ក្នុងកីឡដ្ឋាន​«Camp Nou»​​របស់ក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) យប់ថ្ងៃអង្គារទី១៦ ខែកុម្ភៈនេះ ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានលត់ក្រុមម្ចាស់ផ្ទះ យ៉ាងចាស់ដៃ ដោយគ្រាប់បាល់ ៤-១ ក្នុងការប្រកួតជុំទីមួយ នៃវគ្គ១ភាគ៨  ក្របខណ្ឌ «Champions League»។

ជ័យជំនះរបស់ក្រុមជើងឯកបារាំង ទទួលបានដោយសារ​គ្រាប់បាល់​«បីគ្រាប់» (នៅនាទីទី៣២/ ៦៥/ ៨៥) របស់កំពូលខ្សែប្រយុទ្ធ ល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) និងមួយគ្រាប់ទៀត (នៅនាទីទី៧០) របស់ខ្សែប្រយុទ្ធជាតិអ៊ីតាលី កីឡាករ ម៉ូស គីន (Moise Kean)។

កីឡាករ គីលីយ៉ាន អ៊ឹមបាពេ ជាប់ឈ្មោះជា«Man of the Match»។

សម្រាប់ក្រុម«បាសឺឡូន»វិញ បើទោះជាក្រុមសម្បូរដោយកីឡាករកម្រិតពិភពលោក ដូចយ៉ាងកំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស ៦ជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ក៏ដោយ តែក្រុមអ្នកមានបុណ្យ បានលេងបាល់​ក្នុងភាពស្ទាក់ស្ទើរ និងរកគ្រាប់បាល់ បានតែ១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី២៧។

យ៉ាងណា ក្រុមរបស់កីឡាករ ម៉េស៊ី នៅមានក្ដីសង្ឃឹម ក្នុងការប្រកួតជុំទីពីរ ដែលនឹងប្រព្រឹត្តិទៅ នៅកីឡដ្ឋាន«Parc de Princes»របស់ក្រុមប៉ារីស នៅយប់ថ្ងៃទី១០ ខែមីនាខាងមុខ។ ប៉ុន្តែ៤គ្រាប់​ដែលក្រុម ប៉ារីស រកបាននៅខាងក្រៅផ្ទះ តម្រូវឲ្យក្រុមបាសឺឡូន ត្រូវរកគ្រាប់បាល់ ឲ្យបាន៥គ្រាប់លើសក្រុមប៉ារីសវិញ នៅក្នុងការប្រកួតជុំទី២នោះ៕

កីឡាករ ម៉ូស គីន ខ្សែប្រយុទ្ធក្រុមប៉ារីស បន្ទាប់ពីរកគ្រាប់បាល់បាន នៅនាទីទី៧០។


លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡាករ ទីចាហ្គោ ស៊ីវ៉ា (បែរខ្នង) និងកីឡាករ អេឌីសុន កាវ៉ានី នៃក្រុមប៉ារីស (បារាំង)។ (រូបថតទ្វីសធើរ)
កីឡា និងបច្ចេកវិទ្យា

ទីចាហ្គោ ស៊ីលវ៉ា និង កាវ៉ានី នឹង​ចេញ​ពីក្រុម ប៉ារីស នៅចុង​រដូវកាល

លោក ឡេអូណាដូ (Leonardo) នាយកទទួលបន្ទុកកីឡា​នៃក្រុម ប៉ារីស (Paris Saint Germain – បារាំង) បានបញ្ជាក់ជាផ្លូវការថា តារាបាល់ទាត់ពីរនាក់ ដែលបានចូលរួម​បង្កភាពល្បីល្បាញ​ឲ្យក្រុម ...
កីឡា និងបច្ចេកវិទ្យា

អ្នកចាំទីក្រុម រៀល ចុះហត្ថលេខា​៤ឆ្នាំ លេង​ឲ្យ​ក្រុម ប៉ារីស

ក្នុងល្ងាចថ្ងៃចន្ទនេះ «អតីត»អ្នកចាំទីរបស់ក្រុម រៀល (Real Madrid) និងធ្លាប់លើកពានអ៊ឺរ៉ុបបីជំនាន់ កីឡាករ កីល័រ ណាវ៉ាស់ (Keylor Navas) បានចុះហត្ថលេខា លេង​ឲ្យ​ក្រុម ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.