កម្ពុជាដំណឹង

ហ៊ុន សែន៖ កម្ពុជា-ចិន ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការគាំទ្រជាថ្មីទៀត ចំពោះនយោបាយ នៃមហាយក្សកុម្មនីស្ដិ៍ចិន ដែលបានចាត់ទុកទំនាក់ទំនង «កម្ពុជា-ចិន» ថាជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា«មិត្តដែកថែប» ដែលស្ថិតស្ថេររឹងមាំ ជាដរាប។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងជំនួបមួយ ជាមួយលោក «Qin Yizhi» អនុរដ្ឋមន្ត្រីចិន ទទួលបន្ទុករដ្ឋបាល និងបទបញ្ជតិទីផ្សារ កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅចំពោះមន្ត្រីថ្នាក់ទាបមួយរូប នៃរដ្ឋាភិបាលចិនប្រជាមានិត លោក ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិន ដែលបានជួយកម្ពុជា ឲ្យរីកចម្រើនមកដល់សព្វថ្ងៃ និងបានលើកទឹកចិត្ត ដល់វិនិយោគគិនចិន ឲ្យបន្តការវិនិយោគ ជាមួយនឹងជំនឿទុកចិត្តខ្ពស់ មកលើការដឹកនាំរបស់លោក។

លោក ហ៊ុន សែន បានថ្លែងទៀតថា លោកគាំទ្រនូវការចង្អុលបង្ហាញ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi JinPing) ដែលបានចាត់ទុកទំនាក់ទំនង រវាងគ្នានៃកម្ពុជា-ចិន ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលស្ថិតស្ថេររឹងមាំជាដរាប។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងប៉ុន្មានថ្ងៃ មុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ខាងមុខ។ នៅក្នុងដំណើរ ទៅកាន់ប្រទេស​ចិននេះ លោក ហ៊ុន សែន បានអះអាងថា លោកនឹងគ្រោង ជួបលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី ឃឺជាំង នៃប្រទេសចិននោះផង។

សម្រាប់អនុរដ្ឋមន្ត្រីចិនវិញ បានលើកឡើងចំពោះលោក ហ៊ុន សែន អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលលោកអះអាងថា មានតាំងពីជាង២០០០ឆ្នាំមុន។ លោក «Qin Yizhi» ថា ក្នុងពេលបច្ចុប្បន្នេះ កម្ពុជា-ចិន កំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ អំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើន ដុះដាលពីមួយឆ្នាំ ទៅមួយឆ្នាំ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា ...
កំសាន្ដ

«ទទាយំឆ្លង» ចេញ​ទំនុកថ្មី​ទៀត តែ​មិនមែន​ចេញ​ពី ហ៊ុន សែន ទេ!

ពីនេះពីនោះ – បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេះប្ដូរទំនុកបទដើម របស់ចម្រៀង«ទទាយំឆ្លង»បាន ចុះហេតុអ្វី អ្នកផ្សេងមិនអាចធ្វើបានដែរ? នោះ គឺជាទំនុកថ្មីមួយ និពន្ធដោយម្ចាស់គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ ...
កម្ពុជា

ហ៊ុន សែន មិនបាន​ទៅបី​ចៅស្រី​ទើបនឹងកើត ព្រោះជំងឺ​«Covid-19»

Covid-19 ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងប្រកាសឲ្យដឹង ថាលោកមានចៅថ្មី​មួយរូបទៀត។ តែផ្ទុយពីគ្រួសារលោក ក្នុងនោះរួមទាំងភរិយាលោកផង ដែលបានទៅ​ចាប់បី​ទារិកាថ្មី បុរសខ្លាំងកម្ពុជាអះអាងថា លោកមិនអាច​ទៅបីចៅ«ទី២១»រូបនេះ បានឡើយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.