• អាយ៉ៃឆ្លងឆ្លើយ ព្រាប កុល – សុខ ទូច ជុំវិញ​«ភាសាជម្រេញ»

    សង្គ្រាម​ប៉ាកកា​បានផ្ទុះឡើង រវាងមេដឹកនាំពីររូប ដែលបណ្ដាលពីការអះអាងដដែលៗមួយ ដែលត្រូវបានភាគីម្ខាង ចាត់ទុកថាជា«ភាសាជម្រេញ»។ បើតាមលោក ព្រាប កុល នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា «ភាសាជម្រេញ»​នោះ មានខ្លឹមសារជាអាទិ៍ ឬខ្លឹមសារប្រហាក់ប្រហែលដូច្នេះ «ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)»។ ក្នុងពេលកន្លងមក ភាសាមួយឃ្លាខាងលើ ឬឃ្លាប្រហាក់ប្រហែលរបៀបនេះ មិនមែនធ្លាយចេញ ពីមាត់មនុស្ស​តែម្នាក់ទេ។ ប៉ុន្តែនៅថ្ងៃនេះ លោក សុខ ទូច ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា ត្រូវបានលោក ព្រាប កុល ចុចចំឈ្មោះ ឲ្យឡើងមកច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោក។ មេដឹកនាំអង្គការតម្លាភាពកម្ពុជា បានសរសេរ​នៅក្នុង​សារបង្ហោះ​របស់លោកថា៖ «សូមផ្ញើចម្លើយទៅ ...
  • សួន សេរីរដ្ឋា ថ្លែងពី​«ខ្លាសេដ្ឋកិច្ច» ដែលទិញ​អំបិលទឹកភ្លើង​ពីបរទេស

    កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យ​ថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះ​រក​ការងារ​ឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូល​ពីបរទេស​ដែរ។ អតីតប្រធានគណបក្សអំណាចខ្មែរ បានរៀបរាប់នៅលើបណ្ដាញសង្គមថា មេដឹកនាំ​មិន​ដែលឲ្យពលរដ្ឋថៃ ដែលមានចំនួនដល់ទៅជាង៧០លាននាក់ ខ្វះការងារធ្វើឡើយ។ លោក​ថា៖ «មិនតែប៉ុណ្ណោះ គេអាចដឹកនាំដោយផ្តល់ការងារតំលៃខ្ពស់ ដល់ពលករ ៣ ប្រទេសថែម​ទៀត​ក្នុងតំបន់ គឺផ្តល់ការងារឲ្យខ្មែរ ឲ្យលាវ និងឲ្យភូមា មានការងារធ្វើ… ហើយមេដឹកនាំ​សៀម ក៏មិនដែលខ្វល់ចង់បាន “EBA” ពីអ៊ឺរ៉ុបដែរ។» «មើលមកស្រុកខ្មែរ ដែលពួកមេដឹកនាំរាល់ថ្ងៃនេះ ខំអួតខ្លួនថា ជាខ្លាសេដ្ឋកិច្ចថ្មីក្នុង​តំបន់​នោះ ...
  • រដ្ឋាភិបាល​បារាំង​ហៅ​«កងទ័ព» ឲ្យជួប​ទប់​បាតុកម្ម​អាវកាក់​លឿង

