អាជ្ញាកណ្ដាលបាល់ទាត់មួយរូប អាយុ៣២ឆ្នាំ បានទទួលមរណភាព នៅខណៈការប្រកួតកំពុងប្រព្រឹត្តិទៅ នៅនាទី​ទី៤៩ រវាងក្រុម «Always Ready» និងក្រុម «Oriente Petrolero» នៅក្នុងក្រុង «El Alto» ដែលស្ថិត«លើ​ភ្នំ​​ខ្ពស់​ជាង​៤គីឡូម៉ែត្រ» ក្នុងប្រទេសបូលីវី។

លោក «Victor Hugo Hurtado» អាជ្ញាកណ្ដាលអាជីព បានស្លាប់ភ្លាមៗ ដោយអាការៈគាំងបេះដូង នៅក្នុង​ការប្រកួត​ខាងលើ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យ (ត្រូវនឹងថ្ងៃចន្ទ សម្រាប់បណ្ដាប្រទេស នៅក្នុងទ្វីប​អូសេអានី អាស៊ី និងអ៊ឺរ៉ុប)។ ក្រុមអ្នក​ជួយ​សង្គ្រោះ បានព្យាយាមធ្វើចលនាបេះដូង ដាក់បំពង់អុកស៊ីសែន និងបានបញ្ជូន​លោក ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែមិនអាចជួយជីវិតលោក «Victor Hugo Hurtado» មកវិញបានទេ។

«លើ​ភ្នំ​​ខ្ពស់​ជាង​៤គីឡូម៉ែត្រ … ខ្វះអុកស៊ីសែន»

មរណភាពខាងលើ បានបង្កឲ្យផ្ទុះឡើងវិញ នូវការជជែកវែកញែក ជុំវិញការប្រកួតទាំងឡាយ ដែលប្រព្រឹត្តិទៅ នៅលើភ្នំ ឬខ្នងភ្នំដែលខ្ពស់​ហួសហេតុ ហើយធ្វើឲ្យខ្វះខ្យល់អុកស៊ីសែន សម្រាប់ការដកដង្ហើម របស់តួអង្គទាំងឡាយ​នៃការប្រកួត ជាពិសេសកីឡាករ និងអាជ្ញាកណ្ដាល។

ក្រុង «El Alto» ដែលជាផ្ទះរបស់ក្រុម «Always Ready» ជាទីក្រុងដ៏ធំមួយ ស្ថិតនៅលើខ្នងភ្នំ ដែលមានកំពស់ ៤០៩០ម៉ែត្រ ពីកំពស់​ទឹកសមុទ្រ។ ភូមិសាស្ត្រក្នុងប្រទេសបូលីវី មានសណ្ឋានជាប្រជុំជួរភ្នំ ដែលមានកំពស់ដ៏ខ្ពស់ ស្ថិតក្នុងចំណោមមហាដងគិរី ដ៏ខ្ពស់ៗទាំងឡាយ នៅលើពិភពលោក។

កាលពីខែឧសភា ឆ្នាំ២០០៧ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើការហាមឃាត់ សម្រាប់រាល់ការប្រកួត ជាលក្ខណៈអន្តរជាតិទាំងអស់ ដែលប្រព្រឹត្តិទៅ នៅកំពស់ហួសពី២៥០០ម៉ែត្រ (២,៥គីឡូម៉ែត្រ ពីកំពស់ទឹកសមុទ្រ) ដើម្បីគាំពារ និងថែរក្សាសុខភាព របស់កីឡាករ។

នៅពេលនោះ ប្រធានាធិបតីនៃប្រទសបូលីវី លោក​«Evo Morales» បានធ្វើការជំទាស់យ៉ាងខ្លាំងក្លា ដោយបាន​គម្រាមថា នឹងនាំសំនុំរឿងនេះ ឡើងទៅអង្គការសហប្រជាជាតិ អំពី«ការរើសអើង»។ សហព័ន្ធបាល់ទាត់​នៃប្រទេស​មួយចំនួន ដែលមានស្ថានភាពភូមិសាស្ត្រប្រហាក់ប្រហែលគ្នា (គឺស្ថិតនៅលើភ្នំ) បានចូលរួមជំទាស់ ការសម្រេចរបស់ «FIFA» ដោយលើកឡើងថា មរណភាពរបស់កីឡាករជាច្រើន ក៏មានដូចគ្នាដែរ នៅទ្វីបអ៊ឺរ៉ុប។

ការជំទាស់ទាំងនោះ បានធ្វើឲ្យសហព័ន្ធបាល់ទាត់ពិភពលោក លប់ចោលការហាមឃាត់ របស់ខ្លួនវិញ​នៅឆ្នាំ២០០៨ ពោលគឺមួយឆ្នាំក្រោយមក៕



លំអិតបន្ថែមទៀត

កម្ពុជា

សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ ...
ដំណឹង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។ តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ ...
កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖ – ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.