• FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

    ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលបានផ្ញើរ ទៅកាន់គណកម្មាធិការមួយ នៃរដ្ឋសភាអូស្ត្រាលី។ ពីរដ្ឋធានីប៉ារីស (បារាំង) សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលហៅកាត់ តាមភាសាបារាំង «FIDH» បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ចំនួន៣ទំព័រ ក្នុងថ្ងៃព្រហស្បត្តិ៍ទី៣០ ខែមេសានេះ គាំទ្រកោះអូស្ត្រាលី ក្នុងការពង្រឹង និងការពារសិទ្ធិមនុស្ស តាមរយៈច្បាប់មួយ ដែលនឹងដាក់​ទណ្ឌកម្ម​«មេកន្ទ្រាញ»​ទាំងឡាយ ដែលទទួលខុសត្រូវធ្ងន់ធ្ងរ ក្នុងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយ ជាពិសេសដូចយ៉ាង ...
  • ហេតុអ្វី​ឧកញ៉ា​ទាំង​៤នាក់ ត្រូវ​បាន​ស្នើ​ដាក់​ចូល​បញ្ជី​ខ្មៅ?

    ឧកញ៉ាមហាសេដ្ឋី​ខ្មែរបួន​នាក់ ដែលក្នុងនោះ មាន​បីនាក់ ​ជា​សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» ស្នើសុំទៅសហរដ្ឋអាមេរិក ដើម្បីដាក់បញ្ចូលពួកគេ ទៅក្នុងបញ្ជីខ្មៅ នៃបញ្ជីជនដែលត្រូវរងទណ្ឌកម្ម។ ខាងក្រោមនេះ ជាការពន្យល់ជាវីដេអូ បង្ហាញពីមូលហេតុនៃយុទ្ធនាការនេះ របស់អង្គការអន្តរជាតិ។ ឧកញ៉ាខ្មែរទាំងបួនរូប មានលោក​ ម៉ុង ឫទ្ធី – លោក លី យ៉ុងផាត់​ – លោក​ ទ្រី ភាព និង​លោក ​ឡៅ ម៉េងឃីន​ ត្រូវបានអង្គការឃ្លាំមើលពិភពលោក «Global Witness» អង្កេត ...