ឧកញ៉ាមហាសេដ្ឋីខ្មែរបួននាក់ ដែលក្នុងនោះ មានបីនាក់ ជាសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» ស្នើសុំទៅសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលពួកគេ ទៅក្នុងបញ្ជីខ្មៅ នៃបញ្ជីជនដែលត្រូវរងទណ្ឌកម្ម។ ខាងក្រោមនេះ ជាការពន្យល់ជាវីដេអូ បង្ហាញពីមូលហេតុនៃយុទ្ធនាការនេះ របស់អង្គការអន្តរជាតិ។
ឧកញ៉ាខ្មែរទាំងបួនរូប មានលោក ម៉ុង ឫទ្ធី – លោក លី យ៉ុងផាត់ – លោក ទ្រី ភាព និងលោក ឡៅ ម៉េងឃីន ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» អង្កេត និងលើកជារបាយការណ៍មួយឡើង ដើម្បីអំពាវនាវទៅសហរដ្ឋអាមេរិក ឲ្យដាក់ពួកគេ ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវរងទណ្ឌកម្ម។
ក្នុងយុទ្ធនាការ ដែលចាប់ផ្ដើមធ្វើ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកនោះ អង្គការអន្តរជាតិ ដែលមានទីតាំងធំ ក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានចាត់ទុកមហាសេដ្ឋីទាំងបួនរូប ថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគៃបន្លំនយោបាយ និងសេដ្ឋកិច្ចកម្ពុជា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា បន្តក្តោបក្តាប់អំណាចទាំងស្រុង។
សេចក្តីប្រកាសព័ត៌មាន របស់អង្គការ «Global Witness» ដែលសរសេរជាខេមរភាសា បានឲ្យដឹងថា៖ «ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងពិចារណា ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមួយចំនួន អង្គការ “Global Witness” សូមអំពាវនាវឱ្យបញ្ចូលបុគ្គលទាំងនេះ ក្នុងបញ្ជីដាក់ទណ្ឌកម្មផង ដោយសារតែពួកគេមានតួនាទី ក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យកម្ពុជា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្តឡើងក្រោមស្លាកក្រុមហ៊ុន របស់ពួកគេ»។
តើឧកញ៉ាទាំងបួនរូប បានធ្វើអ្វីខ្លះ នៅកម្ពុជា? ខាងក្រោមនេះ ជាវីដេអូពន្យល់ របស់អង្គការ «Global Witness» អមដោយការអះអាង ពីទង្វើខុសឆ្គង របស់សេដ្ឋីទាំងបួន រួមមានការរឹបអូសដីធ្លីពលរដ្ឋ រាប់ពាន់គ្រួសារ កាប់បំផ្លាញព្រៃឈើ រត់ពន្ធឈើខុសច្បាប់ បូមខ្សាច់ និងអាជីវកម្មកាស៊ីណូជាដើម។
» លោកព្រឹទ្ធសមាជិក ម៉ុង ឫទ្ធី ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលបានគាំទ្រ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ការផ្តល់អំណោយផ្នែកនយោបាយ និងការផ្តល់មូលនីធិ ដល់ផ្នែកយោធា៖
នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? ជួបជាមួយលោក ម៉ុង រិទ្ធី ជាអ្នកជំនួយញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលបានគាំទ្រ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនតាមរយៈការផ្តល់អំណោយផ្នែកនយោបាយ និងការផ្តល់មូលនីធិដល់ផ្នែកយោធា។ រាល់ការប្រឹងប្រែង របស់អន្តរជាតិដើម្បីបញ្ចប់អំពើពុករលួយ និងអំណាចផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ត្រូវតែតម្រង់ទិសដៅទៅកាន់បុគ្គលទាំងនោះដែលជាអ្នកផ្គត់ផ្គង់ថវិកាដល់របបនេះ។http://bit.ly/2JFOVir
Gepostet von Global Witness am Freitag, 20. Juli 2018
» លោកព្រឹទ្ធសមាជិក លី យ៉ុងផាត់ អ្នកជំនួញគ្រាក់របស់កម្ពុជា និងជាមហាឈ្មួញ លំដាប់ទី១ ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាច ជាង ៣០ ឆ្នាំ៖
នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? ខណៈដែលប្រជាជនកម្ពុជារៀបចំគូសសន្លឹកឆ្នោត ក្នុងការបោះឆ្នោតដ៏អាម៉ាស យើងសូមបង្ហាញមុខសមាជិកអ្នកជំនួញគ្រាក់ៗរបស់កម្ពុជា ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ។ គាត់ជាមហាឈ្មួញលំដាប់ទី ១។http://bit.ly/2JFOVir
Gepostet von Global Witness am Freitag, 20. Juli 2018
» លោក ទ្រី ភាព ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលប្រមូលទ្រព្យសម្បតិ្ត ធ្វើមានបានយ៉ាងសន្ធឹកសន្ធាប់ ក្នុងអំណាចគ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលណាពួកមហាសេដ្ឋីទាំងនេះ កាន់តែមានបាន និងកាន់តែមានអំណាចច្រើនប៉ុណ្ណា ពួកគេកាន់តែមានតម្រូវការ ក្នុងការទ្រទ្រង់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្ថិតក្នុងអំណាចកាន់តែយូរ។
នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? លោក ទ្រី ភាព ជាអ្នកជំនួយញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលប្រមូលទ្រព្យសម្បតិ្តធ្វើមានបានយ៉ាងសន្ធឹកសន្ធាប់ក្នុងអំណាចគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលណាពួកមហាសេដ្ឋីទាំងនេះកាន់តែមានបាននិងកាន់តែមានអំណាចច្រើនប៉ុណ្ណា ពួកគេកាន់តែមានតម្រូវការក្នុងការទ្រទ្រង់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្ថិតក្នុងអំណាចកាន់តែយូរ។http://bit.ly/2JFOVir
Gepostet von Global Witness am Freitag, 20. Juli 2018
» លោកព្រឹទ្ធសមាជិក ឡៅ ម៉េងឃិន ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកជំនួញគ្រាក់ៗ ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ ដែលបង្កផលវិបាកដ៏ហិនហោច៖
នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? អាជីពនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងឡើងតាមការចឹញ្ចឹមបីបាច់អ្នកទាំងនោះដែលគាំទ្រគាត់វិញ។ ឡៅ ម៉េងឃីន ជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំនួញគ្រាក់ៗមួយក្រុមតូច ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ ដែលបង្កផលវិបាកដ៏ហិនហោច។http://bit.ly/2JFOVir
Gepostet von Global Witness am Freitag, 20. Juli 2018
» វីដេអូបន្ថែម – លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ជានាយករដ្ឋមន្ត្រី កាន់កាប់អំណាចយូរជាងគេបំផុត ក្នុងលោក។ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ ក្នុងអំណាចគ្រប់គ្រងប្រទេស សមាជិកគ្រួសាររបស់គាត់ ទទួលបាននូវលាភសក្ការៈផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបង្កើតឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋស្លូតត្រង់។ សមាជិកត្រកូលហ៊ុនទាំងនេះ នឹងបាត់បង់អ្វីៗជាច្រើន បើមានការផ្លាស់ប្តូររដ្ឋាភិបាល៖
នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ជានាយករដ្ឋមន្ត្រីកាន់កាប់អំណាចយូរជាងគេបំផុតក្នុងលោក។ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ ក្នុងអំណាចគ្រប់គ្រងប្រទេស សមាជិកគ្រួសាររបស់គាត់ទទួលបាននូវលាភសក្ការៈផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបង្កើតឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់។ សមាជិកត្រកូលហ៊ុនទាំងនេះនឹងបាត់បង់អ្វីៗជាច្រើន បើមានការផ្លាស់ប្តូររដ្ឋាភិបាល។http://bit.ly/2JFOVir
Gepostet von Global Witness am Freitag, 20. Juli 2018
សូមបញ្ជាក់ដែរថា វីដេអូ និងការពន្យល់រៀបរាប់ អមនឹងវីដេអូ ទាំងអស់ខាងលើ ក៏ត្រូវបានអង្គការ «Global Witness» ធ្វើឡើងជាភាសាអង់គ្លេសដែរ៕