សហរដ្ឋអាមេរិក​នឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ប្រភេទ«Johnson&Johnson» ប្រមាណ​ជាង១លានដូស ជូនដល់ប្រជាជន​កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ បើតាមសំណេរជូនដំណឹង របស់​ភ្នាក់ងារ​រដ្ឋាភិបាលអាមេរិក «USAID» នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន។

ភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា «USAID» បានជូនដំណឹង​ជាខេមរភាសា​ដូច្នេះថា៖

«សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង “Johnson & Johnson” ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើងកំពុងតែធ្វើការ​យ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា យន្តការ”COVAX” អង្គការសុខភាពពិភពលោក និងអង្គការ”UNICEF” ដើម្បីបញ្ជូនវ៉ាក់សាំង​ទាំង​នោះមក ក្នុងពេលឆាប់ៗខាងមុខ​នេះ។»

វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ជាជំនួយថ្មីមួយទៀត ចេញពីពិភពលោកសេរី បន្ទាប់ពីជំនួយវ៉ាក់សាំង​របស់​ប្រទេស​ជប៉ុន ប្រភេទ «AstraZeneca» ចំនួន១លានដូស តាមរយៈយន្តការ«COVAX» ដែលនឹងបញ្ជូន​មកដល់​កម្ពុជា ក្នុងល្ងាចថ្ងៃសុក្រទី២៣ ខែកក្កដានេះ។

វ៉ាក់សាំង«Johnson&Johnson» ឬហៅម្យ៉ាងទៀត «vaccin COVID-19 Janssen» ជាវ៉ាក់សាំងដែលប្រើ​បច្ចេកវិទ្យា «Viral vector» និងអាចត្រូវបានប្រើ ត្រឹមតែ«១ដូស»ប៉ុណ្ណោះ (ខុសពីវ៉ាក់សាំងដទៃទៀត ដែលតម្រូវ​ឲ្យចាក់ ចាប់ពី២ដូសឡើង)។ ក្នុងការសាកល្បងជំហានទី៣ (ជំហានចុងក្រោយ) បានឲ្យដឹងថា វ៉ាក់សាំងនេះ​អាច​បង្ការការចម្លងមេរោគ ក្នុងកម្រិត៦៧% និងបង្ការការធ្លាក់ខ្លួនឈឺ​ក្នុងកម្រិតធ្ងន់ បានរហូតដល់​៩៤%៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺ​កើន«ដល់​២២៣៣​ករណី ស្លាប់១០នាក់»

ប្រទេសកម្ពុជា​បន្តរកឃើញ​អ្នកផ្ទុកមេរោគកូវីដ-១៩ (Covid-19) ចំនួន៨៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើង ដល់​២២៣៣​ករណី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។ រីឯអ្នកជំងឺដែលទទួលមរណភាព ដោយសារជំងឺនេះ ត្រូវបានប្រកាសតួលេខជាផ្លូវការ មានចំនួន១០នាក់ រាប់មកដល់ម៉ោងនេះ។ ...
កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ថ្លែង​​«សារដំបូង»​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។ ការថ្លែងរបស់បុរសខ្លាំង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.