កម្ពុជាដំណឹង

ក្រសួងថា ភ្លៀងជន់​ដូចនៅ​ក្រុង​ព្រះសីហនុ ក៏​កើតមាន​នៅ​ប្រទេស​ផ្សេង​ដែរ

ក្រសួងថា – សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម បានបកស្រាយនៅមុននេះបន្តិចថា ការជន់លិចផ្ទះសម្បែងទាំងឡាយ ក្នុងព្រឹកនេះ បណ្ដាលមកពីតំបន់ទាំងនោះ រងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង និងបានលើកឡើងទៀតថា មិនមែនកើតមាន តែនៅកម្ពុជាទេ។

ក្នុងព្រឹកថ្ងៃសុក្រនេះ អ្នកក្រុងព្រះសីហនុ មួយភាគ បានភ្ញាក់ពីដំណេក ជាមួយនឹងផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ផងខ្លួន ជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ កាលពី​យប់មិញ។ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានឲ្យដឹង អំពីស្ថានភាពធ្ងន់ធ្ងរ នៃការជន់លិចនោះ ដែលមានកម្ពស់ដល់ទៅជាង១ម៉ែត្រ ក្នុងតំបន់មួយចំនួន។

ក្រសួងថា «បាននិងកំពុង…»

នៅចំពោះហេតុការណ៍ដ៏រន្ធត់ ក្រសួងធនធានទឹក និងឧតុនិយម ដែលមានតួនាទីព្យាករណ៍ (ឲ្យដឹងជាមុន) អំពីស្ថានភាពឧតុនិយម នៅលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាស នៅព្រឹកថ្ងៃសុក្រនេះ បញ្ជាក់ថា៖

«ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនីរតីខ្លាំង (…) ពិសេសយោងតាមស្ថានភាពជាក់ស្ដែង យើងឃើញថា មានតំបន់មួយចំនួន បាននិងកំពុង បន្តជួបនូវកង្វះខាតទឹកនៅឡើយ (…) តែក៏នៅមានខេត្តមួយចំនួនទៀត ភ្លៀងក៏បន្តធ្លាក់ខ្លាំង យ៉ាងគំហុក។»

«ការលិចលង់ ដែលបាននិងកំពុង កើតមានមកនេះ គឺបណ្ដាលមកពីបាតុភូតិធម្មជាតិ។ ចំពោះស្ថានភាពបែបនេះ មិនមែនមានតែកម្ពុជាយើងនោះទេ សូម្បីតែបណ្ដាប្រទេស ដែលហៅថាជឿនលឿន និងអភិវឌ្ឍ ក៏មិនអាចចៀសរួចផងដែរ។»

ផ្ទុយទៅវិញ ក្រុមអ្នកឃ្លាំមើល មិនបានគិតដូច្នេះទេ។ ពួកគេបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីរិះគន់យ៉ាងចាស់ដៃ ទៅលើការដឹកនាំ របស់របបក្រុងភ្នំពេញ ជាពិសេសទៅលើនយោបាយ លប់បឹងបួរក្នុងក្រុង (ឬនៅជិតក្រុង) និងគ្មាននយោបាយពង្រីកប្រព័ន្ធលូច្បាស់លាស់ មុននឹងធ្វើការអភិវឌ្ឍន៍តំបន់ ណាមួយនោះ។

ខាងក្រោមនេះ ជាការដកស្រង់មួយចំនួន ពីការលើកឡើង របស់ក្រុមអ្នកឃ្លាំមើល៖

ផល ប៉ះពាល់ អវិជ្ជមាន ធ្ងន់ធ្ងរ នៃ គោល នយោបាយអភិវឌ្ឍន៍ របស់ រដ្ឋាភិបាល កម្ពុជា ដែល ស្រប តាម គំរោង one Belt one Road របស់ ចិន ដែល មិន អាច នាំ ក្រុង ព្រះសីហនុ ឲ្យ ដូច ក្រុង សិង្ហបុរី ដែល រដ្ឋាភិបាល ប្រកាស ចង់ បាន នោះ ទេ…

Posted by COMFREL on Thursday, August 8, 2019


នៅ កំពង់សោម ទាំង កឺកឺ និង ហ្វេន កុំកុំ គឺ គេច មិន រូច ពី ការ លិច លង់ ដោយ អន្លើ! ផ្ទះ លោក ប្រធាន អនុប្រធាន មន្ទីរ រៀបចំ ដែនដី លិច ទេ?

Posted by San Chey on Thursday, August 8, 2019


ភ្លៀង ធ្លាក់ ច្រើន ថ្ងៃ នៅ ក្រុង ព្រះ សីហនុ មិន មែន ជា រឿង ចំលែក ទេ ប៉ុន្ដែ ចំលែក ត្រង់ ថា ធ្លាក់ ភ្លៀង តែ ប៉ុន្មាន ម៉ោង សោះ លិច ស្ទើ គ្រប់ ទី កន្លែង?

Posted by ថុន រដ្ឋា on Thursday, August 8, 2019


លោក មឿន តុលា ឆ្ងល់!

Posted by Cambodia My love on Friday, August 9, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ករណី​រលំ​អគារ​នៅ​ខេត្ត ព្រះសីហនុ បង្អើល​សារព័ត៌មាន​អ៊ឺរ៉ុប​ឲ្យ​ចុះផ្សាយ

«ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានភាពទន់ជ្រាយ ក្នុងច្បាប់ការងារ និងកិច្ចការពារកម្មករ» នេះ ជាខ្លឹមសារនៃការចុះផ្សាយ របស់សារព័ត៌មាននានា នៅក្នុងទ្វីបអ៊ឺរ៉ុប ជុំវិញហេតុការណ៍រលំអគារ​កំពស់៧ជាន់ នៅកណ្ដាលខេត្ត ...
កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត ...
ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សួន សេរីរដ្ឋា បន្ទោសពលរដ្ឋ ករណី«សម្រាមអណ្ដែត»​ក្នុងរាជធានី

សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាង​ថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារ​តែពលរដ្ឋ​ម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុង​ស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.