កម្ពុជាដំណឹង

ថ្ងៃនេះ​ជាខួប​ទី៥៨ ដែល​តុលាការ​អន្តរជាតិ​សម្រេចថា ព្រះវិហារ​ជា​របស់​ខ្មែរ

ព្រះវិហារ​ជា​របស់​ខ្មែរ ៖ ថ្ងៃទី១៥ ខែមិថុនានេះ កាលពី៥៨ឆ្នាំមុន (ឆ្នាំ១៩៦២) គឺជាថ្ងៃ​ដែល​ប្រជាជាតិខ្មែរ លោត​សប្បាយ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់) បានសម្រេច​ឲ្យ​កម្ពុជា​ឈ្នះថៃ លើសំនុំរឿងក្ដី នៃប្រាសាទព្រះវិហារ ដែលត្រូវបាន​ឈ្លានពាន ដោយ​កងទ័ព​ថៃ។

តុលាការក្រុងឡាអេ បានប្រកាសទទួលស្គាល់ទឹកដី នៃប្រាសាទព្រះវិហារ ថាជាកម្មសិទ្ធ​របស់កម្ពុជា ហើយបានដាក់កំហិត ឲ្យប្រទេសថៃត្រូវដកកងទ័ព ចេញពីទីនោះ ព្រមទាំង​សងមកកម្ពុជាវិញ នូវវត្ថុទាំងឡាយណា ដែលថៃបានយកចេញពីប្រាសាទ។

ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំដងរែក ដែលជាជួរភ្នំដ៏វែងអន្លាយ លាតសន្ធឹង នៅ​ស្រប​នឹងព្រំដែន កម្ពុជា-ថៃ។ ប្រាសាទនេះ ដែលសង់ឡើងដោយវីរបុរសខ្មែរ មាន​វ័យ​ចំណាស់ តាំងពីសតវត្សទី១១ និងត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ពិភពលោក របស់អង្គការអ៊ុយនេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

រូបភាពខាងក្រោមនេះ បង្ហាញពីព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គ បាន​យាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទព្រះវិហារ ដើម្បីបង្ហាញពី​ជ័យជំនះ​នេះផង និងបង្ហាញពី​មោទនភាពជាតិ របស់កម្ពុជានាពេលនោះផង។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)

រីឯរូបភាពខាងក្រោម ជាទិដ្ឋភាព នៅក្នុងសាលាក្ដីយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់)។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ​សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ​មុនលោក កែម ...
របាយការណ៍

ក្នុង​អង្គប្រជុំ អ.ស.ប សម្ដេច សីហនុ បដិសេធ​ថ្ងៃ៧មករារបស់​វៀតណាម

បន្ទាប់ពីបានចាកចេញ ពីព្រះបរមរាជវាំង យ៉ាងប្រថុចញ៉ុច ឆ្ពោះកាន់ព្រំដែន កម្ពុជាថៃ ក្នុងដើមខែមករា ឆ្នាំ១៩៧៩ សម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ យាងឲ្យត្រឡប់មករាជធានីភ្នំពេញវិញ មុននឹងចាត់​ឲ្យទ្រង់ ...
កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.