លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបប្រាប់គេឯង ក្នុងថ្ងៃចន្ទនេះ ថាលោកបានលេបថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំប្រឆាំងជំងឺ«គ្រុនចាញ់» តាំងពីច្រើនថ្ងៃមកហើយ ខណៈរូបលោក មិនមានរោគសញ្ញាអ្វីសោះ ទាក់ទងនឹងជំងឺ «Covid-19»។

នៅក្នុងការថ្លែង ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានឲ្យដឹងថា៖

«ខ្ញុំលេប [ថ្នាំនេះ] តាំងពី១សប្ដាហ៍កន្លះហើយ។ ខ្ញុំបានដឹង ពីរឿងជាច្រើន ដែលមានលក្ខណៈវិជ្ជមាន អំពីថ្នាំមួយនេះ។» 

លោកបានបន្តទៀតថា៖

«តើពួកអ្នករាល់គ្នា ធ្លាប់ឮឬទេ នូវឃ្លាមួយម៉ាត់ ដែលថា តើអ្នកឯងមានខាតបង់អ្វី? បើគ្រាន់តែអ្នកឯង លេបវា ដើម្បីការពារខ្លួន ពីជំងឺនោះ។ ខ្ញុំលេបវា មួយគ្រាប់ ក្នុងមួយថ្ងៃ។ រហូតដល់ពេលមួយ ខ្ញុំនឹងឈប់លេបវា។»

អាជ្ញាធរសុខាភិបាល នៃសហរដ្ឋអាមេរិក និងកាណាដា បានព្រមាន កាលពីចុងខែមេសា អំពីការប្រើប្រាស់ ថ្នាំប្រភេទនេះ នៅក្រៅការសាកល្បង​តាមមន្ទីរពេទ្យ ដែលចាំបាច់ ត្រូវមានការឃ្លាំមើលជាប្រចាំ។

ប្រធានាធិបតីអាមេរិក បានអះអាងទៀតថា៖

«វានឹងមិនធ្វើឲ្យខ្ញុំ ជួបបញ្ហាសុខភាព​អ្វីទេ។ ថ្នាំនេះ ត្រូវបានប្រើ តាំងពី៤០ឆ្នាំមកហើយ ដើម្បីប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយក៏មានគ្រូពេទ្យច្រើននាក់ បានលេបវាដែរ។»

មេដឹកនាំប្រទេសមហាអំណាច បានពន្យល់ដែរថា លោកគ្មានអាការៈ ឬមានរោគសញ្ញា អ្វីសោះឡើយ ទាក់ទងនឹងជំងឺ «Covid-19»។ លោកថា លោកបានធ្វើតេស្ដិ៍ជាទៀងទាត់ ហើយលទ្ធផលនៃការធ្វើតេស្ដិ៍នោះ បង្ហាញជានិច្ចកាល ថា«អវិជ្ជមាន»។

នៅក្នុងការសិក្សាមួយ ដែលចុះផ្សាយ ដោយទស្សនាវដ្ដី «New England Journal of Medicine» កាលពីជាង១០ថ្ងៃមុន បានអះអាងថា ការដាក់ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន មិនបានជួយ ឲ្យប្រសើរឡើង ឬធ្វើឲ្យប្រែប្រួលអ្វី គួរឲ្យកត់សម្គាល់ ទៅដល់អ្នកជំងឺ«Covid-19»នោះទេ៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

Covid-19៖ «WHO»បញ្ឈប់​ការសាកល្បង​ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន

អង្គការសុខភាពពិភពលោក (WHO /OMS) បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះ បានបញ្ឈប់​ជាបណ្ដោះអាសន្ន នូវការសាកល្បងថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ មកប្រើព្យាបាលជំងឺ «Covid-19»។ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប​៖ កម្ពុជា«បំពានធ្ងន់ធ្ងរ»​លើសិទ្ធិឯកជន​អ្នកជំងឺ​កូវីដ-១៩

អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.