កីឡា និងបច្ចេកវិទ្យាបាល់ទាត់

រឿងអាស្រូវ​ចាប់​រំលោភ៖ ណីម៉ា បរិហារ​​ពីបណ្ដឹងមួយ​ដើម្បី​«ជំរិត»

នៅចំពោះព្យុះព្យោមា ដែលកំពុងបោកបក់ ទាក់ទងនឹងបណ្ដឹងចោទប្រកាន់ ពីបទ«រំលោភ» កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បានចេញមុខអះអាង​ពី​«ភាពគ្មានទោសពៃ»របស់ខ្លួន និងបានបរិហារពាក្យបណ្ដឹងនោះ ថាមានបំណងចង់«ជំរិត»អ្វីមួយ ពីខ្លួន។

ពាក្យបណ្ដឹងដ៏ភ្ញាក់ផ្អើល ត្រូវបានយុវតីម្នាក់ ធ្វើឡើងកាលពីសុក្រកន្លងមក ដោយដាក់ឡើងទៅស្នងការនគរបាល ក្រុងសាវ ប៉ាវឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល ជុំវិញហេតុការណ៍ដែលម្ចាស់បណ្ដឹង អះអាងថា ជាការចាប់រំលោភសេពសន្ធវៈ ដោយហិង្សា និងបានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងសណ្ឋាគារ សូហ្វីតែល (Sofitel) ក្នុងសង្កាត់ «Arc de Triomphe» ដ៏ល្បី​កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។

សម្រាប់កីឡាករ​ខ្សែប្រយុទ្ធ របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) ពាក្យបណ្ដឹងនោះ មានលក្ខណៈជាជំហាន ទៅរកការ«ជំរិត» បន្ទាប់ពីយុវតីម្ចាស់បណ្ដឹង បានរាយ«អន្ទាក់»ដាក់ខ្លួនរួច។ កីឡាករ ណីម៉ា ដែលពេលនេះ កំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីត្រៀមប្រកួតដណ្ដើមពាន «Copa America» ឬហៅថា ពានរង្វាន់ទ្វីបអាមេរិក បានចេញមុខថ្លែង នៅក្នុងទំព័រអ៊ិនស្ដាហ្គ្រាមរបស់ខ្លួន ដូច្នេះថា៖

«គេបានចោទខ្ញុំ ពីបទចាប់រំលោភ។ ជាការចោទប្រកាន់ដ៏ធ្ងន់ និងដ៏ខ្លាំងមួយ។ តែវាមិនមែនជាអ្វី ដែលបានកើតឡើងទេ។ រឿងនេះ បង្កការភ្ញាក់ផ្អើលណាស់ សម្រាប់ខ្ញុំ ជារឿងដ៏អាក្រក់ និងគួរឲ្យខ្វល់ខ្វាយ ព្រោះអ្នកទាំងឡាយ ដែលបានស្គាល់ខ្ញុំ ដឹងថាខ្ញុំជាមនុស្សរបៀបម៉េច  ដឹងថាខ្ញុំមិនធ្វើរឿងរបៀបនេះ ជាដាច់ខាត។»

នៅក្នុងសារជាវីដេអូ ដែលមានរយៈពេលជាង៧នាទីនោះ កីឡាករបានយកសារឆ្លើយឆ្លង រវាងកីឡាករខ្លួនឯង និងយុវតីម្ចាស់បណ្ដឹង មកបង្អូសបង្ហាញ ជាពិសេសបង្ហាញ ពីរូបភាពស៊ិចស៊ីបង្ហាញសាច់ជាច្រើន របស់យុវតីរូបនោះ។ ប៉ុន្តែកីឡាករមិនបានបង្ហាញ ពីអត្តសញ្ញាណរបស់យុវតីម្ចាស់គណនីនោះទេ ដោយបានធ្វើឲ្យស្រអាប់ នៅត្រង់ឈ្មោះ និងមុខរបស់នាង (ដើម្បីរក្សាភាពឯកជនរបស់ម្ចាស់បណ្ដឹង ដែលជាច្បាប់នៅប្រេស៊ីល)។

កីឡាករបន្តថា៖

«ទាំងអស់នេះ ជាទំនាក់ទំនង​ដែលមានលក្ខណៈ​ឯកជន តែវាចាំបាច់ណាស់ ដែលត្រូវយកវាមកបង្ហាញជាសាធារណៈ ដើម្បីបញ្ជាក់ថា គ្មានអ្វីបានកើតឡើងឡើយ។»

បើតាមសារព័ត៌មានប្រេស៊ីល កីឡាករ ណីម៉ា និងយុវតីម្ចាស់បណ្ដឹង បានទាក់ទងគ្នាដំបូង តាមរយៈទំព័រអ៊ិនស្ដាហ្គ្រាម។ សារព័ត៌មានទាំងនោះ បានពន្យល់ថា កំពូលកីឡាករទំនង​ជា​បានផ្ដល់​ទៅឲ្យ​យុវតី​រូបនោះ នូវសំបុត្រយន្ដហោះ ប្រេស៊ីល-បារាំង និងការជួលបន្ទប់សណ្ឋាគារ​នៅរដ្ឋធានីប៉ារីស បន្ទប់សណ្ឋាគារ​ដែលជាទីកន្លែង នៃការចាប់រំលោភ។

ណីម៉ា និយាយថា៖

«វាជាអន្ទាក់មួយ ហើយខ្ញុំបានធ្លាក់ខ្លួន ជាប់អន្ទាក់នោះមែន នៅទីបំផុត។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងជាមេរៀន សម្រាប់ទៅថ្ងៃក្រោយ៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន

៥០ឆ្នាំក្រោយមក (រាប់ពីពេលក្រុមចាប់កំណើត ក្នុងឆ្នាំ១៩៧០) ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កំពុង​ឈានទៅ​សម្រេចសុបិន្ត​ខ្លួន ដោយបានឡើង​ដល់​វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions ...
កីឡា និងបច្ចេកវិទ្យា

ក្រុមប៉ារីស​នឹងចាត់ការ​​តប​ក្រុម​រៀល បើនៅ​​បង្អើល ណីម៉ា និង អ៊ឹមបាពេ

កាលពីដើមសប្ដាហ៍មុន លោក ផ្លរ៉ង់ទីណូ ប៉េរេស (Florentino Pérez) ប្រធានក្រុមរៀល បានបង្អើលពាក្យប៉ុន្មានម៉ាត់ ថាលោកត្រៀមខ្លួន ទិញកំពូលកីឡាករពីររូប ពីក្រុមប៉ារីស គឺកីឡាករ ណីម៉ា ...
កីឡា និងបច្ចេកវិទ្យា

[ដំណឹងផ្លូវការ] អ៊ឹមបាពេ បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស

ខ្សែប្រយុទ្ធល្បឿនផ្លេកបន្ទោរជាតិ​បារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានសម្រេចនៅទីបំផុត បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស – ស៊ាំងហ្សែរម៉ាំង (Paris ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.