កីឡា និងបច្ចេកវិទ្យាបាល់ទាត់

នាគខៀវ ទាញទម្លាក់ រមាសក្រហម ទោះចាញ់​ក្នុង​ការប្រកួត​លើកមុន

ក្នុងយប់នេះ បន្ទាប់ពីក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង នៅមានក្រុម រមាសក្រហម របស់ប្រទេសអ៊ីតាលីទៀត ក៏ត្រូវបានទម្លាក់ចេញ ដោយក្រុម នាគខៀវ ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ បន្ទាប់ពីខ្លួនរកបានជ័យជំនះ ក្នុងការប្រកួត«ទៅ»​កាលពីបីសប្ដាហ៍មុនដែរ។

ក្រុមរ៉ូម៉ា (AS Roma – អ៊ីតាលី) ហៅ«រមាសក្រហម» ត្រូវបានក្រុម ព័រតូ (FC Porto – ព័រទុយហ្គាល់) ហៅ«នាគខៀវ»ទាញឲ្យហាវអាវ នៅក្នុងកីឡាដ្ឋានរបស់ក្រុង ព័រតូ ប្រទេសព័រទុយហ្គាល់។

ក្នុងការប្រកួត«ជុំទីមួយ» ឬការប្រកួត«ទៅ» សម្រាប់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រដដែល កាលពីបីសប្ដាហ៍មុន ក្រុម ព័រតូ បានចាញ់ក្រុម រ៉ូម៉ា ដោយពិន្ទុ ១-២។ តែនៅក្នុងការប្រកួត«ជុំទីពីរ» ឬការប្រកួត«ត្រឡប់» ក្នងយប់ទី៦ ខែមិនា ឆ្នាំ២០១៩នេះ ក្រុមនាគខៀវបានរកបានពិន្ទុ ២-១ វិញ សម្រាប់រយៈពេលប្រកួត៩០នាទី។

ជាគ្រាប់បាល់សរុប ៣-៣ ទាំងទៅទាំងមក ដែលចាំបាច់ឲ្យក្រុមទាំងពីរធ្វើការបន្ថែមម៉ោង។ ហើយលទ្ធផលនៅទីបំផុត គឺក្រុម ព័រតូ រកបានមួយគ្រាប់បន្ថែម ដែលជាបាល់ពិន័យនៅនាទីទី ៩០+១៧នាទី ដែលធ្វើឲ្យក្រុមរមាសក្រហម យំមិនចេញ និងត្រូវវេចបង្វិចមកផ្ទះវិញ ជាមួយនឹងការសោកស្ដាយ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស និងលីវើភូល បានឡើងវគ្គ១/៤

បន្ទាប់ពីក្រុម ដ័រមូន និងក្រុម ព័រតូ ដែលទទួលសំបុត្រ បានឡើងវគ្គ១/៤ (វគ្គ៨ក្រុម) កាលពីម្សិលម៉ិញរួច នៅយប់​ថ្ងៃពុធ ទី១០ ខែមីនានេះ ក្រុមបាល់ទាត់យក្សពីរទៀត ក៏បានដឹកដៃគ្នា​ ...
កីឡាករ អឺលីង ហាឡេន ក្នុងការប្រកួតរវាងក្រុម ដ័រមូន និងក្រុម សេវីល ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ ហាឡេន-ដ័រមូន បំបាក់ សេវីល ឡើងទៅ១/៤

កំពូលខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុម ដ័រមូន (Borussia Dortmund អាល្លឺម៉ង់) កីឡាករ អឺលីង ហាឡេន (Erling Haaland) កំពុងបន្តធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ជាមួយនឹងថ្វីជើងរបស់ខ្លួន។ ...
កីឡា និងបច្ចេកវិទ្យា

ហង្សក្រហម​ឈ្នះ​ពាន​«ត្រចៀកធំ»​ឆ្នាំ២០១៩ បន្ទាប់ពី​រង់ចាំ​«១៤ឆ្នាំ»

ក្រុមហង្សក្រហម បានរង់ចាំអស់«១៤ឆ្នាំ»ហើយ ពោលរាប់ចាប់ពីបានឈ្នះលើកមុន ក្នុងឆ្នាំ២០០៤! ក្រុមលីវើភូល (Liverpool FC – អង់គ្លេស) បានព្យាយាមយកជ័យជំនះ ពីឆ្នាំទៅម៉ិញដែរ តែក្នុងវគ្គផ្ដាច់ព្រ័ត្រពេលនោះ ក្រុមហង្សក្រហមបានចាញ់ក្រោមថ្វីជើង ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.