កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) កំពុងត្រៀមចុះកិច្ចសន្យា លេងឲ្យក្រុម ប៉ារីស (Paris Saint-Germain) បន្ទាប់ពីបានព្រមព្រៀងគ្នារួចរាល់ ក្នុងរសៀលថ្ងៃចន្ទនេះ។ នេះ បើតាមសេចក្ដី​រាយការណ៍ របស់សារព័ត៌មានកីឡាបារាំង «L’Equipe» ដែលចេញផ្សាយ នៅមុននេះបន្តិច។

សារព័ត៌មានបានអះអាងថា កីឡាករដ៏ល្បី អាយុ៣៥ឆ្នាំ ដែលបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីខែមិថុនា​កន្លងមកថ្មីៗ គ្រោងនឹងឆ្លងកាត់ការពិនិត្យសុខភាព នៅថ្ងៃអង្គារស្អែក មុននឹងចុះ​ហត្ថលេខា​​នៅលើកិច្ចសន្យា ជាមួយក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង។

មកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងថា កិច្ចសន្យាខាងលើ នឹងមានរយៈពេលប៉ុន្មានឆ្នាំទេ។ តែប្រព័ន្ធផ្សព្វផ្សាយ​បារាំងផ្សេងទៀត បានបង្ហើប​ឲ្យដឹងថា កីឡាករ ស៊ែរជោ រ៉ាម៉ូស នឹងទាត់ឲ្យក្រុម ប៉ារីស សម្រាប់រយៈពេល១ឆ្នាំ ហើយ​អាចបន្តបន្ថែម ១ឆ្នាំទៀត។

កីឡាករខ្លួនឯង ចង់បានកិច្ចសន្យា ដែលមានរយៈពេល២ឆ្នាំតែម្ដង តែក្រុមបាល់ទាត់​យក្សបារាំង មិនចង់បង្កើត​ហានិភ័យ​សម្រាប់ខ្លួន ដោយហេតុថា កីឡាករ ស៊ែរជោ រ៉ាម៉ូស មានវ័យរាងជ្រេបន្តិចហើយ និងបានរងរបួស​ជាច្រើន​ដង នៅពេលកីឡាករកំពុងទាត់​ឲ្យក្រុមរៀលម៉ាឌ្រីត​មួយឆ្នាំចុងក្រោយ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អ្នកគាំទ្រ​ក្រុម PSG បង្ហាញ​សារ​«បណ្ដេញ»​កីឡាករ ណីម៉ា

«ណីម៉ា ចេញឲ្យបាត់ទៅ» នេះ ជាអ្វីដែលដែលគេអាចអានបាន នៅលើបដា ដែលបណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ បារីស (Paris Saint Germain – PSG) បានបង្ហាញ ...
កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ខឹង​អាជ្ញាកណ្ដាលវីដេអូ ក្រោយជំនួប PSG Man-U

អតីតប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) លោក មីឆែល ប្លាទីនី (Michel Platini) បានតំឡើងសម្លេងខ្លាំងៗ ដាក់អាជ្ញាកណ្តាលវីដេអូ នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប៉ារីស (Paris Saint-Germain – ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា រងបណ្ដឹងមួយពីបទ​រើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅ​ប្រេស៊ីល

តារារបស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ណីម៉ា (Neymar) កំពុង​រងបណ្ដឹងមួយ ពីបទរើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅក្នុង​ប្រទេស​ប្រេស៊ីល។ បណ្ដឹងដែលដាក់ឡើង ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.