កម្ពុជាដំណឹង

សួន សេរីរដ្ឋា បន្ទោសពលរដ្ឋ ករណី«សម្រាមអណ្ដែត»​ក្នុងរាជធានី

ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)
ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)

សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាង​ថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារ​តែពលរដ្ឋ​ម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុង​ស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។

សម្រាមអណ្ដែត បានរាយប៉ាយជាមួយនឹងទឹកភ្លៀងជន់ នៅតាមដងផ្លូវនានា ក្នុង​រាជធានី​ភ្នំពេញ។ ទិដ្ឋភាពនេះ កើតឡើងបន្ទាប់ពីកម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ផ្ទុះ​ការ​តវ៉ា ​មុខ​ក្រុមហ៊ុន ហើយធ្វើកូដកម្ម ​មិន​ព្រម​ចេញ​ប្រមូល និង​ដឹក​សំរាម តាំងពីច្រើនថ្ងៃ​មក។

ការអណ្ដែតរាយប៉ាយ នៃសម្រាម បានបង្កឲ្យមានការរិះគន់ មិនតិចទេ ពីសំណាក់ពលរដ្ឋ​អ្នករស់នៅក្នុងរាជធានី ជុំវិញសមត្ថភាព នៃការដោះស្រាយវិបត្តិសម្រាម ពីសំណាក់​អាជ្ញាធរ។

ចំពោះលោក សួន សេរីរដ្ឋា ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជា​រដ្ឋលេខាធិការថ្មីថ្មោង នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បានទទួលស្គាល់ថា ការប្រមូលសម្រាម វាជាកាតព្វកិច្ច របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង។

តែលោកបានបន្ទោស ទៅលើ​ការវេចខ្ចប់​សម្រាម ទុកដាក់សម្រាមក្នុងថង់ (ថង់សម្រាម​ត្រឹមត្រូវ) និងដាក់ចូល​ធុងសម្រាម ដែលលោកហៅថា ជា«កាតព្វកិច្ច»​របស់ម្ចាស់​សម្រាម។

លោក សេរីរដ្ឋា ដែលធ្លាប់រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ បាន​ចោទសួរ​ជាសំនួរចំនួនពីរ នៅលើបណ្ដាញសង្គម ដើម្បីបញ្ចៀស (ឬសម្រាល) ការទទួលខុសត្រូវ របស់អាជ្ញាធរ។ ខាងក្រោមនេះ ជាសំនួរ​ទី១៖

«តើម្ចាស់ផ្ទះ ម្ចាស់ហាង អ្នកលក់ដូរគ្រប់គ្នាហ្នឹង មានប្រើថង់សម្រាមត្រឹមត្រូវវេចខ្ចប់ និងមានប្រើធុងសម្រាម ដាក់សម្រាមកាកសំណល់ ដែលខ្លួនស៊ីសល់ហ្នឹង បានត្រឹមត្រូវ​ហើយឬនៅ ?»

បន្ទាប់មក រដ្ឋលេខាធិការដែលទើបឡើងតំណែងថ្មី បានបន្តចោទសួរ ដោយប្រៀបធៀប​ករណីនេះ ទៅនឹងករណីបង្គន់តាមផ្ទះពលរដ្ឋ នៅពេលដែលរដ្ឋជុសជុល លូបង្ហូចេញ​មិនទាន់។ លោកសរសេរថា ៖

«បើមានករណីលូបង្ហូរ​បង្គន់សាធារណៈវាខូច រដ្ឋជួសជុលមិនទាន់ ធ្វើឲ្យបង្គន់ក្នុងផ្ទះខ្លួន​វាស្ទះដែរនោះ តើនៅតែជុះ ដាក់ពេញផ្ទះរបស់ខ្លួន ដែរឬទេ ? (SIC)»



លំអិតបន្ថែមទៀត

លោក សែន សទ្ធា។ (រូបភាពប្រិយមិត្តហ្វេសប៊ុក)
កម្ពុជា

ស្នងការខេត្តក្រចេះ៖​ ស្រាបៀ​១កំប៉ុង​ផឹកគ្នា​៤នាក់ ទើបស្រវឹង​ដួល​ម៉ូតូស្លាប់

សម្រាប់ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត បានអះអាងថា សកម្មជនព្រៃឡង់ លោក សែន សទ្ធា រួមនឹងគ្នីគ្នា៣នាក់ទៀត បានទិញ«ស្រាបៀ១កំប៉ុងផឹកគ្នា៤នាក់» ទើបបណ្ដាលឲ្យស្រវឹង មុននឹងជិះម៉ូតូធ្លាក់ស្នាមភ្លោះ ...
កម្ពុជា

ខ្លីៗ​ពីបារាំង៖ ចិនបោះទុន​សង់​ច្រើនជាងគេ​នៅ​កម្ពុជា មុន​វិបត្តិ​«Covid-19»

ការវិនិយោគផ្ទាល់ពីបរទេស «FDI /IDF» ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា មុន​វិបត្តិ​«Covid-19» ត្រូវបានកត់សម្គាល់ ដោយការវិនិយោគរបស់ចិន ដែលមាន​ទំហំ​ធំ​ជាងគេ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៨ របស់ក្រសួងសេដ្ឋកិច្ច ...
ដំណឹង

ត្រាំ ភ្ជាប់​បាតុកម្ម​អាវកាក់​លឿង ជាមួយ​កិច្ច​ព្រមព្រៀង​ប៉ារីស​ស្ដីពី​អាកាសធាតុ

អ្នកផងត្រូវនាំគ្នា​និយាយ ពីប្រធានាធិបតី​អាមេរិកទៀតហើយ! ខណៈបាតុកម្មរបស់​បណ្ដាជន​បារាំង ពាក់អាវកាក់ពណ៌លឿង កំពុងធ្វើឲ្យពិភពលោក​ចាប់អារម្មណ៍នោះ លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះសារមួយ នៅល្ងាចថ្ងៃសៅរ៍នេះ តាមរយៈទំព័រទ្វីសធើររបស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.