បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យមុន សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានចេញផ្សាយបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ស្ដីពីចំណាត់ថ្នាក់​នៃបណ្ដាសមាជិក ទាំង២១១ប្រទេស និងបង្ហាញថា ប្រទេសប្រេស៊ីល ដែលត្រូវបានជម្រុះចេញ នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រនោះ នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលដដែល។

សម្រាប់ប្រទេសអាហ្សង់ទីន ជើងឯកពិភពលោក ដែលទើបលើកពាន«FIFA»ថ្មីថ្មោង និងបារាំង ដែលជាជើងឯករង បានឡើង១ចំណាត់ថ្នាក់រៀងៗខ្លួន ពោលគឺទទួលបានលេខ២ និងលេខ៣។ កាលពីខែតុលា ប្រទេសទាំងពីរ មានចំណាត់ថ្នាក់លេខ៣ និងលេខ៤។ ប្រទេស​ប៊ែលហ្សិក ដែលលើកមុន​មានចំណាត់ថ្នាក់លេខ២ បានធ្លាក់មកលេខ៤វិញម្ដង ក្នុងបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ខាងលើ។

ដោយឡែកប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់​លេខ១៧៧ដដែល បើធៀបនឹងបញ្ជីចេញផ្សាយមុន។ នៅក្នុងអាស៊ាន (ASEAN) កម្ពុជាបន្តគ្រាន់បើជាងឡាវ (លេខ១៨៧) ប្រ៊ុយណេ (លេខ១៩០) និងទីម័រខាងកើត (លេខ១៩៧)។ បញ្ជីសន្ទស្សន៍របស់«FIFA» ដែលចេញផ្សាយនៅដើមខែតុលា បានដាក់ប្រទេសកម្ពុជា នៅចំណាត់ថ្នាក់ខាងលើ ដោយធ្លាក់ទាបជាង បញ្ជីចេញផ្សាយខែសីហា ដែលកម្ពុជាទទួលបានលេខ១៧៤។

រាប់តាំងពីឆ្នាំ១៩៩៦ ដែលសហព័ន្ធបាល់ទាត់អន្តរជាតិ ទទួលស្គាល់កម្ពុជា ជាសមាជិករបស់ខ្លួនឡើងវិញ កម្ពុជាមានចំណាត់ល្អបំផុត គឺនៅឆ្នាំ១៩៩៨ ដែលទទួលបានលេខ១៦២។ នៅឆ្នាំ២០១៣ កម្ពុជាធ្លាក់ចំណាត់ថ្នាក់ ទាបជាពេលណាៗទាំងអស់ គឺទទួលបានលេខ១៨៩។

ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងកម្រិតពិភពលោក៖

១) ប្រេស៊ីល
២) អាហ្សង់ទីន
៣) បារាំង
៤) ប៊ែលហ្សិក
៥) អង់គ្លេស
៦) ហូឡង់
៧) ក្រូអាស៊ី
៨) អ៊ីតាលី
៩) ព័រទុយហ្គាល់
១០) អេស្ប៉ាញ

ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ី៖

១) ជប៉ុន
២) អៀរ៉ង់
៣) កូរ៉េខាងត្បូង
៤) អូស្ត្រាលី
៥) អារ៉ាប៊ីសាអ៊ូឌីត
៦) កាតា
៧) អៀរ៉ាក់
៨) អារ៉ាប់រួម
៩) អូម៉ង់
១០) អ៊ូសបេគីស្ដង់

ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ាន៖

១) វៀតណាម
២) ថៃ
៣) ហ្វីលីពីន
៤) ម៉ាឡេស៊ី
៥) ឥណ្ឌូនេស៊ី
៦) ភូមា
៧) សិង្ហបូរី
៨) កម្ពុជា
៩) ឡាវ
១០) ប្រ៊ុយណេ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក៖ ស៊ុយអែត​បំបាក់​អង់គ្លេស យក​«ចំណាត់ថ្នាក់​ទី៣»

ក្រមបាល់ទាត់ស្ត្រីជម្រើសជាតិ នៃប្រទេសស៊ុយអែត បានដណ្ដើមបាន«ចំណាត់ថ្នាក់​ទី៣» ត្រូវនឹងមេដាយស្ពាន់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩នេះ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង។ ជាចំណាត់ថ្នាក់ទី៣ លើកទី៤ របស់ក្រុមស៊ុយអែដ បន្ទាប់ពីក្រុមនេះ ...
កីឡា និងបច្ចេកវិទ្យា

ល្បីខ្លាំង! កាយវិការ​«ផឹកតែ»​ដើម្បី​អបអរ​គ្រាប់បាល់​ របស់​ខ្សែប្រយុទ្ធ​អាមេរិក

នៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបខាងលិច កាយវិការ«ផឹកតែ»ដើម្បីអបអរគ្រាប់បាល់ របស់នាង «Alex Morgan» ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាមេរិក បានបង្កឲ្យផ្ទុះភាពសប្បាយរីករាយមិនតិចទេ នៅលើបណ្ដាញសង្គម និងនៅតាមសារព័ត៌មាន។ មូលហេតុ? ព្រោះគ្រាប់បាល់ របស់កីឡាការិនី​ខ្សែប្រយុទ្ធអាមេរិក ...
កីឡា និងបច្ចេកវិទ្យា

«FIFA» មិនទទួលស្គាល់ «SuperLeague» និងគម្រាម​ដាក់ទណ្ឌកម្ម

សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.