កីឡា និងបច្ចេកវិទ្យាបាល់ទាត់

មេនស៊ីធី ចាញ់ ឆែលស៊ី ១-២ ធ្វើឲ្យ លីវើភូល ក្លាយជា​ជើងឯក​រដូវកាល​នេះ

ជ័យជំនះ២-១​របស់ក្រុម ឆែលស៊ី (Chelsea) លើក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ក្នុងយប់នេះ បានជួយឲ្យក្រុម លីវើភូល (Liverpool) ដែលមានពិន្ទុលើសក្រុម មេនស៊ីធី យ៉ាងច្រើននោះ ក្លាយជា​ជើងឯក​រដូវកាល​នេះ ជាស្ថាពរ។

ជាការប្រកួត ក្របខណ្ឌបូកពិន្ទុ «Premier League» ជុំទី៣១ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនានេះ ក្នុងកីឡាដ្ឋាន «Stamford Bridge» របស់ក្រុមតោខៀវ ដែលគ្មាន​អ្នកទស្សនាម្នាក់សោះ ក្រោមហេតុផល​ នៃការរាតត្បាតជំងឺ«Covid-19»។

ហេតុអ្វីក៏បរាជ័យរបស់ក្រុម មេនស៊ីធី ធ្វើឲ្យក្រុម ហង្សក្រហម ក្លាយជា​ជើងឯក​រដូវកាល​នេះ ? មិនពិបាកយល់ទេ ព្រោះក្រុម លីវើភូល (លេខ១ក្នុងក្របខណ្ឌ) មានពិន្ទុដល់ទៅ ៨៦ និងក្រុម មេនស៊ីធី (លេខ២) មានពិន្ទុ ៦៣។

បើទោះជាក្រុម មេនស៊ីធី បានឈ្នះការប្រកួត​ទាំង៧ជុំ ដែលនៅសល់ ក្នុងការប្រកួតវិលជុំ នៃក្របខណ្ឌ «Premier League» ក្នុងរដូវកាលនេះក្ដី ក៏ពិន្ទុដែលក្រុមនេះ អាចរកបាន ៣x៧=២១ មិនអាចតាមក្រុម លីវើភូល ទាន់ឡើយ។ ហើយនេះ គេមិនប្រាកដទៀតថា ក្រុម ហង្សក្រហម នឹងប្រកួតចាញ់ ទាំង៧ប្រកួតនោះផងទេ។

ជ័យជំនះក្នុងឆ្នាំនេះ របស់ក្រុម ហង្សក្រហម ជាជ័យជំនះលើកទី១៩ បន្ទាប់បានខកខាន លើកពានជើងឯកដូច្នេះ អស់រយៈពេល​៣០ឆ្នាំមកហើយ (ការជាប់ជាជើងឯកលើកមុន គឺនៅឆ្នាំ១៩៩០)៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ក្រុម«មាន់ខ្នាយមាស»​​បណ្ដេញ​គ្រូបង្វឹកជាតិ​ព័រទុយហ្គាល់

ដូចប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានជូនដំណឹងមុនខ្លះៗរួចហើយ គ្រូបង្វឹកជាតិព័រទុយហ្គាល់ លោក «Nuno Espirito Santo» ត្រូវបានក្រុម«មាន់ខ្នាយមាស» ថូថេនហាម (Tottenham FC – អង់គ្លេស) ...
កីឡា និងបច្ចេកវិទ្យា

តូម៉ាស់ ធូហែល ចាប់ផ្ដើម​ជាមួយក្រុម ឆែលស៊ី ដោយ​លទ្ធផលស្មើ

ក្នុងការចេញប្រកួត​​ជាលើកដំបូង ជាមួយក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) លោក តូម៉ាស់ ធូហែល (Thomas Tuchel) ដែលទើបត្រូវបានតែងតាំង​ជាគ្រូបង្វឹក ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ រៀល និងឆែលស៊ី បានត្រឹម​ស្មើ ១-១ ជុំទី១

ក្រុមយក្សពីរនៅអ៊ឺរ៉ុប​បានបញ្ចប់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី១ ដោយលទ្ធផលស្មើ ១-១ ក្នុងយប់​ថ្ងៃអង្គារ​​ទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ជាការប្រកួតរវាងក្រុម រៀលម៉ាឌ្រីត (Real Madrid – ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.