កម្ពុជាដំណឹង

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» បានជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿង​លោក កឹម សុខា សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ផង។

ស្ថានទូតសហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោក «Joseph H. Felter» បានជួបជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ដោយពិភាក្សាពីចក្ខុវិស័យរួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ភាព​បើកចំហ និង​មាន​ភាពសេរី។

ក្នុងជំនួបនោះ ក៏មានការពិភាក្សាដែរ ជុំវិញទំនាក់ទំនងដ៏ល្អមួយ ​រវាង​យោធា និង​យោធា​ ថាអាចជួយ​កម្ពុជា ​ក្នុងការ​រក្សា​អធិបតេយ្យភាព​របស់ខ្លួន​បាន ដោយ​គ្មាន​ការបង្ខិតបង្ខំ ដើម្បី​ធានាបាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យ​របស់​ប្រទេស​នេះ  សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

សេចក្ដីជូនដំណឹងរបស់ស្ថានទូត នៃប្រទេសមហាអំណាច បានបញ្ជាក់ថា លោកឧបការីរង ​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក នឹង​ពិភាក្សា​ពី​ជំហាន​បន្ទាប់ សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ រ​វាង​យោធា​និង​យោធា នៅពេលដែល​រដ្ឋាភិបាល​កម្ពុ​ជា មាន​ភាពជឿនលឿន ​ក្នុងការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែទម្រង់ ដែល​រួមមាន​ការទម្លាក់​ចោល​ប​ទ​ចោទប្រកាន់ ​លើ​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មានដំណើរការ​​ដោយ​សេរី​។

យ៉ាងណា ស្ថានទូតសហរដ្ឋអាមេរិក មិនបានបញ្ជាក់ថា លោក «Joseph H. Felter» បានជជែកពីករណីលោក កឹម សុខា នៅក្នុងជំនួបជាមួយលោក នាង ផាត នោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ​ ក្រសួងការពារជាតិ​ និងឯកឧត្តម បណ្ឌិត​ JOSEPH FELTER…

Gepostet von នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា am Montag, 14. Januar 2019

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងអាជ្ញាធរ ចូលទៅចាប់ខ្លួន ដល់ក្នុងគេហដ្ឋាន កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងបញ្ជូនខ្លួនលោក ទៅឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម។ នៅមួយឆ្នាំក្រោយមក លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ ផ្ទេរការឃុំខ្លួននេះ មកនៅក្នុងគេហដ្ឋានរបស់លោកវិញ ឯរាជធានីភ្នំពេញ។

មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយពេល ប្រមាណជិត១ឆ្នាំកន្លះហើយ និងកំពុងស្ថិតក្នុងដំណាក់កាល នៃការស៊ើបសួរនៅឡើយ។

ការឃុំឃាំងមេដឹកនាំគណបក្សប្រឆាំង រួមនឹងចំណាត់ការដទៃទៀត ពីរបបដឹកនាំរបស់លោក ហ៊ុន សែន បានរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីបណ្ដាប្រទេស លោកខាងលិច ដែលជាលំហរទីផ្សារដ៏ធំបំផុត សម្រាប់ឲ្យកម្ពុជា នាំផលិតផល​ចេញទៅលក់។

ប្រតិកម្មរបស់បស្ចឹមលោក ដែលមកដល់ពេលនេះ មានលក្ខណៈស្រួចស្រាវ ដោយហេតុថា សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំក្រុង ភ្នំពេញ ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។

នីតិវិធីខាងលើ របស់សហភាពអ៊ឺរ៉ុប អាចនឹងត្រូវសហរដ្ឋអាេមរិក ដើរតាមដែរ។ កាលពីថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ​២០១៩សប្ដាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់សំណើរច្បាប់ថ្មីមួយ ដើម្បីតម្រូវឲ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trumps) លប់​ចោល​ការអនុគ្រោះពន្ធអាមេរិក ហៅកាត់ថា «GSP» ចេញពីកម្ពុជាដូចគ្នា៕



លំអិតបន្ថែមទៀត

កំសាន្ដ

ការជួយសង្គ្រោះ តាម​ឧទ្ធម្ភាគចក្រ ដែល​ធ្វើឲ្យ​«វិលមុខ»

ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាម​ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។ ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ...
ដំណឹង

អៀរ៉ង់​ថា​ខ្លួន​បាន«បាញ់កម្ទេច ឌ្រូនស៊ើបការ​អាមេរិក​មួយគ្រឿង»

យន្ដហោះបញ្ជាពីចំងាយ (Drone) ប្រភេទ «Global Hawk» ផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Northrop Grumman» ត្រូវបាន«បាញ់កម្ទេច» តាំងពីព្រឹកទាបភ្លឺ ក្នុងខេត្ត«Hormozgan» ដែលនៅជាប់សមុទ្រ ...
កម្ពុជា

សម រង្ស៊ី ថានឹងវិល​មកកម្ពុជា​ដើម្បីចាប់ ហ៊ុន សែន យកទៅ​កាត់ទោស

មេដឹកនាំប្រឆាំងបានបង្ហាញជំនឿមុតមាំថា ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជា មិនមែនដើម្បីដើរចូល ទៅឲ្យអាជ្ញាធរបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួនលោកនោះទេ។ លោក សម រង្ស៊ី បានថ្លែងពីក្រុងសៀតថល សហរដ្ឋអាមេរិកមកថា លោកត្រឡប់ចូលស្រុកវិញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.