«មិនចុះចាញ់​ដាច់ខាត» លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់អាណត្តិ បានថ្លែង​ដូច្នេះ ទៅកាន់អ្នកគាំទ្រលោក ដែលបានប្រមូលគ្នាជាច្រើនពាន់ពាន់ ដើម្បីធ្វើបាតុកម្ម​ មុននឹងឈានដល់ ការចូល​កាន់កាប់វិមាន​កាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅរសៀលថ្ងៃពុធទី៦​ ខែមករានេះ។

ក្នុងវិមាននោះ សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិក កំពុងជួបប្រជុំគ្នា ដើម្បីរាប់សន្លឹកឆ្នោត របស់អង្គបោះឆ្នោត រួចប្រកាសជាផ្លូវការ និងចុងក្រោយ នូវជ័យជំនះរបស់លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោត​ប្រធានាធិបតី កាលពីដើមខែវិច្ឆិកា។

នៅចំពោះអ្នកគាំទ្រ លោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា៖

«យើងបានឈ្នះការបោះឆ្នោតនេះ ហើយថែមទាំងឈ្នះ បានយ៉ាងភ្លូកទឹក​ភ្លូកដីផងទៀត។»

បើតាមសម្លេងឆ្នោត របស់អង្គបោះឆ្នោត ដែលទទួលបានពីរដ្ឋនានា បង្ហាញថា លោក ចូ បៃដិន ទទួលបាន៣០៦សម្លេង ខណៈលោក ត្រាំ ទទួលបាន២៣២សម្លេង។

សមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ បានសន្យាជាមួយលោក ត្រាំ ថានឹងធ្វើការជំទាស់ ចំពោះសម្លេង​ឆ្នោត របស់អង្គបោះឆ្នោតទាំងនេះ។ តែការជំទាស់ នឹងមិនមានទម្ងន់អ្វី ដែលអាចធ្វើ​ឲ្យមានការផ្លាស់ប្ដូរ ក្នុងនីតិវិធីរបស់​​អង្គប្រជុំនោះទេ ដោយហេតុថា សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ជាច្រើននាក់ផ្សេង មិនយល់ស្របតាម។

លោក ត្រាំ បានថ្លែងពីសមាជិកព្រឹទ្ធសភា ដែលមិនស្របនឹងលោកទាំងនោះថា៖

«យើងមានសមាជិកព្រឹទ្ធសភាខ្សោយ ច្រើននាក់ណាស់។ ពួកគេទាំងនោះ គួរឲ្យអាណិតមែនទែន។»

ប៉ុន្តែលោក ត្រាំ បានប្រាប់អនុប្រធានាធិបតី​របស់លោក គឺលោក មៃ ផេន (Mike Pence) ដែលធ្វើជា​ប្រធានអង្គប្រជុំ​ខាងលើ ថាត្រូវបដិសេធ​ជ័យជំនះ របស់លោក បៃដិន។ លោកប្រធានាធិបតីចប់អាណត្តិ និយាយថា៖

«បើ មៃ ផេន ធ្វើរឿងល្អនោះ យើងពិតជាឈ្នះការបោះឆ្នោត។ បើសិនជាគាត់មិនធ្វើអញ្ចឹងទេ វាជាថ្ងៃដ៏អាណោចអាធមណាស់ សម្រាប់ប្រទេសរបស់យើង (…) ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង។»

រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានចែងថា ប្រធានអង្គប្រជុំ (ដែលពេលនេះ ជាលោក មៃ ផេន) មានតួនាទីត្រឹមជា​និមិត្តរូបប៉ុណ្ណោះ។ តួនាទីនោះ គឺ«បើក»លិខិតបញ្ជាក់ ដែលអះអាង​ពីសម្លេងឆ្នោត នៅតាមរដ្ឋនីមួយៗ និងមិនមានសិទ្ធិជំទាស់ ឬធ្វើការតវ៉ាអ្វីទេ។ ការជំទាស់ ឬការតវ៉ា ជាតួនាទីរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភា។

យ៉ាងណា នៅចំពោះហ្វូងមនុស្ស ដ៏សន្ធឹកសន្ធាប់ លោក ដូណាល់ ត្រាំ នៅតែបន្តចោទប្រកាន់ អំពីការលួចបន្លំសន្លឹកឆ្នោត ដូចដែល​លោក ធ្លាប់បានធ្វើ ជាច្រើនដងរួចមកហើយ។ តែការចោទប្រកាន់​របស់លោកកន្លងមក តែងត្រូវបានតុលាការច្រានចោល ដោយសារ​គ្មានភស្ដុតាង​ដាក់បន្ទុក៕



លំអិតបន្ថែមទៀត

ដំណឹង

ទីបំផុត ចូ បៃដិន ប្រកាសគម្រោង​ឈរឈ្មោះ សម្រាប់​អាណត្តិទី២

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមីនាថា លោក​ពិតជា​​មានគម្រោង​​ឈរឈ្មោះ សម្រាប់​អាណត្តិទី២ ដែលនឹងប្រព្រឹត្តិទៅ ...
កម្ពុជា

អាមេរិក​បន្ត​ឲ្យ​ក្រុង​ភ្នំពេញ ដោះលែង កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ

សហរដ្ឋអាមរិកបានបន្តជំរុញ ទៅរបបដឹកនាំឯកបក្ស នៅក្នុងប្រទេសកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយរាប់បញ្ចូល ទាំងការ«ដោះលែង» ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យជាប់ឃុំ នៅក្នុងពន្ធនាគារ និងប្ដូរមកក្នុងគេហដ្ឋាន ...
កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ស្ថានទូត​អាមេរិក បន្ទាប់ពី​បង្ហោះសារ​ថា កឹម សុខា ស្អាតស្អំ

ការបង្ហោះសារថា «លោក កឹម សុខា ស្អាតស្អំ» នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក កាលពីល្ងាចម្សិលម៉ិញ បានបង្កឲ្យក្រសួងការបរទេស របស់របបដឹកនាំក្រុងភ្នំពេញ ចេញមុខធ្វើប្រតិកម្មនៅថ្ងៃនេះ ដោយហៅការបង្ហោះនោះ ថាជា«ទង្វើក្នុងទិសដៅលំអៀង» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.