បន្ទាប់ពី​បើកទ្វារ​៦ខែ រាប់ពីខែសីហា ឆ្នាំ២០២០មក ទូរទស្សន៍បាល់ទាត់បារាំងឈ្មោះ «Téléfoot» បានបិទ​ការផ្សាយ​របស់ខ្លួន ជាស្ថាពរក្នុងយប់ថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការប្រកាសបិទការផ្សាយ ធ្វើឡើង​នៅចុងកម្មវិធី «Vrai Mag» ដែលបាន​ផ្សាយផ្ទាល់ ពីការប្រកួតកីឡាករ រវាងក្រុមគូសត្រូវពីរ ក្នុងប្រទេសបារាំង គឺក្រុមម៉ារសីយ៍ (Olympique de Marseille) និងក្រុម ប៉ារីស (Paris Saint Germain)។

ពិធីការិនីដ៏ល្បី នាង «Anne-Laure Bonnet» បានថ្លែងទាំងអួកអាក់ នៅក្នុងពិធីជួបជុំគ្នាចុងក្រោយ ជាមួយ​ទស្សនិកជនរបស់ខ្លួនថា៖

«យើងបានដាក់ចិត្តដាក់កាយ ទាំងចំណេះដឹង និងបេះដូងរបស់យើង នៅក្នុងកិច្ចការបង្កើត និងដំណើរការ​របស់​ទូរទស្សន៍ តែពេលនេះ វាបានចប់ជាស្ថាពរ (…) ទូរទស្សន៍ “Téléfoot” សូមបញ្ចប់ការផ្សាយរបស់ខ្លួន ក្នុងយប់នេះ។»

«Téléfoot»ត្រូវបានបង្កើតឡើង តាំងពីដើមឆ្នាំ២០២០ និងបានបើកការផ្សាយ នៅក្នុងខែសីហា នៅពេល​ដែល​រដូវកាលបាល់ទាត់ ឆ្នាំ២០២០-២០២១ បានចាប់ផ្ដើមដំបូង។ ទស្សនិកជនទាំងឡាយ ចាំបាច់ត្រូវជាវ​ជាប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីអាចទស្សនា​​ការប្រកួតទាំងនោះ ក្នុងទូរទស្សន៍មួយនេះ។

ដើមហេតុ…

ទូរទស្សន៍ខាងលើបានបញ្ចាំង និងផ្សាយផ្ទាល់ ពីកម្មវិធីប្រកួតបាល់ទាត់បារាំង សឹងតែទាំងស្រុង ដោយហេតុថា សហគ្រាស​មេឈ្មោះ​«MediaPro» ដែលជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ បានឈ្នះការដេញថ្លៃ ក្នុងឆ្នាំ២០១៨ ដើម្បី​ទទួលបាន«សិទ្ធិផ្សាយ»​នៃការប្រកួត​ទាំងនេះ សម្រាប់រដូវកាលពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤។

តែផ្ទុយទៅវិញ សហគ្រាសមេខាងលើ ដែលមានស្នាក់ការធំ នៅក្នុងប្រទេសអេស្ប៉ាញ និងមានភាគហ៊ុនធំ មកពី​ប្រទេសចិន មិនបាន​បង់ប្រាក់រំលោះ ជាបណ្ដើរៗ ទៅតាមតម្លៃ ដែលខ្លួនបាន​ដេញថ្លៃ​ឈ្នះឡើយ រាប់ពីដើម​រដូវកាល​នេះមក ដោយយោងហេតុផល នៃជំងឺរាតត្បាត «Covid-19»។

ដោយហេតុនេះ ទើបស្ថាប័ន «LFP» ដែល​គ្រប់គ្រង និងរៀបចំការប្រកួតបាល់ទាត់ ក្នុងប្រទេសបារាំង បានទារយក​សិទ្ធិ​នៃការផ្សាយ​​ត្រឡប់មកវិញ មុននឹងរកបានទូរទស្សន៍​ផ្សេង (Canal + Group) មកផ្សាយជំនួស៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

អាល់ហ្សេរី​លើក​«ពាន​ជើងឯក​អាហ្វ្រិក» ដោយ​បំបាក់​សេនេហ្គាល់​១-០

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលមានលក្ខណៈស្វិតស្វាញ រវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំងសងខាង ដើម្បីដណ្ដើម«ពាន​ជើងឯក​អាហ្វ្រិក»។ តែក្រុមអាល់ហ្សេរី បានទទួលជ័យជំនះ ដោយសារគ្រាប់បាល់ មិនចំទិសមួយ របស់កីឡាករ «Baghdad Bounedjah» ដែលរកបានតាំងពីនាទីទី២។ ...
កីឡា និងបច្ចេកវិទ្យា

ប្រធាន​ផុតអាណត្តិ​របស់ ហ្វីហ្វា ត្រូវបានជ្រើសតាំងឲ្យបន្តតំណែង

ប្រធានផុតអាណត្តិ នៃសហព័ន្ធបាល់ទាត់អន្តរជាតិ «ហ្វីហ្វា (FIFA)» លោក «Gianni Infantino» ត្រូវបានជ្រើសតាំងសារជាថ្មី សម្រាប់អាណត្តិទី២របស់លោក ដើម្បីបន្តដឹកនាំ​ស្ថាប័ន​បាល់ទាត់​អន្តរជាតិ​មួយនេះ រហូតដល់ឆ្នាំ២០២៣។ ក្នុងមហាសន្និបាត នៃសហព័ន្ធបាល់ទាត់អន្តរជាតិ ...
កីឡា និងបច្ចេកវិទ្យា

ផ្សាយផ្ទាល់ ពីកម្មវិធី​ប្រគល់​ពាន«បាល់មាស ២០២១»

ទស្សនា«ផ្សាយផ្ទាល់» ចេញពីកម្មវិធីប្រគល់ពាន«បាល់មាស ២០២១» បន្ទាប់ពីអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19)។ ពាន«បាល់មាស» ដ៏ល្បីល្បាញ នៅក្នុងពិភពបាល់ទាត់ បង្កើតនិងរៀបចំឡើង ដោយសហគ្រាសទស្សនាវដ្ដី ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.