កីឡា និងបច្ចេកវិទ្យាបាល់ទាត់

មែន-ស៊ីធី អាចត្រូវ​«UEFA»​ព្យួរចេញ​ពីការប្រកួត​ក្របខណ្ឌ​អ៊ឺរ៉ុប

ម្ចាស់ជើងឯកពីរជំនាន់ ក្របខណ្ឌបូកពិន្ទុ របស់ចក្រភពអង់គ្លេស ក្រុមបាល់ទាត់ មែនឆេស្ទ័រ-ស៊ីធី (Manchester City) អាចត្រូវបណ្ដេញចេញមួយរដូវកាល ពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប ជាពិសេសពីក្របខណ្ឌ «Champions League» បន្ទាប់ពីក្រុមមួយនេះ ត្រូវក្រុមអ្នកស៊ើបអង្កេត របស់សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) រកឃើញពីការរំលោភធ្ងន់ធ្ងរ ស្តីពីក្រិត្យក្រម​នៃខ្ទង់ចំណាយ-ចំណូល។

ជាព័ត៌មានដែលចេញផ្សាយ ដោយសារព័ត៌មានអាមេរិក «The New York Time» កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ម្សិលម៉ិញ និងដែលធ្វើឲ្យកក្រើក នៅក្នុងពិភពបាល់ទាត់ទាំងមូល នៅថ្ងៃនេះ។

«The New York Time» បានស្រង់ប្រភពមន្ត្រីស្និតនឹងសំនុំរឿង មកបញ្ជាក់ថា សហភាពបាល់ទាត់អ៊ឺរ៉ុប នឹងព្យួរក្រុម មេនឆេស្ទ័រស៊ីធី ចេញពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប បន្ទាប់ពីបានរកឃើញថា ក្រុមបាល់ទាត់មួយនេះ បានក្លែងបន្លំកិច្ចសន្យាឧបត្ថម្ភ ដែលជាខ្ទង់ចំណូលរបស់ខ្លួន។

តាំងពីដើមខែមិនាកន្លងមក ក្រុមមេនស៊ីធី បានរងការអង្កេត ពីសំណាក់ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប ជុំវិញការសង្ស័យថា បានរំលោភជាច្រើនករណី ទៅលើក្រិត្យក្រម​នៃខ្ទង់ចំណាយ-ចំណូល ដែលដាក់កំហិត ទៅលើក្រុមបាល់ទាត់ទាំងឡាយ មិនឲ្យចាយលុយ​«ហួសជ្រុល» ពីអ្វីដែលខ្លួនរកចំណូលបាន។

ក្នុងពេលភ្លាមៗ ស្ថាប័នគ្រប់គ្រង់ «Premier League» របស់អង់គ្លេស បានប្រកាសឡើងថា ខ្លួនក៏បានស៊ើបអង្កេត ទៅលើខ្ទង់ចំណាយ-ចំណូល របស់ម្ចាស់ជើងឯកពីរជំនាន់ របស់ខ្លួនដែរ។

មែន-ស៊ីធី ប្រតិកម្មតប!

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយ ក្នុងរសៀលថ្ងៃទី១៤ ខែឧសភា ក្រុមបាល់ទាត់សាមី បានថ្លែងថា ដំណឹងខាងលើអាចជាងការប្រឌិតឡើង របស់ជនណាម្នាក់ ឬក្រុមណាមួយ ដើម្បីចេតនាបំបាក់ រូបភាពរបស់ខ្លួន។

ក្រុម មេនស៊ីធី បញ្ជាក់ថា ខ្លួនសហការយ៉ាងពេញទំហឹង ជាមួយការស៊ើបអង្កេតរបស់ «UEFA» ហើយបានរំលឹកឡើងវិញ ពី«ការប្ដេជ្ញាចិត្តរបស់ “UEFA” កាលពីថ្ងៃទី៧ ខែមិនា ដែលថា ស្ថាប័ននេះនឹងមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះសំនុំរឿងខាងលើ ប្រសិនជាការស៊ើបអង្កេត កំពុងដំណើរការនៅឡើយ»។

