លោក ឡេអូណាដូ (Leonardo) នាយកទទួលបន្ទុកកីឡា​នៃក្រុម ប៉ារីស (Paris Saint Germain – បារាំង) បានបញ្ជាក់ជាផ្លូវការថា តារាបាល់ទាត់ពីរនាក់ ដែលបានចូលរួម​បង្កភាពល្បីល្បាញ​ឲ្យក្រុម គឺកីឡាក ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) និង អេឌីសុន កាវ៉ានី (Edinson Cavani) នឹងចាកចេញ នាចុងរដូវកាលនេះ បន្ទាប់ពីពួកគេ បានបញ្ចប់កិច្ច​សន្យារៀងៗខ្លួន។

នៅក្នុងកិច្ចសម្ភាសមួយ ដែលធ្វើជាមួយសារព័ត៌មានបារាំង «Journal du dimanche» លោក ឡេអូណាដូ បានបញ្ជាក់ថា វាជាការសម្រេចចិត្ត ដ៏ពិបាក ក្នុងការបញ្ចប់ដំណើរ​រួមគ្នា ដែលបានធ្វើតាំងពីច្រើនឆ្នាំ។ តែលោកសង្កត់ធ្ងន់ថា វាជាការផ្លាស់ប្ដូរដ៏សំខាន់ របស់ក្រុមបាល់ទាត់ នៃរដ្ឋធានី ប៉ារីស ដែលត្រូវដើរ ជាមួយកីឡាករជំនាន់ថ្មី ក្នុងជំហាន​ទៅរកជ័យជំនះ​ថ្មីៗទៀត។

លោកនាយកទទួលបន្ទុកកីឡា របស់ក្រុមយក្សបារាំង បានថ្លែងថា៖

«នេះ ជាការសម្រេចចិត្តដ៏ពិបាក។ ពួកគេជាកីឡាករពីរនាក់ ដែលបានបង្កើត​ប្រវត្តិសាស្ត្រ ឲ្យក្រុមប៉ារីស ហើយយើងនៅតែចោទសួរថា តើយើងត្រូវបន្តដំណើរទៅទៀត ឬត្រូវបញ្ឈប់ត្រឹមនេះ វាប្រសើរជាង? អ្វីៗកន្លងមក មានភាពល្អូកល្អឺនណាស់។ តែប្រាកដ​ហើយថា វាបានមកដល់ទីបញ្ចប់។»

យ៉ាងណា បើទោះជាកិច្ចសន្យារបស់កីឡាករទាំងពីរ នឹងត្រូវចប់ នៅចុងខែមិថុនា​ខាង​មុខ​នេះក្ដី តែវិបត្តិជំងឺរាតត្បាត «Covid-19» បានធ្វើឲ្យកាលវិភាពទាំងឡាយ នៃ​ការប្រកួត​បាល់ទាត់នានា នៅជុំវិញពិភពលោក មានការផ្លាស់ប្ដូរ ជាពិសេស​ការប្រកួត​ទាំងឡាយ នៅក្នុងក្របខណ្ឌអ៊ឺរ៉ុប «Champions League»។

ដូច្នេះ កីឡាករទាំងពីរអាចនឹងបន្តទាត់ ឲ្យក្រុមប៉ារីស រហូតដល់ចុងខែសីហាខាងមុខ ដើម្បី​សម្រមតាមកាលវិភាគថ្មី របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងការបញ្ចប់​រដូវកាល «Champions League» ឆ្នាំ២០១៩-២០២០។

លោក ឡេអូណាដូ បានបង្ហើបឲ្យដឹង​ទៀតថា ក្រុមប៉ារីសសង្ឃឹមនឹងរកបាន ផ្លូវកណ្ដាល​មួយ ដើម្បីអនុញ្ញាតឲ្យកីឡាករទាំងពីរ នៅបន្តទាត់ឲ្យក្រុម រហូតដល់ខែសីហា។

ខ្សែបម្រើ កីឡាករ ទីចាហ្គោ ស៊ីលវ៉ា ជាតិប្រេស៊ីល បានចុះកិច្ចសន្យាទាត់ឲ្យក្រុមប៉ារីស នៅរដូវក្ដៅ ឆ្នាំ២០១២។ នៅពេលនោះ ក្រុមប៉ារីសដែលទើបត្រូវបានទិញ (ក្នុងឆ្នាំ២០១១) ដោយព្រះអង្គម្ចាស់មួយអង្គ នៃប្រទេសកាតា  បានទិញកីឡាករខ្លាំងៗ និងល្បីៗជាច្រើន មានរួមទាំងកីឡាករ «Zlatan Ibrahimovic» «Ezequiel Lavezzi» និងកីឡាករ «Marco Verratti»។

រីឯខ្សែប្រយុទ្ធ អេឌីសុន កាវ៉ានី ជាតិប៉ារ៉ាហ្គាយ បានចុះកិច្ចសន្យាជាមួយក្រុមប៉ារីស នៅ​មួយឆ្នាំក្រោយ (ឆ្នាំ២០១៣) ហើយមកដល់ថ្ងៃនេះ បានក្លាយជាកីឡាករ ដែលរក​គ្រាប់បាល់ ឲ្យក្រុម បានច្រើនជាង​គេបំផុត (២០០គ្រាប់) នៅក្នុងប្រវត្តិក្រុមប៉ារីស៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អ៊ឹមបាពេ បង្ហោះសារ​តបនឹង​ពាក្យចចាមអារាម​ថា ត្រូវ​ក្រុមផ្សេង​ទិញយក

ពាក្យចចាមអារាម ដែលអះអាងថា កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ត្រូវ​ក្រុមផ្សេង​ទិញយក បានផ្ទុះឡើង បើទោះជាពិភពបាល់ទាត់ បានស្ងប់សកម្មភាព ព្រោះការរាតត្បាត នៃពីជំងឺ ...
កីឡា និងបច្ចេកវិទ្យា

រឿងអាស្រូវ​ចាប់​រំលោភ៖ ណីម៉ា បរិហារ​​ពីបណ្ដឹងមួយ​ដើម្បី​«ជំរិត»

នៅចំពោះព្យុះព្យោមា ដែលកំពុងបោកបក់ ទាក់ទងនឹងបណ្ដឹងចោទប្រកាន់ ពីបទ«រំលោភ» កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បានចេញមុខអះអាង​ពី​«ភាពគ្មានទោសពៃ»របស់ខ្លួន និងបានបរិហារពាក្យបណ្ដឹងនោះ ថាមានបំណងចង់«ជំរិត»អ្វីមួយ ពីខ្លួន។ ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា ចេញ​ពីក្រុម ប៉ារីស ទៅក្រុម​«Al-Hilal»​នៅអារ៉ាប៊ីសាអ៊ូឌីត

ដំណឹងដែលលេចឮ តាំងពី១-២សប្ដាហ៍មុន ត្រូវបានក្រុម ប៉ារីស (Paris Saint Germain – បារាំង) ប្រកាសជាផ្លូវការ នៅមុននេះបន្តិច។ ខ្សែប្រយុទ្ធជាតិប្រេស៊ីលដ៏ល្បី កីឡាករ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.