• Champions League ៖ លីយ៉ុង-បាសឺឡូន រកមួយគ្រាប់គ្មាន

    បន្ទាប់ពីមិនបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌ​ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» អស់រយៈពេល​ជាច្រើនឆ្នាំ​កន្លងមក ក្រុមតោបារាំង លីយ៉ុង (Olympique Lyonnais – បារាំង) បានឡើងមកប្រកួត ក្នុងវគ្គ១ភគ៨ផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំនេះ កាលពី យប់ម៉ិញ ទល់នឹងក្រុម បាសឺឡូន (FC Barcelona) នាកីឡាដ្ឋាន «Groupama Stadium» របស់ក្រុមលីយ៉ុង។ តែបើទោះជាក្រុម បាសឺឡូន ជាក្រុមបាល់ទាត់យក្សមួយ នៅអ៊ឺរ៉ុបក្ដី តែក្រុម លីយ៉ុង បានប្រកួតយ៉ាងប្ដូរផ្ដាច់ និងទប់ទល់រហូតដល់ទទួលបានលទ្ធផលស្មើ នៅទីបំផុត ហើយក្រុមទាំងសងខាង រកមិនបានសូម្បីតែមួយគ្រាប់។ ...
  • Champions League៖ ប៉ារីស ផ្ដល់​មេរៀន​ឲ្យ មេនញ៉ូ​ ដល់ផ្ទះ ២-០

    យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទោះបីក្រុម ប៉ារីស (Paris Saint-Germain – បារាំង) មិនមានវត្តមានរបស់ខ្សែប្រយុទ្ធធំៗទាំងពីរ គឺកីឡាករ ណីម៉ា (Neymar) និងកីឡាករ កាវ៉ានី (Edinson Cavani) ក៏ដោយ តែក្រុម ប៉ារីស​ បានបំបាក់​ក្រុម​បីសាច​ក្រហម មែនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស) ដល់ផ្ទះ ដោយគ្រាប់បាល់ ២-០ ។ ជាការប្រកួត«ទៅ» វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) រវាងក្រុមទាំងពីរ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប ...
  • សាកសព​ដែលស្រង់បាន​ពីសមុទ្រ ពិតជា​«រូបរាងសេសសល់»​របស់ សាឡា

    អាជ្ញាធរអង់គ្លេសត្រូវការរយៈពេលរហូតដល់៣៦ម៉ោង ដើម្បីបញ្ជាក់ថា សាកសពដែលត្រូវបានស្រង់ចេញ​ពីក្នុងសមុទ្រ កាលពីព្រឹកថ្ងៃពុធ គឺពិតជា«រូបរាងសេសសល់» របស់កីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) ខ្សែប្រយុទ្ធដែលបានចាកចេញពីក្រុម ណង់ (Fc Nantes – បារាំង) ទៅកាន់ក្រុម កាឌីហ្វ (Cardiff City – អង់គ្លេស)។ ដំណឹងដ៏អកុសល ដែលបញ្ចាក់ពីអត្តសញ្ញាណ​របស់កីឡាករ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេស នៃតំបន់ «Dorset» ភាគខាងត្បូងចក្រភពអង់គ្លេស។ សេចក្ដីប្រកាសព័ត៌មាន​របស់នគរបាល «Dorset» បានអះអាងថា បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ ទៅលើសាកសពដែលស្រង់បាន ...
  • «ឆ្មារមួយក្បាល ដើរបង្ហាញរាង»​នៅក្នុង​ការប្រកួត​បាល់ទាត់ នៅអង់គ្លេស

    នៅខណៈពេលក្រុម «Everton» និងក្រុម «Wolverhampton» កំពុងប្រកួតសម្រាប់ក្របខណ្ឌបូកពិន្ទុ «Premier League» ដណ្ដើមជើងឯក​នៅអង់គ្លេស ឆ្មារមួយក្បាល បានដើរចូលក្នុងក្នុងទីលានប្រកួត នៃកីឡដ្ឋាន «Goodison Park» បណ្ដាលឲ្យការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានកាច់ផ្ដាច់អស់រយៈពេល ប្រមាណជា២នាទី ក្នុងយប់ថ្ងៃអាទិត្យកន្លងមក។ ការរត់ចូលក្នុងទីលានប្រកួត បានកើតឡើងនៅនាទីទី ៦៦ ពោលគឺនៅប៉ុន្មាននាទី ក្រោយគ្រាប់បាល់ទីបី របស់ក្រុម «Wolverhampton»។ ឆ្មារមួយក្បាល ដែលមានសម្បុរពណ៌ខ្មៅនេះ បានប្រើពេលមួយសន្ទុះ ដើម្បីដើរកាត់ព្រលាន និងឲ្យបណ្ដាអ្នកគាំទ្រក្រុម «Everton» បានឃើញដំណើររបស់វា មុននឹងវាវិលត្រឡប់ ចូល​ទៅក្នុងអាគារវិញ។ ប៉ុន្តែយ៉ាងហោចណាស់ វត្តមានរបស់សត្វឆ្មារខ្មៅ ...
  • ទីជែរី ហង់រី ចាកចេញពី ម៉ូណាកូ បន្ទាប់ពីធ្វើ«គ្រូបង្វឹកបីខែ»

    អតីតខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមកាំភ្លើងធំ លោក ទីជែរី ហង់រី (Thierry Henry) ដែលបានប្រែក្លាយអាជីព ជា«គ្រូបង្វឹកបីខែ»​លើកដំបូង ជាមួយក្រុម ម៉ូណាកូ (AS Monaco – បារាំង) កាលពី៣ខែមុន បានប្រកាសចាកចេញ ពីក្រុមបាល់ទាត់មួយនេះហើយ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ។ ដំណឹងខាងលើ​ កើតឡើងមួយថ្ងៃ ក្រោយការសម្រេចរបស់ក្រុម ម៉ូណាកូ ដែលបានព្យួរតួនាទី ​របស់គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ចេញពីការបង្វឹក កាលពីម្សិលម៉ិញ។ តាំងពីបាន​មកធ្វើជាគ្រូបង្វឹក ឲ្យក្រុមម៉ូណាកូ លោក ទីជែរី ហង់រី ...
  • សំដី​ចុងក្រោយ​«ដ៏រន្ធត់»​របស់​កីឡាករ សាឡា ខ្សែប្រយុទ្ធ​ថ្មី​របស់ក្រុម កាឌីហ្វ

    នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារ​ជាសម្លេង​«ដ៏រន្ធត់»​មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ នៅក្នុងសម្លេងនោះ កីឡាករខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ មិនត្រឹមបានរៀបរាប់ ពីស្ថានភាពដ៏អាក្រក់ របស់យន្ដហោះ ដែលខ្លួនកំពុងជិះប៉ុណ្ណោះទេ តែហាក់ដូចដឹងមុន ពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពោះខ្លួន។ សារជាសម្លេងនោះ ត្រូវបានផ្សព្វផ្សាយ កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន «Olé» នៃប្រទេសអាហ្សង់ទីន (កីឡាករ សាឡា មានសញ្ជាតិអាហ្សង់ទីន)។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សូមបកប្រែជូនទាំងស្រុង នូវសំដីចុងក្រោយ ...