីសម្លាប់ខ្លួន មានដូចជាការចង់ ក លេបថ្នាំ បាញ់កាំភ្លើង ឬលោតទឹកជាដើម ដែលទាំងអស់នោះ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ បំណុល បែកបាក់ស្នេហា ជំងឺរ៉ាំរ៉ៃ សម្ពាធផ្លូវចិត្ត ឬកត្តាខាងក្រៅផ្សេងទៀត។ ហេតុអ្វីបានជាមនុស្សមានគំនិតចង់សម្លាប់ខ្លួន? ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអាចកើតឡើង ចំពោះបុគ្គល ដែលមានគំនិតចង់សម្លាប់ខ្លួន៖ មានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន ...
  • ហេតុផល ៧ យ៉ាង ដែល​ឈាន​ដល់​ការលែងលះ

    ការ “លែងលះ” ជារឿងមួយដែលគ្រប់គ្នាមិនដែលប្រាថ្នា ព្រោះគិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងគ្រួសារ។ ខណៈពេលដែលចំណងអាពាហ៍ពិពាហ៍ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជីវិតគូ តែសាមីខ្លួននៅតែជ្រើសរើសយកការលែងលះ ដោយសារតែមិនអាចទ្រាំនឹងបញ្ហាដែលកើតឡើង ការឆ្អែតចិត្ត អស់ចិត្ត ឬគ្មានដំណោះស្រាយល្អ ដើម្បីផ្សះផ្សាគ្នាបាន។ ខាងក្រោមនេះ គឺជាបញ្ហាមួយចំនួន ដែលកើតឡើងក្នុងចំណងអាពាហ៍អាពាហ៍ ដែលជំរុញសាមីខ្លួនឱ្យឈានទៅដល់ការលែងលះ៖ ១. ភាពផិតក្បត់ ភរិយាមួយចំនួនសុខចិត្ត រស់នៅជាមួយស្វាមី ដែលចិត្តមិនស្មោះ ទាំងដឹងច្បាស់ថា គេកំពុងលួចមានប្រពន្ធចុង ឬទាក់ទងស្រីនៅខាងក្រៅ ដោយមិនព្រមជ្រើសរើសយកការលែងលះ ដោយសារតែទីមួយគិតកិត្តិយសខ្លួន និងគ្រួសារ និងទីពីរអនាគតកូន។ ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងដែលមិនអាចទទួលយកបានសម្រាប់ស្រ្តីមួយចំនួនទៀត នៅពេលដែលដឹងថាស្វាមីខ្លួនក្បត់ចិត្ត ព្រោះខ្លួនមិនអាចរស់នៅជាមួយមនុស្សដែលមិនស្អាតស្អំបាននោះទេ។ មានគូស្វាមីភរិយាខ្លះ ...
  • វិធីសាស្រ្តយកឈ្នះ​ចិត្តអនាគតម្តាយក្មេក

    ពេលចាប់ផ្តើមស្រលាញ់គ្នានៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ នឹងជីវិតឯកជនរបស់ពួកគេ។ ដូច្នេះហើយ ភាគីទាំងសងខាង ក៏ចាប់ផ្តើមនែនាំមនុស្សជាទីស្រលាញ់ ទៅដល់ក្រុមគ្រួសាររបស់ខ្លួន ហើយការព្រួយបារម្ភ ក៏ចេះតែកើតមានឡើង ចំពោះដៃគូរៀងៗខ្លួន ដោយបារម្ភ ពីភាពមិនចុះសម្រុង ឬខ្លាចថា គ្រួសារខាងស្រី ឬខាងប្រុសមិនពេញចិត្ត ឬពិបាកផ្គាប់ចិត្ត។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ក្នុងការរក្សាភាពចុះសម្រុង ជាមួយអនាគតម្តាយក្មេក៖ ១. មានភាពវិជ្ជមាន គ្រប់ពេលដែលអ្នកបានជួប អនាគតម្តាយក្មេករបស់អ្នក ការចាប់ផ្តើមជួបមុខគ្រួសារខាងដៃគូ អាចជាពេលដែលគេអញ្ជើញអ្នកទៅញ៉ាំ ...
  • បញ្ហា ៨ ចំណុច​ដែល​កើត​ឡើង​ទូទៅ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

