កម្ពុជាដំណឹង

ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។

ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ពីសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃរបបក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ ដើម្បី«ឆ្លើយតបទៅនឹងការសម្រេចចិត្ត» របស់គណៈកម្មការអ៊ឺរ៉ុប ដែលសម្រេចដាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅក្នុងការឃ្លាំមើលយ៉ាងដិតដល់ ក្នុងរយៈពេល៦ខែ មុននឹងឈានទៅសម្រេចព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»។

សេចក្តីថ្លែងការណ៍នោះ បានសំដែង«ការសោកស្តាយយ៉ាងខ្លាំង» ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប និងចាត់ទុកសេចក្តីសម្រេចចិត្តនេះ ថាជារឿង«អយុត្តិធម៌ បំផុត»។

ក្រសួងការបរទេសកម្ពុជា បានពន្យល់ថា គណៈកម្មការអឺរ៉ុប មិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាព សំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរបបដឹកនាំ របស់លោក ហ៊ុន សែន ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះអ្វីមួយ ដែលសេចក្ដីថ្លែងការណ៍នោះពន្យល់ថា ជាការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេលក្ខខណ្ឌ ក្នុងការបន្តផ្តល់ ប្រព័ន្ធ អនុគ្រោះពន្ធ «EBA»។

របបក្រុងភ្នំពេញ បានចោទគណៈកម្មការអឺរ៉ុប ថាមិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» ដោយសារតែគណៈកម្មការអឺរ៉ុប បាន«បិទភ្នែក» ចំពោះប្រទេសជាច្រើន ដែលទទួលនូវក្របខណ្ឌអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបដែរ តែមិនបានអនុវត្តពេញលេញ នូវអនុសញ្ញាអន្តរជាតិទាំងនោះឡើយ។

សេចក្ដីថ្លែងការណ៍ បានបន្តថា៖ 

«គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយឈរលើមូលដ្ឋានតែមួយគត់ គឺអវត្តមាននៃអតីតគណបក្សសង្គ្រោះជាតិ។ គណៈកម្មការអឺរ៉ុប មិនបានទទួលស្គាលគណបក្ស១៩​ផ្សេងទៀត ដែលបានប្រកួតប្រជែង ក្នុងការបោះឆ្នោត ដែលបានទទួល សំឡេងជិត១លាន៥សែន ឬស្មើនឹង ២៣% នៃសន្លឹកឆ្នោតបានការនោះទេ។ ការមិនទទួលស្គាល់នូវការពិតទាំង នេះ បានបង្ហាញយ៉ាងច្បាស់ នូវភាព”លំអៀងយ៉ាងគឃ្លើន” របស់គណៈកម្មការអឺរ៉ុប ក៏ដូចជាការមិនអើពើចំពោះម្ចាស់ឆ្នោត និងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ ពួកគេ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ ...
កម្ពុជា

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ ...
កម្ពុជា

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.