កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អ្នកចាំទីក្រុម រៀល ចុះហត្ថលេខា​៤ឆ្នាំ លេង​ឲ្យ​ក្រុម ប៉ារីស

ក្នុងល្ងាចថ្ងៃចន្ទនេះ «អតីត»អ្នកចាំទីរបស់ក្រុម រៀល (Real Madrid) និងធ្លាប់លើកពានអ៊ឺរ៉ុបបីជំនាន់ កីឡាករ កីល័រ ណាវ៉ាស់ (Keylor Navas) បានចុះហត្ថលេខា លេង​ឲ្យ​ក្រុម ប៉ារីស (Paris Saint Germain) សម្រាប់រយៈពេល៤រដូវកាល។

ដូចគ្នានេះ ក្រុមប៉ារីសក៏បានក្រុមរៀល ខ្ចីកីឡាករចាំទីរបស់ខ្លួន គឺកីឡាករ អាល់ហ្វូស អារ៉េអូឡា (Alphonse Areola) ទៅវិញដែរ តែសម្រាប់រយៈពេល តែមួយឆ្នាំប៉ុណ្ណោះ។

ខុសពីកីឡាករ ណាវ៉ាស់ ជាតិកូស្តារីកា ដែលចុះហត្ថលេខាលេងឲ្យក្រុម ប៉ារីស ដើម្បីក្លាយជាអ្នកចាំទីលេខ១នោះ កីឡាករ អារ៉េអូឡា ជាតិបារាំង បានទៅកាន់ក្រុម រៀល ដើម្បីធ្វើជាកីឡាករជំនួស (ជាកីឡាករលេខ២) ឲ្យកីឡាករលេខ១សព្វថ្ងៃ របស់ក្រុមអ្នកជិះសេះស គឺកីឡាករ ទីបូ គួរទ័រ (Thibaut Courtois)។

ក្នុងរដូវកាលថ្មីនេះ ក្រុមប៉ារីសបានបង្ហាញពីការកែទម្រង់ថ្មីមួយ សម្រាប់អ្នកការពារទីរបស់ខ្លួន។

កីឡាករទាំងបីនាក់ ក្នុងរដូវកាលកន្លងទៅ របស់ក្រុមអ្នកមានថ្មីមួយនេះ ត្រូវបានប្ដូរចេញទាំងអស់ រួចមានកីឡាករ បូហ្វុង (Gianluigi Buffon) ដែលបានបញ្ចប់កិច្ចសន្យា កីឡាករ ខេវីន ត្រាប់ (Kevin Trapp) ត្រូវបានក្រុមហ្វ្រង់ហ្វ័រ (Eintracht Frankfurt) ទិញយកទៅ និងចុងក្រោយ គឺកីឡាករ អារ៉េអូឡា ដែលត្រូវបានខ្ចីដោយក្រុមរៀល។

ផ្ទុយទៅវិញ ក្រៅពីកីឡាករ ណាវ៉ាស់ ខាងលើ ក្រុមប៉ារីសបានពង្រឹកខ្សែការពារទី ដោយបានខ្ចីកីឡាករចាំទី កីឡាករ «Sergio Rico» ពីក្រុមសេវីល «FC Séville» សម្រាប់រដូវកាលថ្មី បន្ថែមពីលើកីឡាករចាំទីវ័យក្មេងជាតិប៉ូឡូញ មកពីក្រុម ឆែលស៊ី (Chelsea FC) គឺកីឡាករ «Marcin Bulka» ដែលបានមកចុះហត្ថលេខា មកទាត់ឲ្យក្រុម តាំងពីដើមខែកក្កដា៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

[ផ្លូវការ] លីយ៉ូនែល ម៉េស៊ី ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស

ម្ចាស់បាល់មាស៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បាន«ក្លាយជាកីឡាករ​របស់ក្រុម ប៉ារីស ជា​ផ្លូវការ»​ហើយ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង ដែលចេញផ្សាយ​ឲ្យដឹង នៅមុននេះប៉ុន្មាននាទី។ ...
កីឡា និងបច្ចេកវិទ្យា

ហ្សីដាន ចាកចេញពី រៀលម៉ាឌ្រីដ មុនចប់កិច្ចសន្យា និងជាលើកទី២

ជាដំណឹងដែលបានបញ្ចេញឲ្យដឹង តាំងពីច្រើនថ្ងៃហើយ នៅឡើយតែការប្រកាសចេញ​ជាផ្លូវការប៉ុណ្ណោះ។ លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) លែងជាគ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទៀត​ហើយ។ ...
កីឡា និងបច្ចេកវិទ្យា

លីយ៉ូនែល ម៉េស៊ី នឹងមកដល់ ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ

បន្ទាប់ពីបានធ្វើឲ្យទន្ទឹង តាំងពីរសៀលថ្ងៃអាទិត្យមក កំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស៦ជំនាន់ នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ (ថ្ងៃអង្គារទី១០ ខែសីហា) តាមជើងយន្ដហោះឯកជនមួយ។ ជាព័ត៌មានក្ដៅ ដែល​បាន​​បង្កភាពរំជើបរំជួល នៅក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.