ក្រុមមេដឹកនាំ-សមាជិក​​គណបក្សប្រជាធិបតេយ្យ បានទាមទារ​ឲ្យភ្នាក់ងារស៊ើបអង្កេត​​សហព័ន្ធ «FBI» បើកសំនុំរឿង ដើម្បីស៊ើបអង្កេត​​លើលោក ដូណាល់ ត្រាំ (Donald Trump) ជុំវិញសំដីរបស់​ប្រធានាធិបតី​ចប់អាណត្តិរូបនេះ ដែលបានជំរុញ ឲ្យលោក «Brad Raffensperger» អគ្គលេខារដ្ឋ «Georgia» កាលពីថ្ងៃសៅរ៍ ឲ្យពិនិត្យមើលឡើងវិញ អំពីលទ្ធផលឆ្នោតប្រធានាធិបតី នៅក្នុងរដ្ឋនេះ។

សំដីរបស់លោក ត្រាំ ដែលនិយាយតាមទូរស័ព្ទ ត្រូវបានសារព័ត៌មាន «Washington Post» ទទួលបាន និងយកមកចុះផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែមករាម្សិលម៉ិញ។ នៅក្នុងកិច្ចសន្ទនានោះ គេឮលោកប្រធានាធិបតីចប់អាណត្តិ ឲ្យស្វែងរកសម្លេងឆ្នោត សម្រាប់បង្គ្រប់​បេក្ខភាពរបស់លោក និងត្រូវគណនាឡើងវិញ ជុំវិញលទ្ធផលឆ្នោត។

សារព័ត៌មានអាមេរិកដដែល បានរាយការណ៍ទៀតថា ក្រៅពីអង្វរលោក «Brad Raffensperger» ឲ្យធ្វើតាមសំដីលោកនោះ ប្រធានាធិបតី​អាមេរិក ដែលត្រូវចាកចេញពីសេតវិមាន ក្នុងពីរសប្ដាហ៍ខាងមុខ នៅបានគម្រាមអគ្គលេខា ថានឹងរងបណ្ដឹងព្រហ្មទណ្ឌ។ លោក ត្រាំ បានបន្តគម្រាមលោក «Raffensperger» អំពី«គ្រោះធំ» បើសិនជាលោក «Raffensperger» មិនឆ្លើយតប តាមការស្នើសុំរបស់លោក។

លទ្ធផលសម្លេងឆ្នោត ក្នុងរដ្ឋ«Georgia» ត្រូវបានសើរើ និងរាប់ឡើងវិញ ចំនួនពីរដងហើយ តែមិនមានអ្វីផ្លាស់ប្ដូរទេ ហើយក៏គេរកមិនឃើញ ពីភស្ដុតាងដែលថា មានការលួចបន្លំ នៅក្នុងរដ្ឋនេះដែរ។

នៅចំពោះការទម្លាយសម្លេងលោក ត្រាំ ដោយសារព័ត៌មានខាងលើ មេដឹកនាំ និងសមាជិកគណបក្សប្រជាធិបតេយ្យច្រើននាក់ ជាពិសេស​សមាជិកសភា លោក «Ted Lieu» និងអ្នកស្រី «Kathleen Rice» បានចេញប្រតិកម្មខ្លាំងថា ទង្វើរបស់ប្រធានាធិបតី​ចប់អាណត្តិ ជាការរំលោភធ្ងន់ធ្ងរ ទៅលើច្បាប់បោះឆ្នោត របស់សហរដ្ឋអាមេរិក

នៅក្នុងលិខិតរួមមួយ ផ្ញើរទៅកាន់នាយក «FBI» លោក «Christopher Wray» កាលពីរសៀលថ្ងៃចន្ទ សមាជិកសភា​ទាំងពីររូប បានទាមទារឲ្យភ្នាក់ងារសហព័ន្ធ ជំនាញខាងស៊ើបអង្កេត ឲ្យបើកសំនុំរឿង​ស៊ើបអង្កេត​មួយឡើង ជុំវិញការលើកឡើងរបស់លោក ត្រាំ ។ លិខិតនោះ បានសរសេរ​ថា៖

«ឥឡូវនេះ ភ័ស្តុតាងនៃ​ការលួចបន្លំ​ការបោះឆ្នោត របស់លោក ត្រាំ បានលេចចេញ ជារូបរាងហើយ។»

សមាជិក​គណបក្សប្រជាធិបតេយ្យ មួយរូបទៀត គឺលោក «David Worley» ដែលប្រចាំក្នុងគណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋ «Georgia» ក៏បានទាមទារ ឲ្យបើកការស៊ើបអង្កេត ទៅលើករណីនេះដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ត្រាំ ផ្អាកប្រាក់បដិភាគ សម្រាប់​អង្គការ​សុខភាព​ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចផ្អាកការផ្ដល់ប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់​អង្គការ​សុខភាព​ពិភពលោក (WHO / OMS) ដោយចោទ​ស្ថាប័ន​​អន្តរជាតិ​មួយនេះ ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

«សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.