ម្ចាស់ជើងឯកពីរជំនាន់ បានបន្តថា៖

«របាយការណ៍របស់ “The New York Time” ដែលបញ្ជាក់ប្រភព ចេញពីមន្ត្រីស្និតនឹងសំនុំរឿង មានសភាពគួរឲ្យព្រួយបារម្ភណាស់។ (…) នីតិវិធីរបស់ ស្ថាប័នអង្កេតសំនុំរឿង (ស្ថាប័ននោះ ឈ្មោះ “Club Financial Control Body Investigatory Chamber”) ត្រូវបានបង្ហាញចេញទាំងមិនត្រឹមត្រូវ ដោយបុគ្គលមួយចំនួន ដែលមានបំណង ចង់បំបាក់រូបភាពរបស់ក្លឹប និងដើម្បីផលប្រយោជន៍ លុយកាក់ផ្ទាល់ខ្លួន។»

សារព័ត៌មានអាមេរិក បានបញ្ជាក់ទៀតថា ការសម្រេចរបស់ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប អាចនឹងប្រកាស​ឲ្យដឹង​ជាផ្លូវការ នៅក្នុងសប្ដាហ៍នេះ។ តែសារព័ត៌មានមិនបានអះអាងថា តើក្រុមមេនស៊ីធី នឹងត្រូវបណ្ដេញចេញ ពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប សម្រាប់រដូវកាលក្រោយ (២០១៩-២០២០) ឬរដូវកាលបន្ទាប់ (២០២០-២០២១) នោះទេ។

យ៉ាងណា បើសេចក្ដីសម្រេចរបស់សហភាពបាល់ទាត់អ៊ឺរ៉ុប ពិតជាឈាន ទៅដល់ដំណាក់កាលនោះមែន ក៏ក្រុមមេនស៊ីធី នៅតែអាចប្ដឹងឧទ្ធរណ៍ ដោយជំទាស់សេចក្ដីសម្រេចនេះ ឡើងទៅតុលាការអាជ្ញាកណ្ដាល ទទួលបន្ទុកកីឡា ដែលមានទីតាំងក្នុងប្រទេសស្វីស បានដែរ។

ការបែកធ្លាយ ក្នុងវិស័យកីឡាបាល់ទាត់អ៊ឺរ៉ុប ដែលមានឈ្មោះ ហៅថា «Football Leaks» បានឲ្យដឹងថា ក្រុមមែន-ស៊ីធី ដែលជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ ដ៏មានឥទ្ធិពល នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានទទួលបានការជួយឧបត្ថម្ភ ពីសំណាក់កិច្ចសន្យា​ជាច្រើន ធ្វើចេញពីប្រទេសនេះ ក្នុងរយៈពេល៧ឆ្នាំ មានកម្រិតរហូតដល់ទៅ ២,៧ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក)។

កាលពីឆ្នាំ២០១៤ ក្រុម មែនឆេស្ទ័រ-ស៊ីធី បានរងការពិន័យជាប្រាក់ រហូតដល់៦០លានអ៊ឺរ៉ូ ម្ដងហើយ បន្ទាប់ពីត្រូវបាន «UEFA» រកឃើញពីការរំលោភលើក្រឹត្យក្រម នៃខ្ទង់ចំណាយ-ចំណូល ដូចគ្នានេះ៕



លំអិតបន្ថែមទៀត

កីឡាករក្រុម លីយ៉ុង (បារាំង) អបអរជ័យជំនះរបស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះក្រុម មេនស៊ីធី នៅវគ្គ១/៤ក្របខណ្ឌ «Champions League»។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ មេនស៊ីធី ហាលអាវ​​ក្រោម​ថ្វីជើង លីយ៉ុង

ក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) ដែលល្បីថាចាយលុយ ដូចក្រដាស បានបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន នៅត្រឹមវគ្គ១/៤ បន្ទាប់ពីត្រូវក្រុម លីយ៉ុង (Olympique ...
កីឡា និងបច្ចេកវិទ្យា

មេនស៊ីធី ចាញ់ ឆែលស៊ី ១-២ ធ្វើឲ្យ លីវើភូល ក្លាយជា​ជើងឯក​រដូវកាល​នេះ

ជ័យជំនះ២-១​របស់ក្រុម ឆែលស៊ី (Chelsea) លើក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ក្នុងយប់នេះ បានជួយឲ្យក្រុម លីវើភូល (Liverpool) ដែលមានពិន្ទុលើសក្រុម មេនស៊ីធី ...
ដំណឹង

យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ

ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹង​ពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី  (Cardiff City – ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...