ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានចេញទាត់លើកដំបូង ជាមួយក្រុម ប៉ារីស (Paris Saint Germain) ក្នុងការប្រកួតទល់នឹងក្រុម រ៉ាំង (Stade de Reims) នៃក្របខណ្ឌ«Ligue 1» ជុំទី៤ ដែលបាន​បញ្ចប់ទៅ ដោយជ័យជំនះរបស់ក្រុម ប៉ារីស ក្នុងគ្រាប់បាល់ ២-០។

តែគេត្រូវរងចាំ​រហូតដល់នាទីទី៦៦ ទើបកំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន បានចេញទាត់ ដោយចូល​ទៅជំនួស​កីឡាករ ណីម៉ា (Neymar)។ នៅនាទីនោះ ក្រុមប៉ារីស បាននាំមុខក្រុម រ៉ាំង ពីរគ្រាប់នោះរួចហើយ ដែលជា​គ្រាប់បាល់​របស់ខ្សែប្រយុទ្ធ​​ល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អឹមបាពេ (Kylian Mbappé)៖ គ្រាប់ដំបូង នៅនាទីទី១៦ និងគ្រាប់ទី២ នៅនាទីទី៦៣។

បើទោះជាកីឡាករ ម៉េស៊ី មិនបានរកគ្រាប់បាល់ ឬនាំក្រុម ប៉ារីស ឲ្យរកគ្រាប់បន្ថែមទៀតក្ដី តែការចូលទាត់ដំបូង របស់​កីឡាករធ្វើឡើង ក្រោមស្នូរទះដៃយ៉ាងកងរំពង ពីសំណាក់អ្នកទស្សនានៅផ្ទាល់ ក្នុងកីឡដ្ឋាន ជាពិសេស​នៅរាល់​ពេល​កីឡាករ បានបាល់មកទាត់នៅនឹងជើង។

នៅចុងបញ្ចប់ការប្រកួត កំពូលខ្សែប្រយុទ្ធ​អាយុ៣៤ឆ្នាំ ទទួលបានការចាប់ដៃជើង ការសុំថតរូប… យ៉ាងច្រើនកុះករ ពីសំណាក់ក្រុមកីឡាករ របស់ក្រុម រ៉ាំង។ យ៉ាងណា កីឡាករ ម៉េស៊ី មិនបានភ្លេចផងទេ ក្នុងការចូលរួមស្វាគមន៍ ក្រុម​អ្នកគាំទ្រ​របស់ក្រុម ប៉ារីស ដែលមានវត្តមាន (១ភាគតូច) នៅក្នុងកីឡដ្ឋាន៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ស៊ែរជោ រ៉ាម៉ូស នឹងចុះកិច្ចសន្យា​ទាត់ឲ្យក្រុម ប៉ារីស

កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) កំពុងត្រៀមចុះកិច្ចសន្យា លេងឲ្យក្រុម ប៉ារីស (Paris Saint-Germain) បន្ទាប់ពីបានព្រមព្រៀងគ្នារួចរាល់ ក្នុងរសៀលថ្ងៃចន្ទនេះ។ ...
កីឡា និងបច្ចេកវិទ្យា

អតីតគ្រូបង្វឹក​«Tuchel»​ចាកចេញ ជាមួយ​នឹងប្រាក់​​ពី៦​ទៅ៨លានអ៊ឺរ៉ូ

បើប្រព័ន្ធផ្សព្វផ្សាយ បានអះអាង​ពីការបណ្ដេញគ្រូបង្វឹកចេញ តាំងពីសប្ដាហ៍កន្លងទៅនោះ ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) ទើបនឹងប្រកាសជាផ្លូវការ អំពីការចាកចេញនេះ នៅថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០នេះប៉ុណ្ណោះ។ ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា បន្ទោសអាជ្ញាកណ្ដាល ខណៈ ម៉ាគីញ៉ូស ថាជាពេលត្រូវ«ឆីលាមក»

«ពេលដែលត្រូវ… ឆីលាមក» – ក្ដីសុបិន្តដែលចង់ឈ្នះជាជើងឯកអ៊ឺរ៉ុប របស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) បានរលាយជាថ្មីទៀត ក្នុងឆ្នាំនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម មែនញូ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.