• អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

    បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា គម្រោង«មហាបាតុកម្ម»​នោះ ត្រូវបានបណ្ដាសាខាជាច្រើន នៃគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសរៀបចំឡើង ក្នុងនោះមានគណបក្សសង្គ្រោះជាតិ នៅទ្វីបអាមេរិកខាងជើង និងចលនាសង្គ្រោះជាតិជាដើម។ អ្នករៀបចំបាតុកម្ម បានបន្តថា ក្រុមបាតុករនឹងរៀបចំជួបជុំគ្នា នៅខាងមុខមន្ទីររដ្ឋសភា សហរដ្ឋអាមេរិក ហើយបន្ទាប់មក នឹងធ្វើការដង្ហែជាក្បួន ទៅកាន់សេតវិមាន ដែលជាវិមានប្រធានាធិបតីអាមេរិក។ កម្មវត្ថុសំខាន់នៃបាតុកម្ម ត្រូវបានបញ្ជាក់ឲ្យដឹងថា គឺដើម្បីអង្រួន រដ្ឋាភិបាលអាមេរិក និងសហគមន៍អន្តរជាតិ ឲ្យបន្ថែមល្បឿន ក្នុងការដាក់សម្ពោធ ...
  • ស ខេង បដិសេធ​បាននៅ​ពីក្រោយ​គម្រោង​ឲ្យ សម រង្ស៊ី និរទេស​ខ្លួន

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស ខេង បានចេញមុខក្នុងថ្ងៃអាទិត្យនេះ មកបដិសេធ​ការលើកឡើង របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលអះអាងតាមវិទ្យុអាស៊ីសេរី ថាអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ជាអ្នករៀបចំគម្រោង ឲ្យលោកនិរទេសខ្លួន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោក ស ខេង បានហៅការបង្ហើបរបស់មេដឹកនាំប្រឆាំង ថាជា«ការចោទប្រកាន់​មួលបង្កាច់» និងដើម្បី «បិតបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួន តែប៉ុណ្ណោះ»។ ក្នុងរាត្រីថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ម្សិលម្ងៃ លោក សម រង្ស៊ី បានទម្លាយ ការសម្ងាត់មួយអះអាងថា ...
  • សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

    នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា មានបំណងរៀបចំ ឲ្យកូនប្រុស​ពៅ​​របស់លោក ឡើងទៅយក​តំណែង​រដ្ឋមន្ត្រីមហាផ្ទៃ ពីលោក ស ខេង។ សំណេរ​របស់លោក សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការទម្លាយ ការសម្ងាត់មួយ កាលពីយប់ម៉ិញ ដែលអះអាងថា លោក ស ខេង បានរៀបចំគម្រោង ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង និរទេសខ្លួន​នៅក្រៅប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ...
  • សម រង្ស៊ី បង្ហើប​ថា ស ខេង ជា​អ្នក​រៀបចំ​គម្រោង​ឲ្យ​លោក​និរទេស​ខ្លួន

    ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹង នៅថ្ងៃនេះថា ការខកខាន នៃការវិលចូលប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលធ្វើឲ្យលោក រស់នៅនិរទេសខ្លួន នៅក្រៅប្រទេស រហូតមកដល់ថ្ងៃនេះ គឺមានការរៀបចំគម្រោងដំបូងឡើយ ដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។  មេដឹកនាំប្រឆាំង បានថ្លែងអះអាងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានម៉ោងមុន នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មាន លោក ជុន ច័ន្ទបុត្រ ជុំវិញការប្ដូរជំហររបស់លោក មិនវិលត្រឡប់ចូលប្រទេសកម្ពុជា នៅថ្ងៃទី១៦ ...
  • សម រង្ស៊ី និង​មន្ត្រី CNRP នឹង​វិលចូល​កម្ពុជា​វិញ នៅ​ខែ​មេសា​ខាង​មុខ?

    អ្វីដែលគ្រោងកើត ច្បាស់ជានឹងកើត! នេះ បើតាមអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហើបពីគម្រោងរបស់អ្នកស្រី និងលោក សម រង្ស៊ី ក្នុងការវិលត្រឡប់ ចូលមកក្នុងប្រទេសកម្ពុជាវិញ ក្នុងពេលខាងមុខ ដោយគ្រាន់តែរង់ចាំមើល ថានឹងការវិលចូលកម្ពុជាវិញនោះ នឹងត្រូវធ្វើ នៅពេលណាប៉ុណ្ណោះ។ យ៉ាងណា អនុប្រធានគណបក្សប្រឆាំងរូបនេះ បានទម្លាយឲ្យដឹងថា គម្រោងវិលត្រឡប់ចូលកម្ពុជា អាចនឹងត្រូវធ្វើ នៅក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី អ្នកស្រី មូរ សុខហួរ បានអះអាងឡើងថា អ្នកស្រីអាចនឹងត្រឡប់ចូលកម្ពុជាវិញ នៅក្រោយបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ។ តែអ្នកស្រី ...
  • វៀតណាម​ផ្ដល់១០លាន​ដុល្លារ ដើម្បី​ជួយ​សង់​ទីស្ដីការ​ក្រសួង​ការពារជាតិ

    ប្រទេសវៀតណាមកុម្មុយនីស្ដ៍ បានផ្ដល់ថវិកា១០លានដុល្លារ មកឲ្យប្រទេសកម្ពុជា ដើម្បីជួយសាងសង់អគារទីស្ដីការក្រសួងការពារជាតិ។ នេះ បើតាមការអះអាងរបស់លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារជាតិវៀតណាម នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះព័ត៌មានពីជំនួបនេះ ដោយអះអាងថា ប្រទេសវៀតណាមបានផ្តល់ថវិកា ចំនួន១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសង់​ អគាររដ្ឋបាលថ្មី របស់ក្រសួងការពារជាតិកម្ពុជា ដែលត្រូវបានផ្ដើមសាងសង់ កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងមក។ ក្នុងជំនួបនោះ លោក ង៉ូ ...