• MH17 ៖ ជនសង្ស័យ​៤នាក់ ក្នុងនោះ​រ៉ុស្ស៊ី​៣នាក់ នឹងត្រូវ​នាំមក​កាត់ទោស

    ហេតុការណ៍បានកន្លងទៅ ៥ឆ្នាំហើយ ដែលយន្ដហោះដឹកអ្នកដំណើរ ដែលមានជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចផលិតនៅរ៉ុស្ស៊ី នៅខណៈពេលយន្ដហោះនេះ បានហោះរំលង ពីលើតំបន់ប្រទាញប្រទង់គ្នា ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នៅថ្ងៃនេះ ជនសង្ស័យបួននាក់ ក្នុងនោះ៣នាក់ ជាតិរ៉ុស្ស៊ី (Sergueï Doubinski, Igor Girkine និង Oleg Poulatov) និងម្នាក់ ជាតិអ៊ុយក្រែន (Leonid Karchenko) ត្រូវបានដីកាអន្តរជាតិមួយ ចេញផ្សាយឲ្យតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោស និងឈានទៅស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះ ដែលភាគច្រើនជាជនជាតិហូឡង់។ សវនាការកាត់ទោស​ដ៏សំខាន់ ...
  • MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

    ខាងក្រោមនេះជា ថ្ងៃខែ​សំខាន់ៗ ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិ នៃគ្រោះបាញ់កាំជ្រួច កំទេច​យន្ដហោះប៊ូអីញ (Boeing 777) ដែលភ្ជាប់ជើងហោះហើរ លេខ «MH17» ពីរាជធានី អាមស្ទែដាម (ហូឡង់) ឆ្ពោះទៅកាន់រាជធានី កូឡាឡាំពួរ (ម៉ាឡេស៊ី) ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យមនុស្សនៅលើយន្ដហោះ ទាំង២៩៨នាក់ ស្លាប់បាត់បង់ជីវិត។ ថ្ងៃខែ​សំខាន់ៗ ទាំងនោះ ត្រូវបានកត់ត្រាទុក ដោយរាប់ចេញពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ថ្ងៃដែល​យន្ដហោះ ត្រូវបានកម្ទេច​​ដោយ​កាំជ្រួច​ប្រឆាំង​យន្ដហោះ ប្រភេទ «Bouk»  នៅលើទឹកដី​ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ...
  • MH17៖ ម៉ាឡេស៊ី ទាមទារ​រក​យុត្តិធម៌

    ប្រទេសម៉ាឡេស៊ី បានទាមទាររកយុត្តិធម៌ នៅថ្ងៃពុធម្សិលម៉ិញ តាមរយៈចំណាត់ការ​​ដ៏ម៉ឺងម៉ាត់​មួយ ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​វិន្និច្ឆ័យ​ទោស អ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើង​ហោះ​ហើរ លេខ «MH17» ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤កន្លងទៅ។ ការទាមទារនេះ បានធ្វើ​ឡើង បន្ទាប់​ពី​របាយ​ការណ៍​ស៊ើប​អង្កេត ទាក់ទងនឹងករណីធ្លាក់យន្ដហោះនេះ ទើបនឹង​សរុប​សេចក្ដី​មកថា យន្ដហោះ ត្រូវ​បាន​បាញ់​ទម្លាក់ ដោយ​កាំជ្រួច​មួយ ផលិត​នៅ​រ៉ូស្ស៊ី និងបាញ់ចេញ ពីតំបន់​របស់​អ្នក​និយម​បំបែកទឹកដី ស្ថិតនៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។ គ្រោះថ្នាក់ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរលេខ «MH17» កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បានសម្លាប់មនុស្ស ...
  • MH17៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

    ១៥ខែ ក្រោយការធ្លាក់យន្ដហោះ ម៉ាឡេស៊ី MH17 នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សេចក្ដីសន្និដ្ឋាន​ចេញ​ពីការ​ស៊ើប​អង្កេត​មួយ ត្រូវបានប្រកាសឲ្យដឹង ជាផ្លូវការនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះ។ យន្ដហោះ​ដែល​កំពុង​ហោះ ត្រូវ​បាន​បាញ់​កំទេច នៅក្នុងអាកាស ដោយកាំជ្រួចបាញ់ពីដី ផលិត​នៅ​ប្រទេស​រ៉ូស្សី។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ដែល​ជន​នៅ​ពី​ក្រោយ​នៃ​ទង្វើ​នេះ មិន​ទាន់​ត្រូវ​បាន​ដឹង ពីអត្តសញ្ញាណនៅឡើយ។ យ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការស៊ើបអង្កេតនេះ មិនបាននិយាយដល់ ពីការដាក់មន្ទិលសង្ស័យ ទៅ​លើ​ក្រុមណាមួយនោះ នៅឡើយដែរ។ ប៉ុន្តែអ្នកស៊ើបអង្កេត បានថ្លែងថា រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) គួរ​តែ​បិទ​ផ្លូវ​ហោះហើរ នៅពីលើតំបន់នោះ មិនឲ្យមានចរាចរណ៍យន្ដហោះ អាចឆ្លងកាត់បាន។ យន្ដហោះប៊ូអីង (Boeing) ...