ព្រោះស្ដោះ​ទឹកមាត់​ដាក់គូប្រកួត កាលពីបីថ្ងៃមុន ខ្សែប្រយុទ្ធរបស់ក្រុម «Borussia Mönchengladbach» កីឡាករ «Marcus Thuram» បានរងទណ្ឌកម្ម ដោយហាមការប្រកួត ចំនួន៥ប្រកួត និងពិន័យជាប្រាក់ ៤ម៉ឺនអ៊ឺរ៉ូ។ នេះបើតាមសេចក្ដីសម្រេច របស់គណៈកម្មការវិន័យ នៃសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដែលចេញផ្សាយឲ្យដឹង ក្នុងល្ងាចថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ក្នុងការប្រកួតជុំទី១៣ ក្របខណ្ឌ«Bundesliga» (អាល្លឺម៉ង់) រវាងក្រុម «Borussia Mönchengladbach» និងក្រុម «Hoffenheim» កីឡាករខ្សែប្រយុទ្ធជាតិបារាំង ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ នៅនាទីទី៧៩ បន្ទាប់ពីកីឡាករ​បានស្ដោះទឹកមាត់ ដាក់ខ្សែការពាររបស់ក្រុម «Hoffenheim»។

ក្រៅពីទណ្ឌកម្ម​ដោយផ្ទាល់ខាងលើ កីឡាករ «Marcus Thuram» នៅបានរងទណ្ឌកម្មដោយប្រយោលមួយទៀត គឺហាមឃាត់ការប្រកួត ចំនួន១ប្រកួត។ តែការហាមឃាត់នេះ ត្រូវបានព្យួរក្នុងរយៈពេល១ឆ្នាំ ដើម្បីអនុញ្ញាត ឲ្យមានការឃ្លាំមើល កាយវិការរបស់កីឡាករ នៅក្នុង​ការប្រកួតក្រោយៗទៀត។

យ៉ាងណា ទណ្ឌកម្មទាំងអស់ ដែលបណ្ដាលពីការប្រព្រឹត្តិកំហុស របស់កីឡាករ «Marcus Thuram» ត្រូវបានអនុវត្ត តែនៅក្នុងក្របខណ្ឌ «Bundesliga» ប៉ុណ្ណោះ ខណៈការប្រកួតទាំងឡាយ នៅក្នុងក្រុបខណ្ឌ «German Cup» ឬក្នុងក្របណ្ឌអ៊ឺរ៉ុប «Champions League» មិនត្រូវបានប៉ះពាល់ទេ។

កាលពីមួយថ្ងៃមុន កីឡាករ«Marcus Thuram» ក៏ទទួលបានទណ្ឌកម្មពីក្រុម «Borussia Mönchengladbach» របស់ខ្លួនដែរ ដោយតម្រូវ​ឲ្យកាត់ប្រាកខែ របស់កីឡាករ ចំនួន១ខែ (ប្រមាណជា១៥០០០០អ៊ឺរ៉ូ) ដើម្បីយកទៅឧបត្ថម្ភសកម្មភាពមនុស្សធម៌ និងជាប្រយោជន៍ដល់សង្គម។

នៅក្រោយការប្រកួត (ក្នុងយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ) បានប៉ុន្មាននាទី កីឡាករ «Marcus Thuram» បានបង្ហោះសារសុំទោស នៅលើ​បណ្ដាញសង្គមទ្វីសធើរ អះអាងថា ខ្លួន​បានធ្វើទង្វើ​ខុសឆ្គង ដែលជាឧប្បត្តិហេតុ និងជាទង្វើដោយអចេតនា៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ហាឡេន ប្រតិកម្ម​ដែលរកបាន​«មិត្តស្រីថ្មី» បន្ទាប់ពីរក​គ្រាប់បាល់បាន

កីឡាករ អើលីន ហាឡេន (Erling Haaland) រកបាន«មិត្តស្រីថ្មី» នៅក្នុងកីឡដ្ឋានរបស់ក្រុម វុលស្បួរ (Wolfsburg – អាល្លឺម៉ង់)? កីឡាករបានផ្ទុះប្រតិកម្មតប បន្ទាប់ពីការប្រកួតបានបញ្ចប់ ...
កីឡា និងបច្ចេកវិទ្យា

ការបញ្ចប់​ការប្រកួត​ដ៏អស្ចារ្យ​រវាង ក្រុម​«ហ្វូហ្វេនហាម» និង​«បាយ៉ឺន»

រយៈពេល១៥នាទីចុងក្រោយ នៃការប្រកួត រវាងក្រុម ហ្វូហ្វេនហាម (1899 Hoffenheim – អាល្លឺម៉ង់) និងក្រុម បាយ៉ឺន (Bayern Munich – ...
កីឡា និងបច្ចេកវិទ្យា

ខ្សែប្រយុទ្ធ«Marcus Thuram» ស្ដោះទឹកមាត់​ដាក់គូប្រកួត

ខ្សែប្រយុទ្ធ របស់ក្រុម «Borussia Mönchengladbach» កីឡាករ «Marcus Thuram» ត្រូវបានបណ្ដេញចេញ ពីការប្រកួត បន្ទាប់ពីអាជ្ញាកណ្ដាល បានមើលតាមរយៈវីដេអូ ឃើញកីឡាកររូបនេះ ស្ដោះទឹកមាត់​ដាក់គូប្រកួត។ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...