កំពូលតារាបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន កីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) ត្រូវបាន​«ទុកឲ្យស្លាប់» ដោយក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកពិនិត្យ​ព្យាបាលអតីតខ្សែប្រយុទ្ធ បន្ទាប់ពីកីឡាករ​រូបនេះ​ត្រូវបាន​បញ្ជូល​ជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ ដោយអាការៈបេះដូង។ នេះ បើតាមរបាយការណ៍មួយ ដែលចេញផ្សាយ​ជាសាធារណៈ កាលពីថ្ងៃសុក្រ​ចុងសប្ដាហ៍​មុន។

អតីតខ្សែប្រយុទ្ធ ដែលធ្លាប់ទាត់ឲ្យក្រុមបាល់ទាត់ធំៗ នៅក្នុងទ្វីបអ៊ឺរ៉ុប បានទទួលមរណភាព នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងវ័យ៦០ឆ្នាំ។

របាយការណ៍កម្រាស់៧០ទំព័រ របស់គណៈកម្មការសុខាភិបាល ដែលទទួលបន្ទុកស៊ើបអង្កេត ពីពេលវេលា​ចុងក្រោយ របស់លោក ម៉ារ៉ាដូណា បានឲ្យអះអាងថា កីឡាករវ័យចំណាស់ ទំនងជាត្រូវបាន«ទុកឲ្យស្លាប់» ដោយក្រុម​គ្រូពេទ្យ។ របាយការណ៍​សរសេរថា៖

«គាត់បានឈានដល់​ដំណាក់កាលចុងក្រោយ និងបានដង្ហក់ក្នុងរយៈពេលជាច្រើនម៉ោង យ៉ាងហោចណាស់​១២ម៉ោង មុនពេលត្រូវបានរកឃើញ​ស្លាប់។»

របាយការណ៍បញ្ជាក់ទៀតថា កំពូលកីឡាករជាតិអាហ្សង់ទីន អាចមានសំណាង ក្នុងការរស់រានមានជីវិត ប្រសិនជា​កីឡាករបាន​ចូល​ទៅសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ជាង។

នីតិវិធីស៊ើបអង្កេត​ត្រូវបានបើកធ្វើ នៅក្នុងប្រព័ន្ធតុលាការអាហ្សង់ទីន បន្ទាប់ពីកូនស្រីពីរនាក់របស់លោក ម៉ារ៉ាដូណា បានដាក់ពាក្យបណ្ដឹង ប្ដឹងវេជ្ជបណ្ឌិត «Leopoldo Luque» ដោយចោទគ្រពេទ្យជំនាញ ខាងការវះកាត់​បេះដូង​រូបនេះ អំពីការទទួលខុសត្រូវ ចំពោះស្ថានភាពសុខភាព​​របស់ឪពុករបស់ពួកនាង។

តែការស៊ើបអង្កេត មិនត្រឹមតែតាមដាន ទៅលើគ្រូពេទ្យខាងលើទេ តែបានពង្រីកការស៊ើបអង្កេត ទៅលើមនុស្ស​៧នាក់ ដែលសុទ្ធសឹងទទួលបន្ទុក ព្យាបាលនិងថែរក្សាលោក ម៉ារ៉ាដូណា នៅមុនពេលលោកទទួល​មរណភាព។

ដំណឹងចុងក្រោយ ដែលទើបធ្លាក់មកដល់ បានឲ្យដឹងថា របាយការណ៍ខាងលើ ត្រូវបានដាក់ជូនតុលាការ រួចស្រេច​បាច់ហើយ នៅដើមសប្ដាហ៍នេះ។ នៅក្នុង​ប្រទេស​អាហ្សង់ទីន ការទុកឲ្យអ្នកជំងឺស្លាប់ ដោយភាពខ្ជីខ្ជា អាចត្រូវ​ចាត់ទុក ក្នុងបទចោទ​​​«មនុស្សឃាត​ដោយអចេតនា» និងអាច​ទទួលទោស ឲ្យជាប់ក្នុង​ពន្ធនាគារ រវាងពី៥ឆ្នាំ ទៅដល់​១៥ឆ្នាំ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សង្គ្រាមនៅ​អ៊ុយក្រែន៖ FIFA ដករ៉ុស្ស៊ីពី​បាល់ទាត់ពិភពលោក២០២២

សង្គ្រាមនៅ​អ៊ុយក្រែន៖ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានសម្រេចដកប្រទេសរ៉ុស្ស៊ី ចេញពីការប្រកួតបាល់ទាត់ ជាលក្ខណៈអន្តរជាតិទាំងឡាយ ជាពិសេសពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ដែលនឹងត្រូវរៀបចំធ្វើ នៅក្នុងប្រទេសកាតា។ មិនត្រឹមតែក្រុមបាល់ទាត់ជម្រើសជាតិរ៉ុស្ស៊ីប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ ក្រុមបាល់ទាត់អាជីពទាំងអស់ ...
កីឡា និងបច្ចេកវិទ្យា

ប្រេស៊ីល​ជួប​កូឡុំប៊ី​ក្នុង​ការប្រកួត​មិត្តភាព បានត្រឹម​ស្មើ ២-២

ការប្រកួតជាមិត្តភាព រវាងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី ទទួលលទ្ធផល បានត្រឹម​ស្មើ ២-២។ តែការប្រកួតនេះ ត្រូវបានកត់សម្គាល់ ដោយការវិលត្រលប់របស់កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ឌីញ៉ូ ប្រតិកម្ម​ជាលើក​ដំបូង បន្ទាប់ពី​ចេញពី​ពន្ធនាគារ​នៅ​ប៉ារ៉ាហ្គាយ

បើទោះជាត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំម្ដេចក្ដី តែអតីតកីឡាករបាល់ទាត់ លោក រ៉ូណាល់ឌីញ៉ូ (Ronaldinho) នៅតែស្ថិតក្នុងការឃ្លាំមើល ពីសំណាក់តុលាការ នៃប្រទេសប៉ារ៉ាហ្គាយ នៅឡើយ។ ពីសណ្ឋាគារមួយ (ក្នុងក្រុង «Asuncion») ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...