នៅក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស កាលពីយប់ម៉ិញ ក្នុងវិមាន«ធំ» កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កំពូលខ្សែប្រយុទ្ធល្បឿនរន្ទះ កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) មិនបានឈ្នះ ជាម្ចាស់«បាល់មាស»ប្រចាំឆ្នាំទេ ដោយទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ៤ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ កីឡាករវ័យ១៩ឆ្នាំរូបនេះ ត្រូវបានជ្រើសតាំង ជាកំពូលកីឡាករវ័យក្មេង ដែលមានទេពកោសល្យជាងគេ សម្រាប់ឆ្នាំ២០១៨ ឬហៅថា ពានរង្វាន់ «កូប៉ា (Kopa)»។

ពានរង្វាន់ «កូប៉ា» ឬហៅពេញ រ៉េម៉ុង កូប៉ា (Raymond Kopa) ទើបត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីអមក្នុងពិធីប្រគល់ពានរង្វាន់ «បាល់មាស»។ តែពាន «កូប៉ា» សម្រាប់ប្រគល់ជូន ទៅដល់កំពូលកីឡាករណា ដែលមានវ័យក្មេង ក្រោម២១ឆ្នាំប៉ុណ្ណោះ។

កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ ដែលជាខ្សែប្រយុទ្ធ របស់ក្រុមប៉ារីស (Paris Saint-Germain) បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ុស្ស៊ី កាលពីប៉ុន្មានខែមុន។ នៅក្នុងព្រឹត្តិការណ៍នោះ កីឡាកររកបានគ្រាប់បាល់ បួនគ្រាប់ ដោយមួយគ្រាប់ ត្រូវបានកីឡាកររកបាន នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមក្រូអាស៊ី។

កីឡាករវ័យក្មេង ត្រូវបានជ្រើសរើស ឲ្យឈ្នះពានរង្វាន់នេះ ដោយការបោះឆ្នោត ទទួលការស្រឡាញ់ចូលចិត្ត ពីសំណាក់អតីតកំពូលកីឡាករ ចំនួន៣៣នាក់ ដែលសុទ្ធសឹងធ្លាប់ជាម្ចាស់បាល់មាស់ និងដែលនៅមានជីវិត ក្នុងនោះមានដូចជា លោក «Franz Beckenbauer» «Michel Platini» «Jean-Pierre Papin» «Marco Van Basten» និងលោក «Zinédine Zidane» ជាដើម៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

[ផ្លូវការ] លីយ៉ូនែល ម៉េស៊ី ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស

ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាន«ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស ជា​ផ្លូវការ»​ហើយ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង ដែលចេញផ្សាយ​ឲ្យដឹង នៅមុននេះប៉ុន្មាននាទី។ ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងត្រៀម«ប្រកួតជាលើកដំបូង» ទល់នឹងក្រុម រ៉ាំម

កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាមានវត្តមានជាមួយក្រុម ប៉ារីស (Paris Saint Germain) និងបានធ្វើដំណើរមកដល់ក្រុង រ៉ាំម ...
កីឡា និងបច្ចេកវិទ្យា

អ៊ីកាឌី ក្លាយជា​កីឡាករ​ពេញសិទ្ធិ របស់​ក្រុម​ប៉ារីស សម្រាប់​៤ឆ្នាំ

ទីបំផុតទៅ កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) ខ្សែប្រយុទ្ធជាតិ អាហ្សង់ទីន បានចុះ​កិច្ចសន្យា​លេង ឲ្យក្រុមប៉ារីស (Paris Saint-Germain – ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.