កម្ពុជាដំណឹង

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងត្រៀមដាក់ប្រទេស ក្នុងគ្រោះមានអាសន្ននោះទេ។

តួលេខរកឃើញ នៃអ្នកឆ្លងជំងឺ «Covid-19» ចំនួន ១១០០នាក់ នៅក្នុងប្រទេស​កម្ពុជានោះ  មានផ្សាយនៅក្នុងគេហទំព័រ «epidemicforecasting.org» ដែលជាគេហទំព័រ របស់គម្រោងរួមគ្នាមួយ ហៅថា «Epidemic Forecasting» រវាងក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ ចម្រុះជាច្រើននាក់ ជាពិសេសមកពីសាកលវិទ្យាល័យធំៗ និងល្បីៗក្នុងពិភពលោក ចំនួនបួន។

ស្ថាប័នធំៗទាំង៤នោះ រួមមានវិទ្យាស្ថាន «Future of Humanity» សាកលវិទ្យាល័យ «Harvard» សាកលវិទ្យាល័យ «Oxford» និងសាកលវិទ្យាល័យជាតិ របស់ប្រទេសអូស្ត្រាលី (Australian National University)។

វិធីសាស្ត្រ នៃការគណនាតួលេខ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ បញ្ជាក់ថា ពួកគេ​បាន​ប្រើប្រាស់គំរូ នៃការរាតត្បាត ដោយផ្អែកលើទិន្នន័យជាក់ស្តែង នៅក្នុងពិភពលោក ដែលកំពុងកើតមាន និងគំរូ នៃការធ្វើដំណើរ​បម្លាស់ទី របស់ពលរដ្ឋ នៅក្នុងប្រទេស​កម្ពុជា។

គេហទំព័រខាងលើ បានសរសេរ ឲ្យដឹងបន្ថែមថា តួលេខដែលគណនាឃើញ អាចប្រែប្រួល ទៅតាមកត្តាជាច្រើន ដូចជា សន្ទុះនៃការរាតត្បាត អាកាសធាតុ ការធ្វើតេស្តិ៍ ការតាមដាន ឬការចាក់វ៉ាក់សាំងជាដើម។

មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញ«តួលេខផ្លូវការ» ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ១២០នាក់ (រកឃើញករណីថ្មី១នាក់ សម្រាប់ថ្ងៃសៅរ៍ ទី១១ ខែមេសានេះ)។ របាយការណ៍ផ្លូវការដដែល បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៧៥នាក់ និងនៅតែអះអាងថា គ្មានការឆ្លង នៅក្នុងសហគមន៍នៅឡើយ។

ក្រុមអ្នកឃ្លាំមើល រួមនឹងមេដឹកនាំ គណបក្សប្រឆាំងផង បានបរិហាររដ្ឋាភិបាលក្រុងភ្នំពេញ ថាមានបំណងលាក់តួលេខ និងមានបំណង ចង់ដាក់ប្រទេសកម្ពុជា ឲ្យដូចជាប្រទេសកូរ៉េ​ខាងជើង (ករណីឆ្លងមាន ០នាក់)។ តែការលើកឡើងនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកចេញមុខ ធ្វើការទាត់ចោល ដោយអះអាងថា កម្ពុជាគ្មានភាពចាំបាច់ ដើម្បីលាក់តួលេខទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​ការពង្រត់​សកម្មជន​ថៃ ច្បាស់ជាមាន ហ៊ុន សែន នៅពី​ក្រោយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម លើកដំបូងរបស់លោក ចំពោះ​ការចាប់ពង្រត់ សកម្មជន​នយោបាយ​​ថៃ​ម្នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ដោយសង្កត់ធ្ងន់ថា ...
កម្ពុជា

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ...
កម្ពុជា

ហ៊ុន សែន បន្ទោស​អភិបាល​ខេត្ត-ក្រុង ថាមិនប្រើ​អំណាច​ផ្អាកមង្គលការ

នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.