ឧកញ៉ាមហាសេដ្ឋី​ខ្មែរ«ទាំង៤នាក់» ដែលក្នុងនោះ មាន​៣នាក់​ជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបានអង្គការ​ឃ្លាំមើល​ពិភពលោក «Global Witness» ស្នើសុំទៅសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលពួកគេ ទៅក្នុង​បញ្ជីខ្មៅ នៃបញ្ជីជនដែលត្រូវរងទណ្ឌកម្ម។ ខាងក្រោមនេះ ជាការពន្យល់ជាវីដេអូ បង្ហាញពីមូលហេតុនៃយុទ្ធនាការនេះ របស់អង្គការអន្តរជាតិ។

ឧកញ៉ាខ្មែរ«ទាំង៤នាក់» មានលោក​ ម៉ុង ឫទ្ធី – លោក លី យ៉ុងផាត់​ – លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន​ ត្រូវបាន​អង្គការឃ្លាំមើល​ពិភពលោក អង្កេត និងលើកជារបាយការណ៍មួយឡើង ដើម្បីអំពាវនាវ​ទៅ​សហរដ្ឋ​អាមេរិក ឲ្យដាក់ពួកគេ ចូលទៅក្នុង​បញ្ជីខ្មៅ នៃជនដែលត្រូវរងទណ្ឌកម្ម។

ក្នុងយុទ្ធនាការ ដែលចាប់ផ្ដើមធ្វើ តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមកនោះ អង្គការអន្តរជាតិ ដែលមានទីតាំងធំ ក្នុងរាជធានី ឡុងដ៍ ចក្រភព​អង់គ្លេស បានចាត់ទុកមហាសេដ្ឋីទាំងបួនរូប ថាបាន​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់អង្គការ «​Global Witness» ដែលសរសេរជា​ខេមរភាសា បានឲ្យដឹងថា៖

«ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ​ “Global Witness” ​សូមអំពាវនាវ​ ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង ​ដោយសារ​តែ​ពួកគេ​​មាន​តួនាទី ​ក្នុង​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ​និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ​ប្រព្រឹត្តឡើង ​ក្រោម​ស្លាក​ក្រុមហ៊ុន ​របស់​ពួកគេ‍»។​

តើឧកញ៉ាទាំងបួនរូប បានធ្វើអ្វីខ្លះ នៅកម្ពុជា? ខាងក្រោមនេះ ជាវីដេអូពន្យល់ របស់អង្គការ «Global Witness» អមដោយ​ការអះអាង ពីទង្វើ​ខុសឆ្គង ​របស់​សេដ្ឋី​ទាំង​បួន រួម​មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់ ​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។

» លោកព្រឹទ្ធសមាជិក ម៉ុង ឫទ្ធី ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលបានគាំទ្រ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ការផ្តល់អំណោយ​ផ្នែកនយោបាយ និងការផ្តល់មូលនីធិ ដល់ផ្នែកយោធា៖

អ្នកឧកញ្ញា ម៉ុង រិទ្ធី

នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? ជួបជាមួយលោក ម៉ុង រិទ្ធី ជាអ្នកជំនួយញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលបានគាំទ្រ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនតាមរយៈការផ្តល់អំណោយផ្នែកនយោបាយ និងការផ្តល់មូលនីធិដល់ផ្នែកយោធា។ រាល់ការប្រឹងប្រែង របស់អន្តរជាតិដើម្បីបញ្ចប់អំពើពុករលួយ និងអំណាចផ្តាច់ការរបស់លោកនាយករដ្ឋមន្ត្រី ត្រូវតែតម្រង់ទិសដៅទៅកាន់បុគ្គលទាំងនោះដែលជាអ្នកផ្គត់ផ្គង់ថវិកាដល់របបនេះ។http://bit.ly/2JFOVir

Posted by Global Witness on Friday, July 20, 2018

» លោកព្រឹទ្ធសមាជិក លី យ៉ុងផាត់ អ្នកជំនួញគ្រាក់របស់កម្ពុជា និងជាមហាឈ្មួញ លំដាប់ទី១ ដែលបាន​ជ្រោមជ្រែង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាច ជាង ៣០ ឆ្នាំ៖

ឧកញ្ញា ទ្រី ភាព

នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? ខណៈដែលប្រជាជនកម្ពុជារៀបចំគូសសន្លឹកឆ្នោត ក្នុងការបោះឆ្នោតដ៏អាម៉ាស យើងសូមបង្ហាញមុខសមាជិកអ្នកជំនួញគ្រាក់ៗរបស់កម្ពុជា ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ។ គាត់ជាមហាឈ្មួញលំដាប់ទី ១។http://bit.ly/2JFOVir

