កំពូលខ្សែប្រយុទ្ធខ្ញីចាស់ របស់ក្រុមមីឡង (AC Milan – អ៊ីតាលី) កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) បានរកបាន​គ្រាប់បាល់​«ទី៥០០»​របស់ខ្លួន នៅថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ រាប់តាំង​ពីកីឡាករ ចុះកិច្ចសន្យាទាត់​​ឲ្យបណ្ដាក្រុមបាល់ទាត់​អាជីព តាំងពីអាយុ១៨ឆ្នាំមក។

គ្រាប់បាល់ខាងលើនេះ ត្រូវបាន​កីឡាករវ័យ៣៦ឆ្នាំ ទាត់បញ្ចូលទីរបស់ក្រុម​«Crotone» ក្នុងការប្រកួតរវាងក្រុមនេះ និងក្រុម​មីឡង់ ក្នុងកីឡដ្ឋាន​«San Siro»​នៃក្រុងមីឡង់។

តាមពិតទៅ គ្រាប់បាល់ទី៥០០ គួរតែត្រូវកីឡាកររកបាន តាំងពីចុងសប្ដាហ៍កន្លងទៅ ក្នុងការប្រកួតរវាងក្រុម មីឡង់ របស់ខ្លួន ទល់នឹងក្រុម «Bologne»។ តែខ្សែប្រយុទ្ធដែលតែងតាំងខ្លួន ជា«សត្វតោឈ្មោល»រូបនេះ បានខកខាន​ការទាត់បាល់​​​ពិន័យ១១ម៉ែត្រ ដោយត្រូវ​កីឡាករ​ចាំទី របស់ក្រុម«Bologne»ទះបាល់ចេញ។

កំពូលខ្សែប្រយុទ្ធ ជាតិស៊ុយអែដ បានចាប់ផ្ដើមអាជីពរបស់ខ្លួន ក្នុងអាយុ១៨ឆ្នាំ ដោយបានហ្វឹកហាត់ និងចុះ​កិច្ចសន្យា​ដំបូង នៅឆ្នាំ​១៩៩៩ ជាមួយក្រុម«Malmö»​នៃប្រទេសស៊ុយអែដ។ កីឡាករបានទាត់ឲ្យក្រុមប៉ារីស (Paris Saint Germain – បារាំង) រវាងពីឆ្នាំ២០១២ មកទល់ឆ្នាំ២០១៦ និងរកបានគ្រាប់បាល់​បានច្រើនជាងគេ បើធៀបនឹង​ពេលនៅជាមួយក្រុមផ្សេងទៀត (១៥៦គ្រាប់ ពីគ្រប់ការប្រកួត​ទាំងអស់)។

បើទោះមានវ័យចំណាស់ម្ដេចក្ដី តែកីឡាករ ស្លាតាន់ នៅតែបង្ហាញពីថ្វីជើង​ក្នុងកម្រិតដ៏ខ្ពស់ ជាមួយក្រុម មីឡង់ ដែល​កីឡាករ​ធ្លាប់បាន​ទាត់ឲ្យម្ដងហើយ រវាងពីឆ្នាំ២០១០ មកទល់នឹងឆ្នាំ២០១២ (៥៦គ្រាប់ ពីគ្រប់ការប្រកួត នៅ​ពេលនោះ)។ ពេលត្រឡប់​មកចុះ​កិច្ចសន្យាជាថ្មី ជាមួយក្រុមមីឡង់ដដែល រាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់​ថ្ងៃនេះ កំពូល«តោឈ្មោល»រកបាន​គ្រាប់បាល់​២៦គ្រាប់៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ណីម៉ា រង​បណ្ដឹង​ពី​«បទរំលោភ»​យុវតី​​ម្នាក់ ក្នុង​សណ្ឋាគារ​កណ្ដាល​​ប៉ារីស

ណីម៉ា (Neymar Jr) កំពូលខ្សែប្រយុទ្ធ និងជាតារាបាល់ទាត់ របស់ក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) បានរងបណ្ដឹងមួយ ពី«បទរំលោភ»សេពសន្ធវៈ។ បណ្ដឹងនេះ ត្រូវបានដាក់ឡើងទៅប្រព័ន្ធយុត្តិធម៌ នៃក្រុង ...
កីឡា និងបច្ចេកវិទ្យា

«Greenwood» ខ្សែប្រយុទ្ធក្រុម មេនយូ រងការឃុំខ្លួន ពីបទរំលោភ

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្រុម មេនយូ (Manchester United) កីឡាករ «Mason Greenwood» ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទសង្ស័យ ថាបានប្រព្រឹត្តិអំពើហិង្សា និងរំលោភ។ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.