ដំណឹងពិភពលោក

រញ្ជួយផែនដីកម្រិត ៦,២ កណ្តាលឈូងសមុទ្រ ខាងលិចកាណាដា

ការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយ បានកើតឡើង ក្នុងយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងស្រុក) កណ្តាលឈូងសមុទ្រ (ផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក) ភាគខាងលិចប្រទេសកាណាដា

ព័ត៌មានបឋមដែលប្រកាសដោយវិទ្យាស្ថាន ភូមិសាស្ត្ររបស់អាមេរិក «USGS» ឲ្យដឹងថា ការរញ្ជួយនោះ មានកម្រិត៦,២រិច្ឆទ័រ និងកើតឡើង នៅក្នុងសមុទ្រ ចម្ងាយប្រមាណជា ១៨៨គីឡូម៉ែត្រ ពីក្រុងតូចមួយ ឈ្មោះ «Port Hardy» ដែលស្ថិតនៅភាគពាយ័ព្យ នៃក្រុងធំ ឈ្មោះ«Vancouver»។

មកដល់នាទីនេះ គេមិនទាន់ដឹងថា តើការរញ្ជួយដីខាងលើ បង្កឲ្យមានជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ ឬយ៉ាងណាទេ៕



លំអិតបន្ថែមទៀត

កំសាន្ដ

នៅកាណាដា យន្ដហោះតូចមួយ បាន​ចុះចតជាបន្ទាន់… លើផ្លូវរថយន្ដ

បណ្ដាជនដែលបានឃើញហេតុការណ៍ នៅបន្តការហួសចិត្ត នៅឡើយ។ អ្នកបើកយន្ដហោះតូចមួយគ្រឿង ត្រូវបានបង្ខំចិត្តចុះចតជាបន្ទាន់… លើផ្លូវរថយន្ដ ដែលកំពុងមានចរាចរណ៍ យ៉ាងពេញទំហឹង នៅក្នុងតំបន់មួយ ស្ថិតនៅជាយក្រុង កេប៊េច (Québec) នៃប្រទេសកាណាដា ...
ដំណឹង

រញ្ជួយ​ផែនដី​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ក្នុង​កម្រិត៦.១

ការរញ្ជួយដីដ៏ខ្លាំង ក្នុង​កម្រិត៦.១ រិចឆ្ទ័រ បានវាយប្រហារទៅលើភាគខាងកើត នៃកោះតៃវ៉ាន់ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ។ នេះ បើតាមវិទ្យាស្ថានឧត្តុនិយមជាតិ របស់សហរដ្ឋអាមេរិក (USGS) ដែលបានផ្សាយដំណឹងនេះ កាលពីប៉ុន្មានម៉ោងមុន។ ភាពរង្គើដ៏ខ្លាំង ...
ដំណឹង

១១ប្រទេស​នៃក្រុម លីម៉ា ចង់ឃើញ​ការប្ដូរ​របបដឹកនាំ​នៅ​វេណេស៊ុយអេឡា

១១ប្រទេស​នៃក្រុម លីម៉ា (សេចក្ដីប្រកាសក្រុង Lima – ប្រទេសប៉េរូ) ក្នុងទ្វីបអាមេរិក បានចេញសេចក្ដីអំពាវនាវមួយ ក្នុងដើមសប្ដាហ៍នេះ ទៅកងទ័ពវេណេស៊ុយអេឡា ឲ្យឈប់គាំទ្រលោក នីកូឡា ម៉ាឌូរ៉ូ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.