ដូចប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានជូនដំណឹងមុនខ្លះៗរួចហើយ គ្រូបង្វឹកជាតិព័រទុយហ្គាល់ លោក «Nuno Espirito Santo» ត្រូវបានក្រុម«មាន់ខ្នាយមាស» ថូថេនហាម (Tottenham FC – អង់គ្លេស) បណ្ដេញចេញពីតំណែង នៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការបញ្ឈប់តំណែង របស់គ្រូបង្វឹកជាតិព័រទុយហ្គេ អាយុ៤៧ឆ្នាំ ធ្វើឡើងពីរថ្ងៃក្រោយក្រុម មាន់ខ្នាយមាស បានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស) ដោយពិន្ទុ៣-០ នៅក្នុងកីឡដ្ឋានរបស់ខ្លួន ក្របខណ្ឌ«Premier League»។

លោក«Nuno Espirito Santo» ត្រូវបានតែងតាំង ជាគ្រូបង្វឹករបស់ក្រុម នៅចុងខែមិថុនា ឆ្នាំ២០២១ បន្តពីលោក «José Mourinho» ដែលត្រូវបានបណ្ដេញចេញ តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំដដែល។ ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោក«Nuno» បានដឹកនាំក្រុមមាន់ខ្នាយមាស ឲ្យទទួលបានចំណាត់ថ្នាក់ត្រឹមតែលេខ៨ នៃក្របខណ្ឌ«Premier League» និងឈរនៅលេខ៣ ក្នុងពូលប្រកួត នៃក្របខណ្ឌ «Europa Conference League»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមថូថេនហាម ដែលប្រកាសពីការបញ្ឈប់គ្រូបង្វឹក ចេញផ្សាយនៅមុននេះបន្តិច អគ្គនាយកបាល់ទាត់របស់ក្រុម លោក «Fabio Paratici» បានលើកឡើងថា៖

«ខ្ញុំដឹងថា លោក”Nuno” និងក្រុមការងាររបស់គាត់ មានបំណងយ៉ាងមុតមាំ ដើម្បីស្វែងរកភាពជោគជ័យ មកឲ្យក្រុម។ តែខ្ញុំសោកស្ដាយ ដោយសារយើងចាំបាច់ ត្រូវធ្វើការសម្រេចចិត្ត (ក្នុងការបញ្ឈប់លោក ពីតំណែង)។ លោក”Nuno” គឺជាសុភាពបុរស ដ៏អស្ចារ្យម្នាក់ ហើយលោកនឹងទទួលបាន ការស្វាគមន៍ជានិច្ច នៅទីនេះ។ យើងសូមថ្លែងអរគុណលោក និងក្រុមការងារ ជាពិសេសជូនពរពួកគេ ឲ្យមានសំណាងល្អ នាពេលអនាគត។»

សម្រាប់បេក្ខជន ដែលអាចមកបន្តតំណែង​ជាគ្រូបង្វឹក ត្រូវបានប្រព័ន្ធផ្សព្វ​ផ្សាយអង់គ្លេសបង្ហើបថា គឺទំនងជាលោក«Antonio Conte» អតីតគ្រូបង្វឹកមាត់ដាច ជាតិអ៊ីតាលី របស់ក្រុមតោខៀវ ឆែលស៊ី (Chelsea FC – អង់គ្លេស)។ នៅវេលានេះ លោក«Antonio Conte» កំពុងនៅទំនេរនៅឡើយ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី អតីត​ជើងឯក​ឆ្នាំមុន លត់ លីវើភូល ជើងឯក​ឆ្នាំនេះ ៤-០

អតីត​ជើងឯក​ឆ្នាំមុន ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានផ្ដល់មេរៀន យ៉ាងចាស់ដៃ ដល់ក្រុម លីវើភូល (Liverpool) ដែលទើបឈ្នះជាជើងឯក ក្នុងឆ្នាំនេះ។ ក្នុងការប្រកួសជុំទី៣២ ...
កីឡា និងបច្ចេកវិទ្យា

អាហ្សាក់​អាមស្ទែដាម បន្ត​យកប្រៀប​ឡើងទៅ​ផ្ដាច់ព្រ័ត្រ

ក្រុមបាល់ទាត់ អាហ្សាក់​អាមស្ទែដាម (Ajax Amsterdam) របស់រាជាណាចក្រ ហូឡង់ កំពុងបន្តក្ដីសុបិន្តរបស់ខ្លួន ក្នុងការដណ្ដើមពាន់ជើងឯកអ៊ឺរ៉ុប បន្ទាប់ពីបានយកឈ្នះ ១-០ នៅក្នុងផ្ទះរបស់ក្រុម ថូថេនហាម (Tottenham ...
កីឡា និងបច្ចេកវិទ្យា

តូម៉ាស់ ធូហែល ចាប់ផ្ដើម​ជាមួយក្រុម ឆែលស៊ី ដោយ​លទ្ធផលស្មើ

ក្នុងការចេញប្រកួត​​ជាលើកដំបូង ជាមួយក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) លោក តូម៉ាស់ ធូហែល (Thomas Tuchel) ដែលទើបត្រូវបានតែងតាំង​ជាគ្រូបង្វឹក ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.