កម្ពុជាដំណឹង

អាមេរិកស្នើជាថ្មី​​ឲ្យ​ក្រុងភ្នំពេញ​ស៊ើបអង្កេត​«ពេញលេញ»​លើ​ឃាតកម្ម កែម ឡី

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានប្រកាសអំពាវនាវសារជាថ្មី ឲ្យរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេត​«ពេញលេញ ប្រកបដោយតម្លាភាព និងគួរឲ្យទុកចិត្តបាន» ក្នុងឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលបានកើតឡើង កណ្ដាលរាជធានីភ្នំពេញ កាលពីបីឆ្នាំមុន។

នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត កាលពីប៉ុន្មានម៉ោងមុន បានសរសេរឲ្យដឹងថា៖ 

«នៅខួបលើកទី ៣ នៃការស្លាប់របស់លោក រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមអំពាវនាវសារជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេត ពេញលេញ ប្រកបដោយតម្លាភាព និងគួរអោយទុកចិត្តបាន ទៅលើការធ្វើឃាត លើលោក កែម ឡី។»

ស្ថានទូតនៃប្រទេសមហាអំណាច បានបន្តថា៖

«យើងក៏សូមសម្តែងផងដែរ នូវសមានទុក្ខសារជាថ្មី ដល់គ្រួសាររបស់លោក កែម ឡី ដែលនៅកំពុងរង់ចាំ ហើយនៅសង្ឃឹមនៅឡើយ លើការទទួលខុសត្រូវពេញលេញ ចំពោះការសម្លាប់ដ៏កំសាក និងដោយមិនសមហេតុផល លើរូបលោក។»

«ការស៊ើបអង្កេត​បែប​លេងសើច និងសវនាការបែប​លាង​សម្អាត… »

អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីល្បាញ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករ​ឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ មកដល់ថ្ងៃនេះ មានតែបុរស អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស។

បណ្ដុំអង្គការជាតិ-អន្តរជាតិធំៗ និងល្បីៗ ចំនួន២៤ បានចេញសេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយមួយ ចាត់ទុកបុរស អឿត អាង ខាងលើ ថាគ្រាន់តែជាជនសង្ស័យម្នាក់ ដែលកើតចេញពីការស៊ើបអង្កេត បែបលេងសើច របស់អាជ្ញាធរក្រុងភ្នំពេញ ដើម្បី​យកទៅ​ផ្ដន្ទាទោស តាមរយៈសវនាការមួយ បែបលាងសម្អាត របស់តុលាការកម្ពុជាប៉ុណ្ណោះ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ពោលគឺមុនមួយថ្ងៃ នៃខួបបីឆ្នាំ ក្រុមអង្គការជាតិ-អន្តរជាតិទាំងនោះ បានរំឮកកម្ពុជា ពីកាតព្វកិច្ចរបស់ប្រទេសនេះ នៅចំពោះច្បាប់ និងកតិកាសញ្ញាអន្តរជាតិទាំងឡាយ ដែលកម្ពុជាជារដ្ឋភាគី ក្នុងការបើកការស៊ើបអង្កេតមួយ ដែលមានលក្ខណៈឯករាជ្យ ទទួលយកបាន និងមានប្រសិទ្ធិភាព ចំពោះមរណភាពណាក៏ដោយ ដែលរងការសង្ស័យថា ខុសច្បាប់៕

(English below) នៅខួបលើកទី ៣ នៃការស្លាប់របស់លោក រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមអំពាវនាវសារជាថ្មី…

Posted by U.S. Embassy Phnom Penh, Cambodia on Thursday, July 11, 2019


លំអិតបន្ថែមទៀត

ដំណឹង

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ត្រាំ បដិសេធជ័យជំនះ​របស់ បៃដិន

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធ​ទទួលស្គាល់ បរាជ័យ​របស់ខ្លួន និង បដិសេធជ័យជំនះ​របស់ ចូ បៃដិន (Joe ...
ដំណឹង

គីម ជុង-អ៊ុន ថាកូរ៉េខាងជើង​នឹងមាន«នាវាមុជទឹក​នុយក្លេអ៊ែរ»

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោក​នឹងមាន​«នាវាមុជទឹក​នុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» ...
ដំណឹង

អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.