កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ប្រេស៊ីល​លើកពាន​ «Copa América» បន្ទាប់ពី​ប្រកួត​ឈ្នះ​ប៉េរូ ៣-១

ទោះជាត្រូវបន្ថយចំនួនកីឡាករ មកត្រឹមតែ១០នាក់ក្ដី តែក្រុមប្រេស៊ីលដ៏មានទេពកោសល្យ បានរកបានជ័យជំនះយ៉ាងធំធេង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ទ្វីបអាមេរិក ឬហៅថា «Copa América»។ ក្រុមសាំបាដ៏ល្បី បានឈ្នះក្រុមប៉េរូ ដោយគ្រាប់បាល់ ៣-១។

គឺកីឡាករ «Everton Soares» ដែលរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមប្រេស៊ីល ១-០ នៅនាទីទី១៣ ហើយត្រូវបានក្រុមប៉េរូ យកស្មើបានវិញ នៅនាទីទី៤៤ ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ។ គ្រាប់បាល់ពិន័យនេះ ទាត់បញ្ចូលទីដោយកីឡាករ «Guerrero»។

ប៉ុន្តែនៅក្នុងនាទីបន្ថែម (៤០+៤) នៃពាក់កណ្ដាលម៉ោងទីមួយនេះ កីឡាករ «Gabriel Jesus» បានធ្វើឲ្យក្រុមសាំបាខ្លួន នាំមុខក្រុមប៉េរូជាថ្មី ក្នុងពិន្ទុ២-១។



លុះចូលមកដល់ ពាក់កណ្ដាលម៉ោងទី២ ក្រុមប៉េរូបានបើកការវាយលុយ យ៉ាងខ្លាំងក្លា និងមានឱកាសទាត់បញ្ចូលទី បានជាច្រើនដង តែមិនមានប្រសិទ្ធិភាព គួរឲ្យកត់សម្គាល់ទេ។

មិនមានប្រសិទ្ធិភាព ទាល់តែសោះ បើសូម្បីនៅនាទីទី៧០ កីឡាករ «Gabriel Jesus» ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿង ជាលើកទី២ (ស្មើនឹងកាតក្រហម ដែលត្រូវបណ្ដេញចេញ ពីការប្រកួត) បានធ្វើឲ្យក្រុមប្រេស៊ីល នៅសល់កីឡាករ នៅលើទីលាន ត្រឹមតែ១០នាក់ នោះក៏ដោយ។

មិនត្រឹមតែប៉ុណ្ណឹង ខ្សែការពាររបស់ក្រុមប៉េរូ ថែមទាំងប្រព្រឹត្តិកំហុស ដោយប្រើកម្លាំងបុកកីឡាករ «Richarlison» នៅលើតំបន់គ្រោះថ្នាក់ ហើយបើកផ្លូវឲ្យទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៩០ រកគ្រាប់បាល់ឲ្យក្រុមប្រេស៊ីល បានបន្ថែមទៀត ៣-១។

រាប់ទាំងឆ្នាំនេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈ្នះពានទ្វីបអាមេរិកខាងលើ ចំនួន៩ដងហើយ។ ប្រេស៊ីលឈរនៅលេខរៀងទី៣ បន្ទាប់ពីប្រទេសអាហ្សង់ទីន ដែលឈ្នះពានបាន១៤ដង និងប្រទេសអ៊ុយរ៉ាហ្គាយ ដែលលើកពាននេះ បាន១៥ដង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» ...
កំសាន្ដ

កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រឬ? នៅជប៉ុន មានមនុស្សយន្ដ​មកគាំទ្រ​ជំនួស!

ព្រោះជំងឺរាតត្បាត កូវីដ-១៩ (Covid-19) រាល់ការប្រកួតទាំងឡាយ ត្រូវបានធ្វើឡើង ក្នុងកីឡដ្ឋាន«ដែលគ្មានទស្សនិកជន ឬអ្នកគាំទ្រ។ នៅជប៉ុន សហគ្រាស​«Softbank» មានវិធីដោះស្រាយមួយ ដើម្បីផ្ដល់​ជាកម្លាំងចិត្ត ទៅដល់កីឡាករទាំងឡាយ នៅលើ​ទីលានប្រកួត៖ ...
កីឡា និងបច្ចេកវិទ្យា

អាមេរិកបំបាក់ហូឡង់ ហើយលើក​ពាន​បាល់ទាត់​ពិភពលោក​«ស្ត្រី» ឆ្នាំ២០១៩

ក្រុមកីឡាការិនីបាល់ទាត់ របស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ពាន«ស្ត្រី»ឆ្នាំ២០១៥ បានឈ្នះពានពិភពលោកជាថ្មីទៀត ក្នុងឆ្នាំ២០១៩នេះ ដែលជាព្រឹត្តិការណ៍កំពុងប្រព្រឹត្តទៅ ក្នុងប្រទេសបារាំង។ នេះ ជាការលើកពានលើកទី៤  របស់ក្រុមអាមេរិក នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក និងបន្ទាប់ពីបានបំបាក់ក្រុមហូឡង់ក្នុងពិន្ទុ ២-០ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.