    មានបញ្ហាជាច្រើននៅក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយភាគច្រើននៃបញ្ហាទាំងនោះ ចួនកាលត្រូវបានសាមីខ្លួនគេចវេះ ឬដោះស្រាយ ដោយប្រើវិធីសាស្រ្តខុសៗគ្នា។ ខាងក្រោមនេះ គឺជាបញ្ហាផ្សេងៗ ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមានជាទូទៅ។ ១. ភាពមិនស្មោះត្រង់ ភាពមិនស្មោះត្រង់ គឺជាបញ្ហាទូទៅនៅក្នុងទំនាក់ទំនង។ វារួមបញ្ចូលនូវការភូតកុហក ឬអារម្មណ៍ក្បត់។ យ៉ាងណាមិញ ភាពមិនស្មោះត្រង់ អាចមានច្រើនទម្រង់ដូចជា ការលួចទាក់ទងជាមួយនរណា តាមប្រព័ន្ធអ៊ីនធឺនែត ការត្រឡប់មកផ្ទះវិញយប់ជ្រៅ ដោយសារតែជាប់ពាក់ព័ន្ធ ជាមួយបុគ្គលម្នាក់ទៀត ឬការមានសម្ព័ន្ធមេត្រីភាពជាមួយជនទី៣ ក្នុងរយៈពេលវែង ឬខ្លី។ ២. បញ្ហាផ្លូវភេទ ភាពស្និទ្ធស្នាលខាងរាងកាយ គឺជាកត្តាចាំបាច់ ក្នុងទំនាក់ទំនងយូរអង្វែង ប៉ុន្តែវាក៏ជាមូលហេតុទូទៅ នៃបញ្ហាអាពាហ៍ពិពាហ៍ផងដែរ។ បញ្ហាផ្លូវភេទ កើតឡើងញឹកញាប់ នៅក្នុងអាពាហ៍ពិពាហ៍ ...
  • វិធីសាស្រ្ត​រំដោះ​ខ្លួន ពី​ការឈឺចាប់​ដោយ​សារ​បែក​បាក់​ស្នេហា

    ស្នេហា គ្រាន់តែជាពាក្យពីរម៉ាត់ តែផ្តល់រសជាតិច្រើនយ៉ាង ដល់បុរសស្ត្រីដែលចង់ ឬបានភ្លក្ស។ អ្នកខ្លះជួបរឿងផ្អែមល្ហែម កក់ក្តៅ ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបរឿងខកបំណង បែកបាក់គ្នាទៅវិញ។ វាពិតជារឿងកម្សត់ ហើយគួរឱ្យអាណិតណាស់ សម្រាប់អ្នកដែលឈឺចាប់ ព្រោះរឿងស្នេហា រហូតដល់អ្នកខ្លះ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏គិតខ្លី ធ្វើរឿងដែលបំផ្លាញដល់ខ្លួនឯង ឬក្នុងខួរក្បាលវិលវល់ ដោយគំនិតអវិជ្ជមាន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន សម្រាប់ជួយអ្នកខូចចិត្ត ឱ្យរំដោះខ្លួន ចេញពីភាពសោកសង្រេងរបស់ខ្លួន ចៀសវាងការ ធ្វើបាបខ្លួនឯងដោយប្រការណាមួយ៖ ចែករំលែករឿងខូចចិត្ត ជាមួយមនុស្សដែលអ្នកទុកចិត្ត នៅពេលដែលអ្នកខូចចិត្ត វាជារឿងល្អបំផុត ដែលអ្នកអាចស្វែងរកមនុស្សណាម្នាក់ដែលអ្នកទុកចិត្ត ក្នុងការចែករំលែកពីបញ្ហារបស់អ្នកជាមួយគេ។ ពេលខ្លះពួកគេមិនប្រាកដថាអាចជួយអ្វីអ្នកបានក៏ពិតមែន តែការដែលគេចំណាយពេលស្តាប់រឿងឈឺចាប់របស់អ្នកដោយយកចិត្តទុកដាក់ ...