សង្គ្រាមនៅ​អ៊ុយក្រែន៖ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានសម្រេចដកប្រទេសរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិទាំងឡាយ ជាពិសេសពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ដែលនឹងត្រូវរៀបចំធ្វើ នៅក្នុងប្រទេសកាតា។ មិនត្រឹមតែក្រុមបាល់ទាត់ជម្រើសជាតិរ៉ុស្ស៊ីប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ ក្រុមបាល់ទាត់អាជីពទាំងអស់ របស់ប្រទេសមហាអំណាច ក៏ទទួលទណ្ឌកម្មនេះ ពីស្ថាប័នបាល់ទាត់កំពូលខាងលើដែរ។

សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធបាល់ទាត់ពិភពលោក ដែលចេញផ្សាយ នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ការដកប្រទេសរ៉ុស្ស៊ីចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិ នឹងត្រូវចេូលជាធរមានភ្លាមៗ ចាប់ពីពេលនេះ រហូតដល់មាន«បទបញ្ជាជាថ្មី» ដើម្បីប្រតិកម្មតប នឹងការធ្វើសង្គ្រាមឈ្លានពាន​ប្រទេសអ៊ុយក្រែន ដោយកងទ័ពរ៉ុស្ស៊ី តាំងពី៥ថ្ងៃកន្លងមក។

ក្រុមបាល់ទាត់រ៉ុស្ស៊ី ដែលរងផលប៉ះពាល់ រួមមាន៖

  • ក្រុមជម្រើសជាតិផ្នែកបុរស ដែលនឹងត្រូវផាត់ចេញ ពីបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា។ ក្រុមរ៉ុស្ស៊ីនឹងត្រូវជម្រុះចេញជាស្វ័យប្រវត្តិ ដោយត្រូវអាក់ខានការប្រកួត នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ទល់នឹងប្រទេសប៉ូឡូញ។ មកដល់ថ្ងៃនេះ ក្រុមជម្រើសជាតិប៉ូឡូញបានបដិសេធ​យ៉ាងដាច់អហង្កា ក្រោមហេតុផលសង្គ្រាម​ឈ្លានពាន​នៅអ៊ុយក្រែន ថាខ្លួនមិនប្រកួតជាមួយក្រុមរ៉ុស្ស៊ីទេ ទោះជាធ្វើនៅលើប្រទេសណាក្ដី (ក្រៅពីរ៉ុស្ស៊ី និងប៉ូឡូញ)។
  • ក្រុមជម្រើសជាតិផ្នែកស្ត្រី ដែលត្រូវផាត់ចេញ ពីបាល់ទាត់អ៊ឺរ៉ុប ឆ្នាំ២០២២ ដែលត្រូវប្រព្រឹត្តិទៅក្នុងខែកក្កដា នៅប្រទេសអង់គ្លេស។
  • ក្រុមបាល់ទាត់អាជីពរ៉ុស្ស៊ី ដែលត្រូវផាត់ចេញ ពីការប្រកួតអន្តរជាតិ ជាពិសេសពីការដណ្ដើមពានរង្វាន់អ៊ឺរ៉ុប មាន«Champions League» និង«Europa League»ជាដើម។ សម្រាប់ឆ្នាំនេះ ប្រទេសរ៉ុស្ស៊ីនៅសល់តែក្រុម ​«Spartak Moscou» មួយប៉ុណ្ណោះ ដែលកំពុងត្រៀមប្រកួត ក្នុងវគ្គ១ភាគ៨ ក្របខណ្ឌ«Europa League» ទល់នឹងក្រុម«RB Leipzig» របស់ប្រទេសអាល្លឺម៉ង់។

សេចក្ដីប្រកាសព័ត៌មាន ដែលធ្វើរួមរវាងសហព័ន្ធបាល់ទាត់ពិភពលោក «FIFA» និងសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» បានសរសេរឡើងថា៖