Posted by Global Witness on Friday, July 20, 2018

» លោក ទ្រី ភាព ជាអ្នកជំនួញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលប្រមូលទ្រព្យសម្បតិ្ត ធ្វើមានបាន​យ៉ាងសន្ធឹកសន្ធាប់ ក្នុងអំណាច​គ្រប់គ្រងប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលណា​ពួកមហាសេដ្ឋី​ទាំងនេះ កាន់តែមានបាន និងកាន់តែមានអំណាច​ច្រើនប៉ុណ្ណា ពួកគេកាន់តែមានតម្រូវការ ក្នុងការទ្រទ្រង់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្ថិតក្នុងអំណាច កាន់តែយូរ។

ឧកញ្ញា ទ្រី ភាព

នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? លោក ទ្រី ភាព ជាអ្នកជំនួយញម្នាក់ ក្នុងចំណោមសមាជិកមហាសេដ្ឋីគ្រាក់ៗ ដែលប្រមូលទ្រព្យសម្បតិ្តធ្វើមានបានយ៉ាងសន្ធឹកសន្ធាប់ក្នុងអំណាចគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលណាពួកមហាសេដ្ឋីទាំងនេះកាន់តែមានបាននិងកាន់តែមានអំណាចច្រើនប៉ុណ្ណា ពួកគេកាន់តែមានតម្រូវការក្នុងការទ្រទ្រង់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្ថិតក្នុងអំណាចកាន់តែយូរ។http://bit.ly/2JFOVir

Posted by Global Witness on Friday, July 20, 2018

» លោកព្រឹទ្ធសមាជិក ឡៅ ម៉េងឃិន ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកជំនួញគ្រាក់ៗ ដែលបានជ្រោមជ្រែង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ ដែលបង្កផលវិបាក ដ៏ហិនហោច៖

ឧកញ្ញា ឡៅ ម៉េងឃីន

នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? អាជីពនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកសាងឡើងតាមការចឹញ្ចឹមបីបាច់អ្នកទាំងនោះដែលគាំទ្រគាត់វិញ។ ឡៅ ម៉េងឃីន ជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំនួញគ្រាក់ៗមួយក្រុមតូច ដែលបានជ្រោមជ្រែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្តោបក្តាប់អំណាចជាង ៣០ ឆ្នាំ ដែលបង្កផលវិបាកដ៏ហិនហោច។http://bit.ly/2JFOVir

Posted by Global Witness on Friday, July 20, 2018

» វីដេអូបន្ថែម – លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ជានាយករដ្ឋមន្ត្រី កាន់កាប់អំណាចយូរជាងគេបំផុត ក្នុងលោក។ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ ក្នុងអំណាចគ្រប់គ្រងប្រទេស សមាជិកគ្រួសាររបស់គាត់ ទទួលបាន​នូវលាភ​សក្ការៈផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះ ​បង្កើតឱ្យមាន​ផលវិបាក ​យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ​ស្លូតត្រង់។ សមាជិកត្រកូលហ៊ុនទាំងនេះ នឹងបាត់បង់អ្វីៗជាច្រើន បើមានការផ្លាស់ប្តូរ​រដ្ឋាភិបាល៖

ក្រុមក្រួសារត្រកូល ហ៊ុន

នរណាខ្លះទទួលផលពីការស្លាប់នៃប្រជាធិបតេយ្យនៅកម្ពុជា? លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា ជានាយករដ្ឋមន្ត្រីកាន់កាប់អំណាចយូរជាងគេបំផុតក្នុងលោក។ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ ក្នុងអំណាចគ្រប់គ្រងប្រទេស សមាជិកគ្រួសាររបស់គាត់ទទួលបាននូវលាភសក្ការៈផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះបង្កើតឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់។ សមាជិកត្រកូលហ៊ុនទាំងនេះនឹងបាត់បង់អ្វីៗជាច្រើន បើមានការផ្លាស់ប្តូររដ្ឋាភិបាល។http://bit.ly/2JFOVir

Posted by Global Witness on Friday, July 20, 2018

សូមបញ្ជាក់ដែរថា វីដេអូ និងការពន្យល់រៀបរាប់ អមនឹងវីដេអូ ទាំងអស់ខាងលើ ក៏ត្រូវបានអង្គការ «Global Witness» ធ្វើឡើង ជាភាសា​អង់គ្លេសដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បន្ត​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព

ដើម្បី​ពង្រឹង​និង​ពង្រីក​មិត្តភាព ៖ បន្ទាប់ពីទស្សនកិច្ចពីរថ្ងៃ នៅក្នុងប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចរបស់លោក សម្រាប់រយៈពេល២ថ្ងៃទៀត ទៅកាន់រដ្ឋធានី ហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៦ ...
កម្ពុជា

ស្រុតអគារនៅខេត្តព្រះសីហនុ៖ សម រង្ស៊ី ចង្អុល​ដាក់​ ហ៊ុន សែន

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ហេតុការណ៍នៃការបាក់ស្រុតអគារ ដែលកំពុងស្ថិតក្នុងការសាងសង់ នៅខេត្តព្រះសីហនុ ជាការទទួលខុសត្រូវ នៃរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រធានស្ដីទីគណបក្សប្រឆាំង ...
កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.