កំពូលតារាបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន កីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) ត្រូវបាន​«ទុកឲ្យស្លាប់» ដោយក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកពិនិត្យ​ព្យាបាលអតីតខ្សែប្រយុទ្ធ បន្ទាប់ពីកីឡាករ​រូបនេះ​ត្រូវបាន​បញ្ជូល​ជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ដោយអាការៈបេះដូង។ នេះ បើតាមរបាយការណ៍មួយ ដែលចេញផ្សាយ​ជាសាធារណៈ កាលពីថ្ងៃសុក្រ​ចុងសប្ដាហ៍​មុន។

អតីតខ្សែប្រយុទ្ធ ដែលធ្លាប់ទាត់ឲ្យក្រុមបាល់ទាត់ធំៗ នៅក្នុងទ្វីបអ៊ឺរ៉ុប បានទទួលមរណភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។

របាយការណ៍កម្រាស់៧០ទំព័រ របស់គណៈកម្មការសុខាភិបាល ដែលទទួលបន្ទុកស៊ើបអង្កេត ពីពេលវេលា​ចុងក្រោយ របស់លោក ម៉ារ៉ាដូណា បានឲ្យអះអាងថា កីឡាករវ័យចំណាស់ ទំនងជាត្រូវបាន«ទុកឲ្យស្លាប់» ដោយក្រុម​គ្រូពេទ្យ។ របាយការណ៍​សរសេរថា៖

«គាត់បានឈានដល់​ដំណាក់កាលចុងក្រោយ និងបានដង្ហក់ក្នុងរយៈពេលជាច្រើនម៉ោង យ៉ាងហោចណាស់​១២ម៉ោង មុនពេលត្រូវបានរកឃើញ​ស្លាប់។»

របាយការណ៍បញ្ជាក់ទៀតថា កំពូលកីឡាករជាតិអាហ្សង់ទីន អាចមានសំណាង ក្នុងការរស់រានមានជីវិត ប្រសិនជា​កីឡាករបាន​ចូល​ទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ជាង។

នីតិវិធីស៊ើបអង្កេត​ត្រូវបានបើកធ្វើ នៅក្នុងប្រព័ន្ធតុលាការអាហ្សង់ទីន បន្ទាប់ពីកូនស្រីពីរនាក់របស់លោក ម៉ារ៉ាដូណា បានដាក់ពាក្យបណ្ដឹង ប្ដឹងវេជ្ជបណ្ឌិត «Leopoldo Luque» ដោយចោទគ្រពេទ្យជំនាញ ខាងការវះកាត់​បេះដូង​រូបនេះ អំពីការទទួលខុសត្រូវ ចំពោះស្ថានភាពសុខភាព​​របស់ឪពុករបស់ពួកនាង។

តែការស៊ើបអង្កេត មិនត្រឹមតែតាមដាន ទៅលើគ្រូពេទ្យខាងលើទេ តែបានពង្រីកការស៊ើបអង្កេត ទៅលើមនុស្ស​៧នាក់ ដែលសុទ្ធសឹងទទួលបន្ទុក ព្យាបាលនិងថែរក្សាលោក ម៉ារ៉ាដូណា នៅមុនពេលលោកទទួល​មរណភាព។

ដំណឹងចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា របាយការណ៍ខាងលើ ត្រូវបានដាក់ជូនតុលាការ រួចស្រេច​បាច់ហើយ នៅដើមសប្ដាហ៍នេះ។ នៅក្នុង​ប្រទេស​អាហ្សង់ទីន ការទុកឲ្យអ្នកជំងឺស្លាប់ ដោយភាពខ្ជីខ្ជា អាចត្រូវ​ចាត់ទុក ក្នុងបទចោទ​​​«មនុស្សឃាត​ដោយអចេតនា» និងអាច​ទទួលទោស ឲ្យជាប់ក្នុង​ពន្ធនាគារ រវាងពី៥ឆ្នាំ ទៅដល់​១៥ឆ្នាំ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ ទាត់បាល់បញ្ចូលទីបាន ៨០០គ្រាប់​ហើយ មកដល់ថ្ងៃនេះ

ក្នុងអាជីពជាកីឡាករបាល់ទាត់ និងជាខ្សែប្រយុទ្ធដ៏ល្បីល្បាញ កីឡាករ គ្រីស្ទានណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានទាត់បញ្ចូលទី និងរកបានគ្រាប់បាល់ចំនួន ៨០០គ្រាប់​ហើយ មកដល់ថ្ងៃនេះ។ គ្រាប់បាល់ទី៨០០ ត្រូវបានកីឡាករជាតិព័រទុយហ្គាល់រូបនេះរកបាន ...
កីឡា និងបច្ចេកវិទ្យា

«FIFA» មិនទទួលស្គាល់ «SuperLeague» និងគម្រាម​ដាក់ទណ្ឌកម្ម

សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ ...
កំសាន្ដ

«ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។ នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.