«ខណៈនេះ កីឡាបាល់ទាត់បានរួមគ្នាតែមួយ ក្នុងការបង្ហាញសាមគ្គីភាពទាំងស្រុង ចំពោះបណ្ដាជនទាំងឡាយ ដែលរងគ្រោះក្នុងប្រទេសអ៊ុយក្រែន។ នាយកស្ថាប័នទាំងពីរ (Gianni Infantino នាយក FIFA និង Aleksander Ceferin នាយក UEFA) សង្ឃឹមថា ស្ថានភាពក្នុងប្រទេសអ៊ុយក្រែន នឹងមានភាពប្រសើរគួឲ្យកត់សម្គាល់ និងយ៉ាងឆាប់រហ័ស ដើម្បីអនុញ្ញាតឲ្យកីឡាបាល់ទាត់ អាចក្លាយជាទិសដៅ​ជាថ្មីទៀត នៃការបង្រួបបង្រួម និងការរឹតចំណងសន្តិភាព រវាងប្រជាជននិងប្រជាជន។»

ភ្លាមៗ ក្រោយការប្រកាស​របស់សហព័ន្ធបាល់ទាត់ពិភពលោក សហព័ន្ធបាល់ទាត់រ៉ុស្ស៊ីបានបានចេញមកធ្វើប្រតិកម្មវិញដែរ ដោយបញ្ជាក់ពី«ការមិនយល់ស្របទាំងស្រុង»ឡើយ ទល់នឹងការដកក្រុមបាល់ទាត់រ៉ុស្ស៊ី ចេញពីការប្រកួតទាំងឡាយ ជាលក្ខណៈអន្តរជាតិ និងដោយគ្មានពេលកំណត់។

សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធបាល់ទាត់រ៉ុស្ស៊ី បានឲ្យដឹងថា សហព័ន្ធរក្សាសិទ្ធិ ក្នុងការប្ដឹងជំទាស់ ទល់នឹងការសម្រេចខាងលើ។ សេចក្ដីប្រកាសព័ត៌មាន​បានសរសេរថា៖

«វិធានការខាងលើ នឹងបង្ហាញពីភាពរើសអ៊ើង យ៉ាងច្បាស់ក្រឡែត ចំពោះកីឡាករ គ្រូបង្វឹក បុគ្គលិកដ៏ច្រើននាក់ នៃបណ្ដាក្រុមបាល់ទាត់អាជីព ក៏ដូចជាក្រុមបាល់ទាត់ជម្រើសជាតិ និងជាពិសេសចំពោះអ្នកគាំទ្រជាតិរ៉ុស្ស៊ី និងនៅបរទេស រាប់លាននាក់៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អាមេរិកបំបាក់ហូឡង់ ហើយលើក​ពាន​បាល់ទាត់​ពិភពលោក​«ស្ត្រី» ឆ្នាំ២០១៩

ក្រុមកីឡាការិនីបាល់ទាត់ របស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ពាន«ស្ត្រី»ឆ្នាំ២០១៥ បានឈ្នះពានពិភពលោកជាថ្មីទៀត ក្នុងឆ្នាំ២០១៩នេះ ដែលជាព្រឹត្តិការណ៍កំពុងប្រព្រឹត្តទៅ ក្នុងប្រទេសបារាំង។ នេះ ជាការលើកពានលើកទី៤  របស់ក្រុមអាមេរិក នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក និងបន្ទាប់ពីបានបំបាក់ក្រុមហូឡង់ក្នុងពិន្ទុ ២-០ ...
ដំណឹង

ផ្សាយផ្ទាល់៖ ពូទីន ប្រកាសសង្គ្រាម ឈ្លានពានចូល អ៊ុយក្រែន (ថ្ងៃទី១)

តាំងពីព្រឹកព្រហាម ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បាន​«ប្រកាសសង្គ្រាម» និងលើកកងទ័ព វាយលុកឈ្លានពាន ...
ដំណឹង

«រន្ទះបាញ់»​បានធ្វើ​ឲ្យខូច​ប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ លែងដំណើរការ និងបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បង្កឡើងដោយ«រន្ទះបាញ់» គឺជាមូលហេតុដែលធ្វើឲ្យយន្ដហោះ ប្រភេទ«Soukhoï Superjet 100» ជួបគ្រោះថ្នាក់កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងរដ្ឋធានីម៉ូស្គូ។ នេះ បើតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដែលត្រូវបានចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.