ដំណឹងពិភពលោក

MH17 ៖ ជនសង្ស័យ​៤នាក់ ក្នុងនោះ​រ៉ុស្ស៊ី​៣នាក់ នឹងត្រូវ​នាំមក​កាត់ទោស

ហេតុការណ៍បានកន្លងទៅ ៥ឆ្នាំហើយ ដែលយន្ដហោះដឹកអ្នកដំណើរ ដែលមានជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចផលិតនៅរ៉ុស្ស៊ី នៅខណៈពេលយន្ដហោះនេះ បានហោះរំលង ពីលើតំបន់ប្រទាញប្រទង់គ្នា ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

នៅថ្ងៃនេះ ជនសង្ស័យបួននាក់ ក្នុងនោះ៣នាក់ ជាតិរ៉ុស្ស៊ី (Sergueï Doubinski, Igor Girkine និង Oleg Poulatov) និងម្នាក់ ជាតិអ៊ុយក្រែន (Leonid Karchenko) ត្រូវបានដីកាអន្តរជាតិមួយ ចេញផ្សាយឲ្យតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោស និងឈានទៅស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះ ដែលភាគច្រើនជាជនជាតិហូឡង់។

សវនាការកាត់ទោស​ដ៏សំខាន់ ជុំវិញសំនុំរឿងនេះ នឹងត្រូវបើកធ្វើ ក្នុងថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ខាងមុខ ក្នុងប្រទេសហូឡង់។

ជនសង្ស័យទាំងបួននាក់នោះ ជាមេដឹកនាំក្រុមនិយមបំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី។ ពួកគេបានរងការចោទប្រកាន់ ថាបានដឹកបញ្ជូនសម្ភារៈសិក ដើម្បីយកមកប្រើប្រាស និងអនុញ្ញាតឲ្យបាញ់កាំជ្រួច កម្ទេចយន្ដហោះខាងលើ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

ហេតុការណ៍ដ៏អាណោចអាធម បានបណ្ដាលឲ្យអ្នកដំណើរ ទាំង២៨៣​នាក់ រួមនឹងបុគ្គលិកបម្រើការ ទាំង១៥នាក់ នៅក្នុងយន្ដហោះ សម្លាប់បាត់បង់ជីវិត នៅខណៈពួកគេកំពុងធ្វើដំណើរ ចេញពីរាជធានី អាមស្ទែរដាម (Amsterdam) ប្រទេសហូឡង់ ឆ្ពោះទៅកាន់រាជធានី​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 

ភ្លាមៗ ក្រោយឈ្មោះខ្លួន ត្រូវបានទម្លាយតាមសារព័ត៌មាន លោក «Igor Girkine» បានចេញមកប្រកាស ច្រានចោលការជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍នេះ។ លោក «Igor Girkine» ដែលធ្លាប់ជាមេដឹកនាំ របស់ក្រុមនិយមបំបែកទឹកដី ក្នុងអំឡុងពេលនោះ ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉ុស្ស៊ី «InerFax» ស្រង់សំដីមកបញ្ជាក់ថា៖

«អ្វីដែលខ្ញុំអាចអះអាងបាន គឺយន្ដហោះប៊ូអីងមួយនេះ មិនត្រូវបានបាញ់ទម្លាក់ ដោយក្រុមអ្នកបះបោរនោះទេ៕»



លំអិតបន្ថែមទៀត

ដំណឹង

យន្ដហោះ«Boeing 737 MAX»នឹង«ហោះហើរ​ជាថ្មី»នៅអ៊ឺរ៉ុប

នៅសប្ដាហ៍ខាងមុខ ភ្នាក់ងារអ៊ឺរ៉ុបទទួលបន្ទុកសន្តិសុខ នៃការហោះហើរ ហៅកាត់ថា «EASA» នឹងអនុញ្ញាត​ឲ្យយន្ដហោះ «Boeing 737 MAX» ហោះហើរ​ជាថ្មី នៅក្នុងលំហរមេឃ នៃសហភាពអ៊ឺរ៉ុប បន្ទាប់ពីយន្ដហោះប្រភេទនេះ ...
ដំណឹង

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។ របាយការណ៍ជំហានដំបូង បានអះអាងថា ...
ដំណឹង

យន្ដហោះ​«ទម្លាក់​កង់មុខ​មិនបាន» តែបាន​ចុះចត​ដោយ​សុវត្ថិភាព

មិនមែនជាការរអាក់រអួលធម្មតាទេ តែវាជាបញ្ហា នៃកង់យន្ដហោះខាងមុខ ដែលមិនរលាស់ ចេញពីតួយន្ដហោះទាល់តែសោះ នៅពេលយន្ដហោះហៀបចុះចត។ ទោះជា«ទម្លាក់​កង់មុខ​មិនបាន» ក៏អ្នកបើកបរយន្ដហោះ បានសម្រេច ធ្វើការចុះចតយន្ដហោះរបស់ខ្លួន ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ «Mandalay» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.