    ក្រុមដើរល្បាតនៃ«កងទ័ព»បារាំង ប្រឆាំងភេរវកម្ម នឹងត្រូវដាក់ពង្រាយ ដើម្បីជួយពង្រឹកសណ្ដាប់ធ្នាប់ នៅថ្ងៃសៅរ៍ខាងមុខ ក្នុងក្របខណ្ឌនៃបាតុកម្ម របស់បណ្ដាជនអាវកាក់លឿង ជាពិសេសដើម្បីការពារអាគារសាធារណៈ និងចំណុចសំខាន់ៗ ផ្សេងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក «Benjamin Griveaux» បានថ្លែងឲ្យដឹងដូច្នេះ កាលពីល្ងាចថ្ងៃពុធម្សិលម៉ិញ។ លោកថា ការសម្រេចនេះ ដែលប្រកាសឡើង ដោយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនោះ នឹងអនុញ្ញាតឲ្យកងកម្លាំងនគរបាល ផ្ចង់ប្រតិបត្តិការរបស់ខ្លួន តែជាមួយបាតុកម្មរបស់ក្រុមអាវកាក់លឿង និងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកនាំពាក្យបានបន្តថា៖ «យើងមាននៅក្នុងសមត្ថកិច្ចរបស់យើង នូវការដើល្បាតបែបនេះរបស់កងទ័ព ហើយដែលអាចឆ្លើយតបតាមតម្រូវការ យ៉ាងត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពទីកន្លែងទាំងឡាយ ...
  • ហ៊ុន សែន ថា​គណៈប្រតិភូ EU គ្មាន​«ឋានានុក្រមស្មើ»​ត្រូវជួប​លោកទេ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបញ្ជាក់ថា អវត្តមាននៃជំនួបរវាងរូបលោក និងគណៈប្រតិភូនៃសហភាពអ៊ឺរ៉ុប «EU» ដែលធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងរយៈពេល២ថ្ងៃមកនេះ គឺដោយសារគណៈប្រតិភូទាំងនោះ មិនមាន«ឋានានុក្រមស្មើ» ដែលអាចជួបជាមួយរូបលោក ដែលមានឋានៈជានាយករដ្ឋមន្ត្រីនោះទេ។ ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នកវិភាគ ដែលអះអាងថា ជំនួបដែលកើតមាន តែរវាងគណៈប្រតិភូ «EU» ជាមួយលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ហើយមិនមានជំនួប ជាមួយរូបលោកនោះ គឺជាការបែកបាក់ផ្ទៃក្នុង នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ...
  • ហ៊ុន សែន ថា សម រង្ស៊ី ជាមនុស្សដ៏អន់​បំផុត ដែល​គ្រប់គ្រង​ក្រុមខ្លួន​​មិនបាន

    «បើអ្នកឯងទុកឲ្យគេបំបែកបានដូច្នេះ អ្នកឯងមិនស័ក្ដិសមធ្វើជាមេដឹកនាំទេ» នេះ ជាសារនយោបាយរបស់លោក ហ៊ុន សែន ដែលថ្លែងសំដៅទៅលោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ជុំវិញការលើកឡើងថា យុទ្ធនាការចុងក្រោយ នៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីសំណាក់មន្ត្រីគណបក្សប្រឆាំងមួយចំនួន ជាកលល្បិចបំបែកបំបាក់ របស់លោកនាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះលោក សម រង្ស៊ី ទេ នៅក្នុងការថ្លែងរបស់លោក នាព្រឹកថ្ងៃព្រហស្បត្តិទី២១ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងពិធីចែកសញ្ញាបត្រមួយ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ តែបើទោះជាលោកនាយករដ្ឋមន្ត្រី លើកនិយាយពីសត្វ«ទទា»ក៏ដោយ ក៏ភាសានយោបាយរបស់លោក ត្រូវបានគេមើលឃើញថា ...
  • EU ពិន័យ GOOGLE ១,៤៩ពាន់​លានអ៊ឺរ៉ូ អំពី​ការរាំងខ្ទប់​គូប្រជែង

    សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយ​នៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់​លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ដែលបណ្ដាលឲ្យជម្រើស របស់អ្នកប្រើប្រាស់ ត្រូវបានរាំងខ្ទប់។ នេះ បើតាមការអះអាងឲ្យដឹង របស់គណៈកម្មការអ៊ឺរ៉ុប ដែលប្រកាសចេញពីរាជធានី ព្រុយស៊ែល នៃប្រទេសប៊ែលហ្សិក ក្នុងរសៀលថ្ងៃពុធ ទី២០ ខែមិនា ឆ្នាំ២០១៩។ ការពិន័យលើកនេះ ជាការសម្រេចលើកទី៣ហើយ របស់សហភាពអ៊ឺរ៉ុប ក្នុងរយៈពេលមិនដល់២ឆ្នាំផងទេ ដើម្បីអនុវត្តន៍គោលការណ៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងការប្រើវិធីសាស្ត្រ​ខុសច្បាប់ (ឬតាមផ្លូវងងឹត) ដើម្បីបំបាក់​គូប្រជែង។ ...