ច្បាប់មួយ ដែលអនុញ្ញាត​ឲ្យមាន​«អភ័យឯកសិទ្ធិ» ដើម្បី«ការពារ​អតីតប្រធានាធិបតី​​មួយជីវិត» ទើបនឹងត្រូវបានដាក់ ឲ្យចូលជាធរមាន នៅក្នុងប្រទេសរ៉ុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បានចុះហត្ថលេខារួច ក្នុងថ្ងៃអង្គារទី២២ ខែធ្នូនេះ។

បើតាមច្បាប់នោះ «អភ័យឯកសិទ្ធិ»របស់ប្រធានាធិបតី នៅក្នុងប្រទេសរ៉ុស្ស៊ី មិនមែនមានត្រឹមតែ ក្នុងអាណត្តិនៃការកាន់តំណែងប៉ុណ្ណោះទេ តែច្បាប់ដ៏ពិសេស បានចែងបន្ថែមថា អតីតប្រធានាធិបតីមួយរូប របស់ប្រទេសរ៉ុស្ស៊ី មិនអាចត្រូវចោទប្រកាន់ តាមផ្លូវព្រហ្មទណ្ឌ ឬផ្លូវរដ្ឋបាលបានឡើយ ហើយក៏មិនអាចត្រូវឃាត់ខ្លួន សួរចម្លើយ ឬឆែកឆេរលំនៅដ្ឋាននោះដែរ។

ច្បាប់ថ្មីនេះ ជាផ្នែកមួយ នៃការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ របស់ប្រទេសរ៉ុស្ស៊ី ដែលធ្វើឡើង កាលពីរដូវក្ដៅកន្លងមក ដើម្បីអនុញ្ញាត​ឲ្យលោក ពូទីន បន្តនៅក្នុងអំណាច រហូតដល់ឆ្នាំ ២០៣៦។ ច្បាប់ដដែល បានកំណត់ថា ប្រធានាធិបតីរ៉ុស្ស៊ី ដែលផុតអាណត្តិ មាន«អភ័យឯកសិទ្ធិ» ដោយហេតុថា អតីតប្រធានាធិបតីរូបនោះ នឹងបន្តអង្គុយ នៅលើអសនៈមួយក្នុងរដ្ឋសភា។

តែអតីតប្រធានាធិបតី ក៏អាចបាត់បង់«អភ័យឯកសិទ្ធិ»របស់ខ្លួនដែរ ក្រោមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖

  • រងការចោទប្រកាន់ ពីបទក្បត់ជាតិ ឬបទល្មើសធ្ងន់ធ្ងរផ្សេងទៀត
  • បទចោទទាំងនោះ ត្រូវបានបញ្ជាក់ ដោយតុលាការកំពូល និងតុលាការធម្មនុញ្ញ
  • រួចត្រូវអនុម័ត ដោយសម្លេង២ភាគ៣ នៃសមាជិកសភាទាំងអស់។

កាលពីខែវិច្ឆិកាកន្លងមក ការបង្កើត និងការធ្វើវិសោធនកម្មច្បាប់ទាំងអស់ខាងលើ បានបង្កឲ្យមានពាក្យចចាមអារាមជាច្រើន ដែលអាចឲ្យគេគិតថា លោក ពូទីន នឹងដកខ្លួនចេញ ពីឆាកនយោបាយ ដោយមូលហេតុសុខភាព​របស់លោក។ តែពាក្យចចាមអារាម​ទាំងនោះ ត្រូវបានវិមានក្រឹមឡាំងច្រានចោល៕



លំអិតបន្ថែមទៀត

ដំណឹង

ហ្វាំងឡង់ ប្រកាសចូលអង្គការ«NATO»​ដោយ​«មិនបង្អង់ពេល»

នេះ ជាផលវិបាកមួយទៀត ដែលទំនងជារដ្ឋាភិបាលរ៉ុស្ស៊ី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) មិនបានគិតដល់ នៅមុនសម្រេចលើកទ័ព វាយឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ EU នឹងផ្ដល់ជំនួយ​ជាសព្វាវុធ ទៅឲ្យអ៊ុយក្រែន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សហភាពអ៊ឺរ៉ុប «EU» នឹងផ្ដល់ជំនួយ​ជាសព្វាវុធ និង«ជាបន្ទាន់» ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាម​ឈ្លានពាន ធ្វើឡើងដោយកងទ័ពរ៉ុស្ស៊ី តាំងពី៤ថ្ងៃមកនេះ។ ប្រមុខការទូតនៃសហភាពអ៊ឺរ៉ុប លោក «Josep Borrell» ...
ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.